ព័ត៌មាន
សមភាពយេនឌ័រចាប់ផ្តើមពីគ្រួសារ
រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈបានថ្លែងថា សមភាពយេនឌ័រត្រូវតែចាប់ផ្តើមពីក្នុងក្រុមគ្រួសារ។ឪពុកម្តាយគួរលើកទឹកចិត្តកូនស្រីរបស់ខ្លួនឱ្យ បញ្ចេញមតិរបស់គេ។ ...
Va Sonyka
http://www.khmertimeskh.com/news/15310/---gender-equality-starts-at-home---/
ការលូតលាស់នៃអចលនទ្រព្យអាគារការិយាល័យស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ
អត្រាអាគារពាណិជ្ជកម្មកំពុងប្រតិបត្តិការធៀបនឹងអាគារសរុបមានការលូតលាស់ស្ទើរស្មើរសូន្យនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ទន្ទឹមនឹងមានការធ្លាក់ចុះនៃអត្រាអាគារទំនេរ តិចតួចបំផុត នេះបើយោងតាមរបាយការណ៍ពាក់កណ្តាលប្រចាំឆ្នាំថ្មីមួយរបស់ក្រុមហ៊ុន ប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank។ ...
Igor Kossov
http://www.khmertimeskh.com/news/15288/office-properties-show-tepid-growth/
សហគ្រាសកាត់ដេរគ្រោងបង្កើតវិទ្យាស្ថានដើម្បីបង្កើនជំនាញកម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចង់បង្កើតសាលាឯកទេស ដើម្បីលើកកម្ពស់ជំនាញរបស់កម្មករកម្ពុជា និងធ្វើឱ្យប្រទេសនេះកាន់តែមានសមត្ថ ភាពប្រកួតប្រជែងបន្ថែមទៀត ប៉ុន្តែមេដឹនាំសហជីពការងារនិយាយថា គម្រោងនេះនឹងមិនដំណើរការទេ ប្រសិនបើការបណ្តុះបណ្តាល ...
ឆ្លាត្រីត្រូវបានរកឃើញនៅប្រទេសកម្ពុជាបន្ទាប់ពីបាត់មុខរាប់ទសវត្សរ៍
ឆ្មាត្រី គឺជាប្រភេទសត្វកម្រនៃពពួកខ្លាសុីសាច់នៅអាសុីខាងត្បូង និងអាសុីអាគ្នេយ៍។ រាប់ទសវត្សរ៍មកហើយ ប្រជាជនខ្លាត្រីបានថយចុះ។ការរកឃើញចុងក្រោយបំផុត ត្រូវបានធ្វើឡើងដោយកាម៉េរ៉ាបង្កប់ដាក់ដោយក្រុមអ្នក ...
Brooks Hays
http://www.upi.com/Science_News/2015/09/03/Fishing-cat-found-in-Cambodia-after-decade-long-absence/8601441303016/
នគរបាលខេត្តកោះកុងដោះលែងអ្នកតវ៉ា១៧នាក់
កាលពីល្ងាចថ្ងៃពុធ នគរបាលនៅខេត្តកោះកុង បានដោះលែងមនុស្ស១៧នាក់ឱ្យមានសេរីភាព រាប់បញ្ចូលទាំងបុគ្គលិកអង្គការសិទ្ធិមនុស្សដែលត្រូវបានឃាត់ ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាមួយនៅក្នុងខេត្តនេះផងដែរ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/koh-kong-police-releases-17-protesters-8919
កម្ពុជាឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការបំផ្លាញបង្គោលព្រំដែនវៀតណាម
កាលពីថ្ងៃពុធនេះ សារព័ត៌មាន Vietnam Plus បានរាយការណ៍ថា នគរបាលនៅខេត្តត្បូងឃ្មុំនៃប្រទេសកម្ពុជា បានឃាត់ខ្លួនបុរសពីរនាក់ដែលសង្ស័យថាបានបំផ្លាញបង្គោលព្រំដែន ដែលកំណត់ព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម។ ...
