រដ្ឋាភិបាល

ការកម្រិតពន្ធអាករ

ចំណូល​ពន្ធ​ កាន់​តែ​កើន​ឡើង ​ធៀប​នឹង​ថវិកា​ជាតិ

អ្នក​ជំនាញ​និយាយ​ថា ​កម្ពុជា​កាន់​តែ​ខិត​ទៅ​រក​ការ​លែង​ពឹង​ខ្លាំង​លើ​ជំនួយ​បរទេស​ ខណៈ​ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​បន្ត​កើន​ឡើង​ធៀប​នឹង​ថវិកា​ជាតិ។ ...

ហ៊ គឹមសាយ
http://bit.ly/2iwxXFQ

កម្មវិធីគណនាពន្ធនឹងសម្ភោធនៅឆ្នាំក្រោយ

កម្មវិធី​គណនា​ពន្ធ​ដំបូង​បង្អស់​នឹង​ត្រូវ​សម្ភោ​ធ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើ​ឱ្យ​ការ​បង់ពន្ធ​តាម​រយៈ​ក្រុមហ៊ុន​នានា​កាន់តែ​មាន​តម្លាភាព​។​ កម្មវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នេះ​ គឺជា ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/31521/tax-app-launched-next-year/

ក្រុមហ៊ុន​ជាង​៤០​ទទួល​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែង​ប្រាប់​ខ្មែរថាមស៍​ពេល​កន្លង​មក។ ខ្មែរថាមស៍/Fabient Mouret

ក្រុមហ៊ុន​ចំនួន​៤៣​ទទួល​បាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​លើក​ដំបូង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការងារ​សម្រួលនិង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ដល់​អ្នក​ជាប់​ពន្ធ​ក្នុង​ការ​ប្រកាស​ពន្ធ។ការ​ប្រគល់​អាជ្ញាប័ណ្ណ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់ និង​ពង្រីង ...

ជា វណ្ណៈ
http://bit.ly/2ey3m9J

ចំណូលពន្ធបានពីកាស៊ីណូក្នុងរយៈពេល ៩ខែ មានចំនួន ៣៧.៤ លានដុល្លារ

ចំ​ណូ​ល​ពន្ធ​បាន​ពី​កាស៊ីណូ​នៅ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​ចំនួន​ ៦៩​ បាន​កើន​ដល់​ ៣៧.៤​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ៩​ខែ​ដំបូង​ក្នុងឆ្នាំនេះ​ ដែល​ចំនួន​នេះ​កើន​បាន​ ៣៥.៥​ ភាគរយ​ បើ​ធៀប​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង ...

ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/casinos-pay-374m-tax-during-first-9-months

ប្រទេស​កម្ពុជា និង​ចិន​នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ពន្ធ​ត្រួត​គ្នា​ឆាប់ៗ

ប្រទេស​​កម្ពុជា​ឆាប់ៗ​នេះ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពន្ធ​​ដ៏ទូលំ​ទូលាយ​ជាមួយ​​ប្រទេស​ចិន​ដែល​​នឹង​​ការពារ​​ក្រុមហ៊ុន​​ពី​ការ​បង់​ពន្ធ​​ពីរ​ដង​។ ​នេះ​បើ​តាម​មន្ត្រី​ពន្ធដារ​។ ...

Kali Kotoski
http://bit.ly/2eTLTwe

អគ្គនាយកដ្ឋាន​គយ ប្រមូល​ពន្ធ​ជាង​ ១​លាន​ ដុល្លារ​អាមេរិក​ក្នុង​រយៈ ៩​ខែ ឆ្នាំ​២០១៦

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ ប្រមូល​ពន្ធ និង​អាករ​បាន​ចំនួន ១.៣១៣​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈ ៩​ខែ ​ឆ្នាំ​២០១៦​នេះ ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ កើន​ឡើង ១៦​ភាគរយ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2d6i76P

ក្រសួង​មិន​ដាក់​បញ្ជូល​ប្រាក់​ឧបត្ថម្ភ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ

ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​បាន​សម្រេច​មិន​ដាក់​​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ដែល​កម្មករ ​និយោជិត​ទទួល​បាន​ពី​​ការ​បំពេញ​ការងារ​ទៅ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ដោយ​អះអាង​ថា​ដើម្បី​លើក​​កម្ពស់​ជីវភាព​រស់នៅ​ និង​​​​ការ ...

Post Khmer
http://bit.ly/2dzi2Gv

រាជរដ្ឋាភិបាល​ប្រកាស​​មិន​តំឡើង​ពន្ធ​រយៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​ពង្រីក​វិសាលភាព​ប្រមូល​ពន្ធ​

រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ ...

