រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ជន​ជាតិ​ដើម​ភាគ​តិច ១០ នាក់​ ត្រូវ​បាន​ឃាត់​ទៅ​សាក​សួរ ខណៈ​មក​តវ៉ា​នៅ​ភ្នំពេញ

ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ១០ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ កែវសីមា ​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ​ខណៈ​ពួកគេ​កំពុង​ជិះ​រថយន្ត​ឡើង​មក​ភ្នំពេញ ​ដើម្បី​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ និង​ស្ថាប័ន​ពាក់ព័ន្ធ ...

ផាក់ ស៊ាងលី
https://bit.ly/2FWXJhS

ពល​រដ្ឋ​បុរីកីឡា​ ដែល​នៅ​សេស​សល់​ មិន​ទាន់​ទទួល​បាន​សំណង​​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ដោះ​ស្រាយ​បញ្ចប់​វិវាទ

ពលរដ្ឋសហគមន៍បុរីកីឡា ១៣ នាក់ តំណាងឲ្យ ២០ គ្រួសារ ដែលនៅមិនទាន់បានទទួលសំណង ពីក្រុមហ៊ុន ផាន អ៊ីម៉ិច នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ បានប្រមូលផ្ដុំគ្នា នៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ និង សាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នទាំងពីរនេះ ជួយពន្លឿនការដោះស្រាយផ្តល់សំណងដីលំនៅដ្ឋាន នៅភូមិអណ្ដូងមួយកន្លែង និងទឹកប្រាក់ចំនួន ៣ ពាន់ដុល្លារ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2wrO6IM

​រដ្ឋាភិបាល​កំពុង​រៀបចំ​ផ្តល់​ដី​ជូន​អ្នក​ភូមិ

​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះ​សីហ​នុ​កំពុង​រៀបចំ​ដី​ទំហំ​ ៩៦៤,៦៤​ ហិ​កតា​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់​សិលា​។​ ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​ ១២​ ខែមីនា​ និង​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​រាជកិច្ច​រាជរដ្ឋាភិបាល​កាលពីដើម​ឆ្នាំ​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​បែងចែក ...

ប៉ិច សុធារី
https://www.khmertimeskh.com/50487735/government-preparing-to-give-villagers-land/

​រោងចក្រ​ទាំងអស់​ត្រូវ​មាន​គិលានដ្ឋាន​នៅ​ចុងឆ្នាំ​នេះ​

​ក្រសួង​ការងារ​បាន​ប្រកាស​ថា​ រោងចក្រ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​មាន​គិលានដ្ឋាន​ផ្ទាល់ខ្លួន​ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ដោយ​កត់​សម្គាល់ថា​ មាន​រោងចក្រ​ចំនួន​ ៨៨​ ភាគរយ​បាន​សាងសង់​គិលានដ្ឋាន​រួច​ហើយ​។​ ​ ...

ឃួន ណារីម
https://www.khmertimeskh.com/50487734/all-factories-need-infirmaries-by-years-end/

​ក្រុម​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​បាន​ត្រឡប់​មក​ក្រសួង​ជា​ថ្មី​ម្តងទៀត​

​ប្រជាពលរដ្ឋ​ជិត​ ៣០០​ នាក់​ដែល​តំណាង​ឱ្យ​គ្រួសារ​ជាង​ ៥០០​ គ្រួសារ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះដីធ្លី​ជា​ច្រើន​នៅ​ក្នុង​ខេត្តកោះកុង​ បាន​ជួបជុំ​គ្នា​កាលពី​ម្សិលមិញ​ ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​គ្រប់គ្រង​ដីធ្លី​ ដើម្បី​ព​ន្លឿ​ន​ដំណោះស្រាយ​បន្ទាប់​ពី​មានការ​ចោទប្រកាន់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50487387/land-dispute-protesters-again-return-to-ministry/

ពលរដ្ឋ​ ១០ ​នាក់​ស្លាប់ និង​ជាង​ ១៣០ ​នាក់​កំពុង​ត្រូវ​បាន​សង្គ្រោះ​ និង​ ២០០ ​នាក់​ទៀត​ចាកចេញ​ពី​ភូមិ​សង្ស័យ​ពុល​ទឹក​មាន​សារធាតុ​គីមី

ប៉ូលិស​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១០​ ​នាក់​បាន​ស្លាប់​ និង​ជាង ១៣០ ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ និង​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ករណី​ផ្ទុះ​ជំងឺ​ម្យ៉ាង​ដែល​សង្ស័យ​បណ្ដាល​មកពី​ការទទួល​ទាន​ទឹក ...