បុគ្គលិកសារព័ត៌មាន Thanh Nien
http://www.thanhniennews.com/politics/cambodia-arrests-2-for-destroying-vietnam-boundary-marker-50957.html
ដីស្រែចំការនៅប្រទេសកម្ពុជាភាគខាងលិចប្រឈមនឹងគ្រោះខ្វះភ្លៀងធ្លាក់
ខណៈដែលអង្គការអភិវឌ្ឍន៍ជម្រុញរដ្ឋាភិបាលឱ្យបង្កើនកិច្ចខិតខំ ប្រឹងប្រែង ជួយកសិករជាមួយនឹងធារាសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ដំណាំស្រូវនៅប្រទេសកម្ពុជាភាគខាងលិចនឹងស្លាប់អស់ ប្រសើនបើតំបន់នេះមិនទទួលបានទឹកភ្លៀងគ្រប់គ្រាន់ នៅខែ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/rice-09032015171451.html
រដ្ឋាភិបាលកម្ពុជាប្រកាសថាផែនទីបារាំងដូចគ្នានឹងផែនទីរបស់ខ្លួន
ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបារាំងបានប្រគល់ផែនទីមួយ ដុំមកប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការព្រំដែននៃរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ផែនទីទាំងនោះដូចគ្នានឹងផែនទីរបស់ខ្លួន ដោយទាមទារឱ្យបញ្ចប់ជម្លោះនយោបាយដែលចេះតែបន្ត លើ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/government-declares-french-maps-match-its-own-09032015142404.html
រដ្ឋាភិបាលបារាំងបានប្រគល់ផែនទីឱ្យប្រទេសកម្ពុជា
នៅព្រឹកនេះ ប្រធានគណៈកម្មការចំរុះចំពោះកិច្ចទទួល ប្រគល់ និងពិនិត្យផ្ទៀងផ្ទាត់ផែនទីនៃប្រទេសកម្ពុជា ហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសេចក្តីចម្លងផែនទីពីមន្ត្រីបារាំង។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/french-hand-over-the-copies-of-maps-to-cambodia-8917
មនុស្សពីរនាក់ទៀតហើយត្រូវបានចាប់ខ្លួនពីការជួញដូរកូនក្រមុំខ្មែរទៅកាន់ប្រទេសចិន
ប្ដីប្រពន្ធវ័យក្មេងមួយគូបានសារភាពចំពោះការជួញដូរស្ត្រីខ្មែរទៅឱ្យបុរសនៅក្នុងប្រទេសចិនបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញកាលពីយប់ថ្ងៃអង្គារ ខណៈពេលដែលរៀបចំឡើងយន្តហោះទៅកាន់ទីក្រុងស៊ាងហៃជាមួយនឹងជនរងគ្រោះពីរនាក់ចុងក្រោយបំផុត នេះបើយោងតាមពាក្យសម្តីរបស់ប៉ូលីស។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/two-more-arrested-sending-brides-to-china-93260/
ខ្មែរធ្វើការនៅថៃបង្កើតសមាគមការពារកម្មករ
ពលរដ្ឋកម្ពុជាមួយក្រុមនៅថៃបានបង្កើតសមាគមដែលផ្តល់ជំនួយផ្លូវច្បាប់ដល់កម្មកររោងចក្រកាត់ដេរកម្ពុជាខណៈដែលកម្មករនៅទីនោះរងការរំលោភបំពានដោយសារតែពួកគេខ្វះឯកសារត្រឹមត្រូវ និងមិនដឹងពីច្បាប់ការងារ។ ...
មុំ គន្ធា
http://bit.ly/1N4blb3
លោក ហ៊ុន សែន បញ្ជាឲ្យសងប្រាក់ជំពាក់ដល់គ្រួសារសពអតីតយុទ្ធជន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសង្គមកិច្ច និងក្រសួងសេដ្ឋកិច្ចទូទាត់សងប្រាក់ជំពាក់គ្រួសារសពអតីតយុទ្ធជនចំនួន ១៥២៣ នាក់គិតជាទឹកប្រាក់ចំនួន ៦ ពាន់លានរៀលប្រហែល ១,៥ លានដុល្លារឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ...
