អ្នក​ជាប់​និទ្ទេស A ជួប​នាយក​រដ្ឋ​មន្ត្រី ឯ​អ្នក​ធ្លាក់​ខ្លះ​តវ៉ា

បេក្ខជន​ជាប់​បាក់​ឌុប ឆ្នាំ​ ២០១៥ និទ្ទេសA សរុប ១០៨ ​នាក់​នៅ​ព្រឹក​ថ្ងៃ​នេះ នឹង​ត្រូវ​ជួប​​សំណេះ​សំណាល​ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​​បេក្ខជន​ធ្លាក់​បាក់​ឌុប​មួយ​ចំនួន​ កាល​ពី​ម្សិលមិញ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពិនិត្យ​​កំណែ​ឡើង​វិញ​ដោយ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​កំណែ​វិញ្ញាសា​របស់​ខ្លួន។

ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស A ចំនួន​ ១០៨ ​នាក់ ដែល​ក្រសួង​អប់រំ ​បាន​​ប្រកាស​ផ្សាយ​មាន​មក​ពី​រាជធានី​ភ្នំពេញ ៤៨ នាក់ សៀមរាប​ ១៨ នាក់ បាត់ដំបង ១៧ នាក់ ត្បូង​ឃ្មុំ ៦នាក់ តាកែវ ៦ នាក់ កណ្តាល ៥ នាក់ កំពង់ចាម ៥ នាក់ កំពត ៥ នាក់ ព្រះវិហារ ២ នាក់ កំពង់ធំ ២ នាក់ បន្ទាយ​​មាន​ជ័យ ២ នាក់ ក្រចេះ ២ នាក់ ព្រះ​សីហនុ ២ នាក់ កំពង់ស្ពឺ ១នាក់ ស្វាយ​រៀង ១ នាក់ និង​នៅ​ប៉ៃលិន ១ នាក់។ ...

 

តាំង វីដា
http://bit.ly/1Lvc6FO