ឃុត សុភចរិយា
https://bit.ly/2jAQZxK

ការ​សិក្សា​៖​ ស្ត្រី​អ្នក​សារព័ត៌មាន​ទទួល​រង​សម្ពាធ​

យោង​តាម​របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​មួយ​ ដែល​ចេញផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​បានឱ្យ​ដឹង​ថា​ ស្ត្រី​អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​បាន​ទទួល​រង​នូវ​សម្ពាធ​ការងារ​ ជា​ពិសេស​ពី​ក្រុម​គ្រួសារ​ ដែល​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក ...

Yesenia Amaro
https://www.phnompenhpost.com/national/womens-minister-criticised-after-failing-name-female-journalist

​ប្រទេស​ថៃ​នឹង​កែ​លម្អ​ដំណើរការ​សម្រាប់​ពលករ​ចំណាកស្រុក​

មន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ និង​ថៃ​បាន​ជួប​គ្នា​ម្ដងទៀត​នៅ​ខេត្តសៀមរាប​កាលពី​ចុង​ស​ប្តា​ហ៍​ ហើយ​បាន​អះអាង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ដោយ​ព្រមព្រៀង​ព​ន្លឿ​ន​ដំណើរការ​កំណត់​អត្តសញ្ញាណ​ស្របច្បាប់​របស់​ពលករ​កម្ពុជា​នៅ​ក្នុង ...

មុំ គន្ធា
https://www.khmertimeskh.com/50484751/thailand-to-improve-processing-of-migrant-workers/

​ខ្សែ​រថភ្លើង​ត្រូវ​បំពាក់​ដោយ​វិធានការ​សុវត្ថិភាព​

​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ របាំង​នឹង​ត្រូវ​បាន​ដាក់​នៅ​តាម​ច្រក​មួយ​ចំនួន​តាម​បណ្តោយ​ខ្សែ​រថភ្លើង​សិរី​សោ​ភ័​ណ្ឌ​ និង​បាត់ដំបង​ ហើយ​វិទ្យុទាក់ទង​ចំនួន​ ៧០​ ត្រូវ​បាន​ចែក ...

សែន ដាវីត
https://www.khmertimeskh.com/50484807/train-line-to-be-equipped-with-safety-measures/

ផ្លូវដែក​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត​កាន់តែ​ប្រសើរ

ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​នៃ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ដើម​ខែ​មេសា​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ផែនការ​ជួសជុល​ឡើង​វិញ​នូវ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​តាមរយៈ​ខ្សែ​រថភ្លើង​នា​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះ​មក​រាជធានី ...

វ៉ាត វិន
https://bit.ly/2HT16M1

ការ​ប្រមូល​ពន្ធ​កើនឡើង​ ១០​ ភាគរយ​នៅ​ត្រីមាស​ទី​១

អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រមូល​ពន្ធ​ច្រើន​ជាង​ ៧៦១​ លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​អំឡុង​ពេល​ បី​ ខែ​ដំបូង​ក្នុងឆ្នាំនេះ​ ដែល​ជា​ការ​កើនឡើង​ប្រហែល​ ១០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50484337/tax-collection-rises-by-10-percent-in-q1/

យុវជន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្លាយជា​វិស្វករ​

មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​វិស្វករ​ប្រមាណ​ជា​ ៣៥​ ០០០​នាក់​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៨​ ដល់​ ឆ្នាំ​២០២០​ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ផ្សេងៗ​។​ លោក​ ពេ​ជ​ សោភ័ន​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អនុប្រធាន​នៃ​គណៈ ...