តាំង វីដា
http://bit.ly/1NZjXAu
នាយករដ្ឋមន្រ្តីបារាំងបានផ្ញើផែនទីព្រំដែនសម្រាប់ការផ្ទៀងផ្ទាត់
ទោះបីជាមានផ្ទៀងផ្ទាត់ថាផែនទីបច្ចុប្បន្នដែលកម្ពុជាកំពុងប្រើប្រាស់ដើម្បីអនុវត្តការបោះបង្គោលព្រំដែនជាមួយវៀតណាមនិងផែនទីដែលបានខ្ចីពីអង្គការសហប្រជាជាតិកាលពីខែមុនមានលក្ខណៈដូចគ្នា រដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីមួយផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់ផែនទីដែលផ្ញើរមកពីប្រទេសបារាំង។ ...
Ros Chanveasna
http://www.khmertimeskh.com/news/15264/french-pm-sends-border-maps-for-verification/
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) សង្ឃឹមនឹងឈ្នះកៅអីច្រើននៅសភា
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានលោក ប៉ែនសំអ៊ីនជាអគ្គលេខាធិការ បានឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សថ្មីរបស់លោកមានគោលបំណង ទទួលបានការឈ្នះអាសនៈរដ្ឋសភាឱ្យបានគ្រប់គ្រាន់ក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីក្លាយជាកត្តាសំខាន់ខណៈពេលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនមាឈ្នះកៅអីគ្រប់គ្រាន់ក្នុងសភា។ ...
Alex Willemyns
https://www.cambodiadaily.com/news/grassroots-party-hopes-to-play-kingmaker-in-national-assembly-93264/
សហជីពខេត្តស្វាយរៀងតវ៉ាការផ្តន្ទាទោសបណ្តឹងឧទ្ធរណ៍
មេធាវីរបស់សហជីពបួនរូបដែលត្រូវបានបង្អាកការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៨ ខែ ដែលជាលិទ្ធផលនៃការបិទផ្លូវកាលពីឆ្នាំមុន បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀងកាលពីថ្ងៃពុធនេះ។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/svay-rieng-unionists-appeal-convictions-for-protest-93262/
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអះអាងទទួលសំណើថ្មីបំផុតពីក្រុមគ្រួសារប៉ះពាល់ដោយគម្រោងផ្លូវរថភ្លើង
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលពាក្យបណ្តឹងពីប្រជាជនកម្ពុជាចំនួន ២២រូប ដែលបានអះអាងថាធនាគារនេះបរាជ័យក្នុងការខិតខំប្រឹងប្រែង របស់ខ្លួន ក្នុងការកែប្រែកំហុសដែលខ្លួនបានប្រព្រឹត្តក្នុងផែនការស្តាផ្លូវរថភ្លើងចាស់ទ្រុឌទ្រោមមួួយរបស់ប្រទេសនេះឡើងវិញ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/adb-confirms-receipt-of-latest-request-from-railway-families-93266/
ប្តីប្រពន្ធមួយគូត្រូវចាប់ខ្លួនពេលនាំស្ត្រីខ្មែរទៅចិន
ប្តីប្រពន្ធវ័យក្មេងមួយគូត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបម្រុងនាំស្រ្តីខ្មែរពីរនាក់យកទៅឲ្យរៀបការប្តីនៅប្រទេសចិន។ ...
