ព័ត៌មាន
ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សអំណាចខ្មែរ ដែលធ្លាប់ជាអង្គការភេរវកម្មជាផ្លូវការ
ក្រសួងមហាផ្ទៃបានចុះបញ្ជីគណបក្សអំណាច ខ្មែរដែលកើតចេញពីចលនាអំណាចពលរដ្ឋខ្មែរជាអង្គការ ភេរវកម្ម ជាផ្លូវការកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទូចសុំជាច្រើនឆ្នាំ បើទោះជាខ្វះ ...
នគរបាលរង់ចាំដីកាតាមចាប់អង្គរក្សសុខប៊ុន
នគរបាលកំពុងរង់ចាំដីកាចាប់ខ្លួនពីតុលាការក្រោយពីកំណត់បាននូវអត្តសញ្ញាណរបស់បុរសម្នាក់ដែលជាអង្គរក្សរបស់លោកឧកញ៉ា សុខ ប៊ុន ដែលរួមដៃជាមួយលោក សុខប៊ុន ធ្វើបាបអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែនេះ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1GuPIJy
ព្រៃឈើ និងសត្វព្រៃកំពុងត្រូវគេបំផ្លាញនៅតំបន់ទឹកធ្លាក់អូតាវៅ
ព្រៃឈើ និងសត្វព្រៃនៅតំបន់ទេសចរណ៍ទឹកធ្លាក់អូរតាវៅក្នុងក្រុងប៉ៃលិនកំពុងតែទទួលរងការកាប់បំផ្លាញ និងបរបាញ់យ៉ាងអនាធិបតេយ្យដោយអ្នកមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/1IdzlXs
សកម្មជនអាដហុករងការចោទចំនួន ៣ ករណី
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សកម្មជនឃ្លាំមើលសិទ្ធិមនុស្សមួយរូបរបស់សមាគម អាដហុក លោក នី ចរិយា ចំនួន ៣ ករណី ទៅតាមបណ្តឹងបរិហារកេរ្តិ៍របស់មន្ត្រីតុលាការខេត្ត សៀមរាបពីររូប។ ...
ប៉ិច សុធារី
http://bit.ly/1Iduuph
តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ដឹកនាំអ្នកគាំទ្រទៅពិនិត្យមើលព្រំដែនមានជម្លោះជាមួយប្រទេសវៀតណាមសារជាថ្មី
កាលពីថ្ងៃអាទិត្យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា រៀល ខេមរិន្ទ្រ និង អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រជាង ១,០០០នាក់ ទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង សារជាថ្មី ដែលជាទីកន្លែងពួកគេបានប្រឈមជាមួយនឹងអ្នកភូមិវៀតណាម កាលពីខែ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340
មហាសេដ្ឋីកម្ពុជាមួយរូប ត្រូវបានឃាត់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើតារាសម្តែង
ពាក់ព័ន្ធនឹងសំណុំរឿងដែលនាំឱ្យមានការមិនពេញចិត្តទូរទាំងប្រទេស អាជ្ញា ធរបានឱ្យដឹងថា មហាសេដ្ឋីកម្ពុជាខាងអចលនទ្រព្យ ដែលការវាយប្រហារដោយហិង្សារបស់ខ្លួនមានបង្ហាញនៅលើវីដេអូ ត្រូវបានចាប់ខ្លួនហើយកាល ពីថ្ងៃសៅរ៍។មហាសេដ្ឋីរូប ...
បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/cambodia-tycoon-arrested-after-alleged-attack-of-actress/2869273.html
សេវាផ្គត់ផ្គង់ទឹកបង់ថ្លៃជាដំណោះស្រាយសម្រាប់ការដាំដុះរបស់ប្រជាកសិករ ទន្ទឹមនឹងការប្រឈមមុខជាមួយបញ្ហាគ្រោះរាំងស្ងួត
សម្រាប់ប្រជាពលរដ្ឋនៃក្រុងស្ទឹងសែនខេត្តកំពង់ធំ ឆ្នាំនេះមិនខុសពី ឆ្នាំទៅមិញនិងឆ្នាំុមុនៗកន្លងមកជាច្រើននោះទេ។ ខណៈពេលដែលភ្លៀងធ្លាក់កាន់តែតិចទៅៗ ប្រជាកសិករ ដែលដាំដុះដំណាំស្រូវតម្រូវឱ្យបង់សេវាថ្លៃបូមទឹកពីរដ្ឋ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកចូលទៅក្នុងដីស្រែរបស់ពួកគេ។ ...