មុំ គន្ធា
https://www.khmertimeskh.com/50484406/youths-encouraged-to-become-engineers/

សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថាការធ្វើ​អត្តសញ្ញាណប័ណ្ណ​គឺ​មិន​គិតថ្លៃ​ទេ​

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃ​ពុធ​ ច្រានចោល​ព័ត៌មាន​ដែល​ថា​សេវាអត្តសញ្ញាណកម្ម​ រួម​ទាំង​អត្តសញ្ញាណប័ណ្ណ​នឹង​នឹង​ត្រូវ​គិតថ្លៃ​សេវា​ ក្រោយ​ការ​បោះ​ឆ្នោតជាតិ​នៅ​ខែកក្កដា​ ហើយ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ និង​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ផ្សព្វផ្សាយ​ព​ត៌​មាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50484344/city-hall-says-id-cards-are-free/

អាជ្ញាធរ​ប្រាប់​ពី​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​អ្នក​រស់នៅ​បឹងត្របែក

សាលា​រាជធានី​ភ្នំពេញ​​ប្រកាស​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​អាង​ស្តុក​ទឹក​បឹងត្របែក​​អំពី​ការ​ធ្វើ​ប្រទានកម្ម​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ចំនួន​ ២៧១ ​គ្រួសារ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ទួលទំពូង​ ១ សង្កាត់​បឹងត្របែក​ និង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន​ជា​ដំណឹង​មួយ​ដែល​ធ្វើឲ្យ ...

សុទ្ធ គឹមសឿន និង Leonie Kijewski
https://bit.ly/2FiMJv0

​ក្រសួង​ដឹក​ជញ្ជូន​ចេញ​សេចក្តីជូនដំណឹង​ក្រោយ​ពី​គ្រោះថ្នាក់​ជាមួយ​រថភ្លើង​

​ក្រសួង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ អំពាវនាវ​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់​លើ​រថភ្លើង​ ដែល​កំពុង​ចរាចរ​នៅ​លើ​ផ្លូវដែក​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ចំនួន​៣​កើតឡើង​នៅ​លើ​ផ្លូវដែក​ ចាប់តាំងពី​ការ​សម្ពោធ​កាលពី​ដើមខែ​នេះ​។​ ​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483804/ministry-of-transport-issues-notice-following-train-crashes/

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​១១​ខែ​ពី​សហរដ្ឋ​អាមេរិក​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល ១១ ខែ​ ពី​អ្នកជំនាញ​របស់​សហរ​ដ្ឋ​អាម​រិ​ក ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​បន្ថែម ​ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ទប់​ស្កាត់​បាន​នូវ​បទល្មើស ខណៈ​ដែល​មាន​សេច​ក្តី​រាយការណ៍​ជា​ច្រើន​ថា បទ​ល្មើស​កាប់​ឈើ និង​កាប់​រាន ...

ផាក់ ស៊ាងលី
https://bit.ly/2vL0IKy

​រដ្ឋាភិបាល​មាន​បំណង​កាត់​បន្ថយ​ករណី​ជំងឺរបេង​

​ក្រសួងសុខាភិបាល​ និង​មជ្ឈមណ្ឌល​ជាតិ​ ​កម្ចាត់​ជំងឺរបេង​ និង​ហង់​សិន​ (CENAT)​ នឹង​ធ្វើការ​ស៊ើបអង្កេត​រក​ករណី​ជំងឺរបេង​នៅ​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​រស់នៅ​ និង​ក្នុង​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​ដើម្បី​កាត់​បន្ថយ​អត្រា​ជំងឺ​ និង​ការ​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​ឆ្នាំ​ ២០៣០ ...

មុំ គន្ធា
https://www.khmertimeskh.com/50483343/government-aims-to-reduce-tb-cases/

​លោក​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ប្រទេស​គ្មាន​ជំងឺគ្រុនចាញ់

​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​វិទ្យាស្ថាន​ពាក់ព័ន្ធ​ទាំងអស់​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​គ្មាន​ជំងឺគ្រុនចាញ់​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​លិខិត​មួយ​នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ប្រារព្ធ​ទិវា ...