សុខ ចាន់
http://bit.ly/2cSUAmU

សម្រាប់​រថយន្ត​ស្លាក​​នគរបាល អត់​ពន្ធ អត់​បញ្ហា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cxgjzs

Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ

Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​គ្រោង​ដំណើរ​ការ​ដើម្បី​កៀរគរ​ចំណូល និង​តម្លាភាព

ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ...

ជា វណ្ណៈ
http://bit.ly/2cejQlJ

ក្រុមអ្នកផលិតកៅស៊ូចង់នាំឱ្យពន្ធនាំចេញត្រូវលុបចោល

ក្រុមអ្នកផលិតកៅស៊ូឯកជនមួយបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលដើម្បីទម្លាក់ចោលពន្ធនាំចេញផលិតផលកៅស៊ូ ដែលលើកឡើងថា ការមិនយកពន្ធនាំចេញនៃវិស័យនេះអាចនឹងទាក់ទាញវិនិយោគិនបរទេសមកដំឡើងរោងចក្រកែច្នៃ។ ...

Post Staff
http://www.phnompenhpost.com/business/rubber-producers-want-export-taxes-scrapped

ក្រសួង​បញ្ជាក់​ពី​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ ​ទៅ​លើ​រថយន្ត​ធុន​ធ្ងន់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...

ឡាយ សាមាន
http://bit.ly/2cAawwP

ក្រសួង​សេដ្ឋកិច្ច ស្នើ​ក្រសួង​មហាផ្ទៃ​ ឲ្យ​រថយន្ត​ស្លាក​លេខ​ ន.ប បង់​ពន្ធ​

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...

ប៉ិច សុធារី
http://bit.ly/2cfGBJM

រដ្ឋាភិបាល គ្រោង​បង្កើន​ពន្ធ​បារី និង​ស្រាបៀរ ដើម្បី​បង្កើន​ចំណូល​​ទ្រទ្រង់​ការងារ​បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2bBQiBK

ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​កើន​ជិត ១៩​ភាគរយ​

អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួនប្រមាណ ៩៥៥,០០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួនប្រមាណ ១៥១,៩០ លានដុល្លារ កើនឡើង ១៨,៩១ភាគរយ។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2b0kDru

មានការអំពាវនាវឱ្យត្រួតពិនិត្យលើពន្ធកៅស៊ូឡើងវិញ

ខណៈដែលតម្លៃកៅស៊ូធម្មជាតិមានការធ្លាក់ចុះដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចសកលលោក និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ផលិតបរិក្ខារ ប្រទេសកម្ពុជាគឺមានការលំបាកណាស់ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ហើយក្រុមអ្នកផលិតកំពុងអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញពីពន្ធនាំចេញកៅស៊ូ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28028/call-to-revise-rubber-tax/

ការ​កើនឡើង​នៃ​ពន្ធលើប្រាក់ចំនេញ​បង្កើន​ចំណូល​ពន្ធដារ​នៅដើមឆ្នាំ​២០១៦

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...

កម្ពុជា​ប្រមូល​ពន្ធ​គយ​ជាង $៨០០ លាន​នៅ​ត្រីមាស​ទី ១

ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រួល​នីតិវិធី​បង់​ពន្ធ​បន្ថែម

រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...

ស៊ន សារ៉ាត
http://bit.ly/28Se1vP

មជ្ឈមណ្ឌលទូទាត់ពន្ធថ្មី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាដែគូជាមួយធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយកាលពីម្សិលមិញ ដើម្បីចាត់តាំងធនាគារនេះជាស្ថាប័នចម្បងមួយនៃក្រសួងដើម្បីប្រមូលពន្ធនៅទូទាំងប្រទេស។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26108/new-tax-payment-center/

ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ

ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/

ប្រាក់ចំណូលពន្ធដារបំពេញថវិការបស់រដ្ឋ

ប្រាក់ចំណូលពន្ធដាររបស់រដ្ឋាភិបាលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ២២ ភាគរយនៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចំនួនប្រមាណ ៧៦៣លានដុល្លារ។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25916/tax-revenue-fills-coffers-of-the-state/

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដឹកនាំដោយលោកឧញ៉ា គិត ម៉េង ជម្រុញឱ្យមានការពិនិត្យឡើងវិញពីអត្រាពន្ធ

អ្នកតំណាងវិស័យឯកជន កាលពីម្សិលមិញបានតវ៉ាថា ច្បាប់ពន្ធដារហួសសម័យរបស់កម្ពុជាមិនអាចឆ្លើយតបទៅនឹងតថភាពនៃបរិយាកាសពាណិជ្ជកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននោះទេ ព្រមទាំងបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យឡើងវិញអំពីក្រមខណ្ឌគតិយុត្តិដើម្បីលើកកម្ពស់ការរីកចម្រើនវិស័យឯកជន។ ...

ហ័រ គឹមសាយ
http://www.phnompenhpost.com/business/royal-group-head-kith-meng-urges-tax-rate-revision

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7rtED
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!