Pav Suy
http://www.khmertimeskh.com/news/13457/despite-drought--crops-will-come-----but-at-a-cost/
នគរបាលដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅចំណុចប្រសព្វសំខាន់ៗ
នគរបាលជាតិកម្ពុជា បានចាប់ផ្តើមដំឡើងកាមេរ៉ាសុវត្ថិភាព នៅតាមបង្គោលភ្លើងស្តុប ដោយរំពឹងទុកពីការពង្រឹងការអនុវត្តច្បាប់ចរាចរកាន់តែប្រសើរឡើង និងជួយដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាបទល្មើស។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/police-installing-cctv-cameras-at-major-intersections/2866701.html
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតខាងមុខនេះនឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតនិងកម្ចាត់ភាពមិនប្រក្រតីនៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/
ការចុះបញ្ជីអាជីវកម្មក្នុងស្រុក មានការកើនឡើង
ក្រសួងពាណិជ្ជកម្ម បានទទួលការចុះបញ្ជីអាជីវកម្មថ្មីបានប្រមាណ ២១០០ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ដែលមានចំនួនច្រើនជាងការចុះបញ្ជីនៅពាក់កណ្តាលឆ្នាំ ២០១៤ ដែលមានចំនួនត្រឹមតែ ២០២០។ ...
សុខ ចាន់
http://www.phnompenhpost.com/post-weekend/local-businesses-lead-surge-registrations
អ្នកលក់ដូរតាមចិញ្ចើមថ្នល់បដិសេធផ្លាស់ប្តូរទីកន្លែងប្រកបរបរអាជីវកម្ម
ជីវិតជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ចាប់ផ្តើមនៅព្រឹកព្រលឹមចាប់ពីម៉ោង៤រសៀល។ នៅពេលព្រឹកព្រលឹមស្រាងៗ ម៉ោងធ្វើអាជីវកម្មបានចាប់ផ្តើមនៅផ្សារគីឡូលេខបួន។ ...
Muny Sithyna
http://www.khmertimeskh.com/news/13461/street-vendors-fight-to-stay-on-street/
រដ្ឋាភិបាលហាមប្រាមជនបរទេសមិនឲ្យធ្វើការតវ៉ា
លោកអភិបាលក្រុងភ្នំពេញ និងអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីម្សិលមិញថា ជនបរទេសដែលចូល ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/foreigners-banned-from-protesting-govt-says-88853/
ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនឹងឆ្លងកាត់សភានៅសប្តាហ៏នេះ
សមាជិកសភានិងជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានឱ្យដឹងថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមពាក់ព័ន្ធដ៏សែនចម្រូងចម្រាសរំពឹងនឹងឆ្លងកាត់សភានៅសប្តាហ៍នេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្្យឡើងវិញនៅថ្ងៃអង្គារនិងថ្ងៃពុធ។ ...
Muny Sithyna and Vincent MacIsaac
http://eskh.com/news/13459/ngo-law-set-to-pass-senate-this-week/
សមាជិកសភាឈ្លោះប្រកែកគ្នាដោយសារលិខិតស្តីអំពីបញ្ហាព្រំដែន
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋសភា លោកឈាង វុន បានវាយប្រហារសារជាថ្មីម្តង ទៀតទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលជាអ្នកដឹកនាំយុទ្ធនាការបច្ចុប្បន្នរបស់គណបក្សប្រឆាំងដើម្បីបង្ហាញពីការលុកលុយរបស់វៀតណាមចូលមកក្នុងទឹកដីប្រទេសកម្ពុជា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/assembly-members-quarrel-over-border-letter-88864/
អភិបាលក្រុងសន្យាចាត់តាំងបុគ្គលិកថ្មីបន្ថែមនៅមជ្ឈមណ្ឌលព្រៃស្ពឺ
ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃសុក្រ លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសន្យាថានឹងចាត់តាំងបុគ្គលិកថ្មីបន្ថែមចំនួន ១០រូប ទៅធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលជាទីកន្លែងនៃពាក្យបណ្តឹងចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបុគ្គលិកទៅកាន់ប្រជាពលរដ្ឋជាប់ឃុំឃាង។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/city-governor-pledges-new-staff-at-social-affairs-center-88855/
អ្នកនេសាទជនជាតិវៀតណាមនៅខេត្តកោះកុងត្រូូវបានចាប់ខ្លួននិងនារទេសខ្លួនចេញពីកម្ពុជា
ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការនេសាទខុសច្បាប់លើដែនទឹកកម្ពុជា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ឃាត់ខ្លួនកម្មករទូកនេសាទជនជាតិវៀតណាម ចំនួន១១នាក់នៅលើដែនទឹកប្រទេសកម្ពុជាក្នុងខេត្តកោះកុង និងបានបញ្ជាឱ្យ សមាជិកថ្មីចំនួន៣៩នាក់របស់ពួកគេនារទេសខ្លួនអ្នកនេសាទទាំងនេះចាកចេញពីក្នុងប្រទេស។ ...
