អាជ្ញាធរ​គ្រោង​ចុះ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់

មន្រ្តី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​នឹង​បង្រ្កាប​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ស្រាវជ្រាវ​រកឃើញ​អាជីវកម្ម​រ៉ែ​មាស​ជាច្រើន​កន្លែង​ក្នុង​ស្រុក​អូរយ៉ាដាវ​ដែល​មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ប្រមាណ​ ២០០ នាក់​កំពុង​ប្រើប្រាស់​ឧបករណ៍​ និង​សារធាតុ​គីមី​បំពុល​បរិស្ថាន​យ៉ាង​អនាធិបតេយ្យ​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ។

បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រជាសហគមន៍​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កាលពី​ចុង​សប្តាហ៍​មុន និង​ឃើញ​កន្លែង​ជីក និង​កិន​រ៉ែ​មាស​ខុស​ច្បាប់​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រៃ​មាស​ដែល​ស្ថិត​ក្នុង​ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ។ …

ផាក់ ស៊ាងលី
http://bit.ly/206FeOj