សែន ដាវីត
http://bit.ly/1LWhoje
នគរបាលបណ្តេញកម្មករចំណាកស្រុកបរទេស៤៧នាក់ចេញពីកម្ពុជា
មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយថា កម្មករចំណាកស្រុកវៀតណាមខុសច្បាប់ជិត៦០នាក់ត្រូវនគរបាល ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/27363/
ទិន្នន័យដោយប្រព័ន្ធផ្កាយរណបសម្រាប់ការប្រើប្រាស់ក្នុងតំបន់មេគង្គ
មជ្ឈមណ្ឌលត្រៀមបម្រុងគ្រោះមហន្តរាយប្រចាំតំបន់អាស៊ី(ADPC) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) និងអង្គការដ៏ទៃមួយចំនួនទៀតដែលចូលរួមបានចាប់ផ្តើមគំនិតផ្តួចផ្តើមរយៈពេលប្រាំឆ្នាំដែលពួកគេសង្ឃឹមថានឹងផ្លាស់ប្តូរវិធីសាស្ត្រដែលរដ្ឋាភិបាល ស្ថាប័ន សាកលវិទ្យាល័យនិងប្រជាពលរដ្ឋប្រើប្រាស់ទិន្នន័យសម្រាប់ការស្រាវជ្រាវនិងការសម្រេចចិត្ត។ ...
James Reddick
http://www.khmertimeskh.com/news/15260/mekong-region-gets-satellite-data-boost/
លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថា “មេភូត” ទាក់ទិនសកម្មជន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានងាកមកធ្វើការវាយប្រហារដោយពាក្យសម្ដីឡើងវិញទៅលើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ហើយជាថ្មីម្ដងទៀត លោកបានហៅ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27367/
ស្ថានទូតបានព្រមានពីការកើនឡើងនៃបទល្មើសតាមតំបន់ឆ្នេរ
នៅសប្តាហ៍នេះ ឯកអគ្គរាជទូតបរទេសបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបញ្ហាសន្តិសុខដែលកើនឡើងនៅតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងកន្លែងមួយចំនួនដូចជាខេត្តព្រះសីហនុ កោះរ៉ុង និងខេត្តកំពតបន្ទាប់ពីមានការកើនឡើងក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងជនបរទេស។ ...
Jack Laurenson
http://www.khmertimeskh.com/news/15252/embassies-warn-of-rise-in-coastal-crime/
នគរបាលបំបែកការតវ៉ាក្នុងខេត្តកោះកុង និងចាប់ខ្លួនមនុស្ស១៧នាក់នៅមុខសាលាដំបូងខេត្ត
យោងតាមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញនគរបាលខេត្តកោះកុង បានចាប់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះរួមមានទាំងមន្ត្រីសិទ្ធិមនុស្ស៤នាក់ផងដែរនៅជិតសាលាដំបូង ...
ក្រុមហ៊ុនថៃផ្តួចផ្តើមគម្រោងចំណតរថយន្តនៅជាយក្រុង
បន្ទាប់ពីសាលារាជធានីភ្នំពេញបានប្រកាសកាលពីខែមុនថា ស្ថានីយ៍រថយន្ដក្រុងត្រូវតែផ្លាស់ប្តូរទីកន្លែងទៅខាងក្រៅទីក្រុងនៅឆ្នាំក្រោយ ក្រុមហ៊ុនថៃបានដាក់ចេញនូវសំណើរមួយកាលពីថ្ងៃអង្គារដើម្បីវិនិយោគលើគម្រោងចំណតរថយន្ដនៅជាយទីក្រុង នេះបើយោងតាមព័ត៌មាន ពីសាលារាជធានីភ្នំពេញ។ ...
ឃួន ណារិម
https://www.cambodiadaily.com/business/thai-company-proposes-parking-lot-plan-93275/
CAMFEBA: សហជីពច្រើនបង្កជាឧបសគ្គ
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) កាលពីថ្ងៃម្សិលមិញបានចេញឯកសារ ដោយអះអាងថា ច្បាប់សហជីពនឹងទប់ស្កាត់រាល់កូដកម្មខុសច្បាប់ និងការកើនឡើងសហជីពតូចៗដើម្បីសម្រួលទំនាក់ទំនងក្នុងឧស្សាហកម្មដែលកំពុងតែមានបញ្ហា។ ...
Charles Rollet and Ananth Baliga
http://bit.ly/1JD2Xgk