Khmer Times team
http://www.khmertimeskh.com/news/13462/vn-fishermen-arrested-in-koh-kong--deported/
កម្មករគម្រាមដុតបដាម៉ាកPuma
កម្មកររោងចក្រស្បែកជើងម៉ាក Puma លំដាប់ពិភពលោក ចំនួន២០០នាក់បានដាក់ញ្ញាត្តិ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅថ្ងៃសុក្រ ក្នុងសំណើរ ទាមទារការផ្លាស់ប្តូរកិច្ចសន្យាការងាររយៈពេល៥ឆ្នាំមកជាកិច្ចសន្យារយៈពេល១ឆ្នាំទៅវិញ នេះបើយោងតាមសម្តីរបស់ប្រធានសហជីពមួយរូប។ ...
Buth Kimsay
https://www.cambodiadaily.com/news/workers-threaten-to-burn-banner-of-brand-88862/
តភ្ជាប់ផ្លូវគោកជាមួយនឹងប្រទេសចិន
ប្រទេសថៃ ត្រូវកែលម្អការដឹកជញ្ជូន ជាពិសេសតាមរយៈបណ្តាញផ្លូវដែកល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធានាឱ្យភាពរុងរឿងវិស័យទេសចរណ៍ ជាមួយនឹងបរិស្ថានប្រកបដោយគុណភាព។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/linking-overland-routes-with-china/
ប្រទេសកម្ពុជាចេញប័ណ្ណការងារឱ្យជនបរទេស ២៥,០០០ នាក់ក្នុងរយៈពេល៦ខែដំបូង
សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា បានចេញប័ណ្ណអនុញ្ញាតការងារប្រហែលចំនួន ២៥,០០០ ប័ណ្ណ ឱ្យជនបរទេស ដែលជាចំនួនច្រើនជាងប្រហែល៥,០០០ប័ណ្ណ នៃចំនួនប័ណ្ណអនុញ្ញាតសរុបកាលពីឆ្នាំ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months
អង្គការសហប្រជាជាតិ ឆ្លើយតបនឹងសំណើផែនទីរបស់ហ៊ុនសែន
អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសុំផែនទីសម័យមុនខ្មែរក្រហម ដែលលោកសង្ឃឹមថា នឹងជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ...
សុខ ខេមរា
http://www.voacambodia.com/content/un-responds-to-hun-sen-map-request/2866459.html
ប្រទេសវៀតណាម និងកម្ពុជា ចុះត្រួតពិនិត្យរួមគ្នាដល់ទីកន្លែងអំពីឧប្បត្តិហេតុនៅព្រំដែន
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមការងារវៀតណាម-កម្ពុជា បានចុះត្រួតពិនិត្យរួមគ្នាដល់ទីកន្លែង នៅតំបន់ចន្លោះបង្គោលព្រំដែនលេខ ២០២ និង ២០៣ ស្ថិតនៅក្នុងភូមិប៊ិញបាក ឃុំប៊ិញហួតាយ ស្រុកម៉ុកហ័រ របស់ខេត្តឡុង ...
បុគ្គលិកសារព័ត៌មាន Thanh Nien
http://www.thanhniennews.com/politics/vietnam-cambodia-conduct-joint-field-inspection-on-border-incident-48083.html
លោកនាយករដ្ឋមន្ត្រី៖ បង្គោលព្រំដែនមួយចំនួនអាចបោះមិនត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជា
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា បង្គោលព្រំដែនមួយចំនួនដែលកំណត់ព្រំដែនជាមួយវៀតណាមអាចត្រូវបានបោះមិនត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែលោកបានលើកឡើងថា រដ្ឋាភិបាលអាចពិនិត្យឡើងវិញ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/news/26477/
អ្នកជំនាញ៖ កំណើនជំនួយសម្រាប់សុខភាពផ្លូវចិត្តជាតំរូវការសំខាន់
អ្នកជំនាញផ្នែកសុខាភិបាលជាច្រើនរូបបានឱ្យដឹងថា កញ្ចប់ថវិការកម្ពុជាទាក់ទងនឹងលំហែទាំសុខភាពផ្លូវចិត្តត្រូវតែមានកំណើនច្រើនឡើងគួរឱ្យកត់សម្គាល់ ប្រើសិនបើរដ្ឋាភិបាលចង់ដោយស្រាយតំរូវការដ៏ច្រើនលើសលុបនៅក្នុងប្រទេស។ ...
Sarah Taguiam
http://www.phnompenhpost.com/national/more-funding-mental-health-needed-experts-say
អង្គការពលកម្មអន្តរជាតិនឹងជូនដំណឹងស្តីពីកិច្ចពិភាក្សាប្រាក់ឈ្នួលតាមរយៈដីកាប្រចាំត្រីមាសបង្កើតថ្មី
ទាក់ទិននឹងព័ត៌មានចុះក្នុងដីកាផ្សព្វផ្សាយស្តីអំពីឧស្សាហកម្មកាត់ដេរចំនួន ៥.៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ អង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា អាជីវកម្មនៅតែមានសន្ទុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញ នៃការនាំចេញសារជាថ្មី បើទោះជាមានកំណើន ២៨ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះនៅខែមករាក៏ដោយ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-hopes-to-inform-wage-talks-with-new-quarterly-bulletin-88706/