មុំ គន្ធា
https://www.khmertimeskh.com/50483342/hun-sen-pushes-for-malaria-free-kingdom-2/

​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​បញ្ចប់​ជម្លោះដីធ្លី​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​គ្រប់គ្រង​ដែនដី​ពិនិត្យ​ និង​គ្រប់គ្រង​ដី​ជាង​ ៥៨០​ ប្លង់​ សម្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​នៅ​កោះរុង​ ខេត្ត​ព្រះ​សីហ​នុ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50480079/pm-orders-minister-to-end-land-dispute/

​ការ​ពិភាក្សា​បន្ត​លើ​ច្បាប់​ស្តី​ពី​ប្រេងកាត​

​ជាមួយនឹង​តំណក់​ប្រេង​ឆៅ​ដំបូង​ពី​តំបន់​ប្រេង​អប្សរា​ដែល​គេ​រំពឹង​នៅ​ឆ្នាំ​ក្រោយ​ មន្ត្រី​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ដែល​ត្រូវ​បាន​រំពឹង​ទុក​យ៉ាងច្រើន​ស្តី​ពី​ប្រេង​។​ អ្នកតំណាង​មក​ពី​ក្រសួង​រ៉ែ​ និង​ថាមពល ...

ជា វណ្ណៈ
https://www.khmertimeskh.com/50479974/discussion-on-petroleum-law-resumes/

​ស្រុក​ចំនួន​ ៣១​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​

យោង​តាម​លិខិត​ដែល​ចេញផ្សាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអោយ​ដឹង​ថា​ ក្រសួងមហាផ្ទៃ​បាន​ជ្រើសរើស​ស្រុក​ចំនួន​ ៣១​ នៅ​ក្នុង​ខេត្ត​ចំនួន​ ២៤​ ដើម្បី​ដាក់​ឱ្យ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ នៅ​ឆ្នាំ​នេះ​។​​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍ ...

មុំ សុភ័ណ
https://www.khmertimeskh.com/50303632/31-districts-selected-for-one-window-services/

​រៀបចំ​ផែនការ​សម្រាប់​កម្មករ​ដែល​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​

​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ ហ្វឺ​ស​ហ្គា​វ័ន​ (First​ Gawon​ Apparel)​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​ដំណើរការ​ទៅ​ស្ថាប័ន​ផ្សេងៗ​ទៀត​ ព្រមទាំង​ផ្ទះ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ស​ប្តា​ហ៍​ក្រោយ​ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​លើ​វិវាទ​លើ​ប្រាក់​ឈ្នួល​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50303356/unpaid-workers-planning-procession/

រដ្ឋាភិ​បាល​ប្រាប់​​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ឲ្យ​ប្រញាប់​សង​បំណុល​រដ្ឋ

រដ្ឋា​ភិ​បាល​កម្ពុជា បាន​​​ក្រើន​រំ​ឭក​​​ដល់​​ប្រ​តិ​បត្តិ​ករ​ទូរ​គ​មនា​គមន៍​ដែល​នៅ​ជំ​ពាក់​បំ​ណុល​រដ្ឋ​ឲ្យ​ចូល​ខ្លួន​​មក​ទូ​ទាត់​បំ​ណុល​​​ ឲ្យ​បាន​មុន​ដំ​ណាច់​ខែ ...

ហ៊ គីមសាយ
https://bit.ly/2qNH4YC

​រដ្ឋាភិបាល​ត្រូវ​បាន​ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​កាប់​ឈើ​ខុសច្បាប់​

​កាលពី​ម្សិលមិញ​ អង្គការ​បរិស្ថាន​ចំនួន​៨​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់​ប្រឆាំង​នឹង​អ្នក​កាប់​ឈើ​ និង​ឈ្មួញ​ដី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តព្រះវិហារ​ដោយ​ព្រួយបារម្ភ​ថា​ ដី​ជា​ច្រើន​នឹង​ត្រូវ​បាន​ទន្ទ្រាន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50302974/government-urged-to-curb-illegal-logging/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

g3Nkm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!