ព័ត៌មាន​

ក្រុមហ៊ុន ៤៤៤ បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី​តាម​ថ្នាល​ដំណាក់កាល​ទី២

ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន ៤៤៤ ទទួល​ការអនុម័ត​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី២ បើ​គិត​ចាប់ពី​ថ្ងៃទី​​ ១ ខែកញ្ញា ឆ្នាំ ​២០២១ ដល់​ថ្ងៃទី​ ៦ ខែកុម្ភ​: ឆ្នាំ​ ២០២៣ ខណៈ​អ្នកជំនាញ​លើកឡើងថា ការចុះ​តាម​ថ្នាល​បច្ចេកវិទ្យា​បាន​បង្ក​បរិយាកាស​ល្អ និង​ភាពងាយស្រួល​ដល់​ធុរជន និង​ចូលរួម​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-14-1346-246945.html

​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ នឹង​រៀបចំ​កម្មវិធី​មួយ​ហៅថា «​ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ​»

​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ នឹង​រៀបចំ​កម្មវិធី​ ១ ដែលមាន​ឈ្មោះថា «​ក្ដី​ស្រឡាញ់​កោះកុង​ក្រៅ​» នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ក្រុមយុវជន​ទៅកាន់​កោះកុង​ក្រៅ និង​ក្រសួងបរិស្ថាន ខណៈដែល​មន្ត្រី​នៃ​ក្រសួង​នេះ​បានស្នើ​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-02-12-1653-246896.html

​លោក ​ហ៊ុន ម៉ា​ណែ​ត​៖ សូមកុំ​ឱ្យ​កូន​ខ្មែរ​អត់​ចេះ​ភាសា​ខ្មែរលើ​ទឹកដី​ខ្មែរ ភ្លេច​វប្បធម៌ សីលធម៌​

លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើយ៉ាងណា​អាច​សហការ​ជាមួយនឹង​គ្រឹះស្ថាន​អប់រំ​ឯកជន​អន្តរជាតិ ដោយ​ជំរុញឱ្យមាន​ការពង្រឹង​កម្មវិធីសិក្សា​ភាសា​ខ្មែរ សីលធម៌ និង​ទំនៀមទម្លាប់ ដែល​ត្រូវ​បំប៉ន និង​បំពេញ​ឱ្យ​ខ្លាំង​ពី​កម្រិត​បឋមសិក្សា ដល់​ថ្នាក់​ទី​​១២ តែម្តង​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-02-14-1000-246950.html

លោក​ ហ៊ុន សែន​៖ កម្ពុជា​ជាប់​ឈ្មោះ​ជា ​«​ប្រទេស​តូច តែ​បេះដូង​ធំ​» ​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ថ្ងៃទី​ ​១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ គឺជា​ថ្ងៃ​គម្រប់​ខួប​៣​ឆ្នាំ​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា «​ប្រទេស​តូច តែ​បេះដូង​ធំ​»​ប្រកបដោយ​មនុស្សធម៌​ដែល​ឱ្យ​នាវា MS Westerdam ចូល​ចត​ក្នុងប្រទេស​កម្ពុ​ជានា​អំឡុងពេល​នៃ​ការ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-02-14-0917-246947.html

លោក​ អូន ព័ន្ធមុនីរ័ត្ន ជំ​រុញឱ្យ​រួមគ្នា​គាំទ្រ​ដល់​ពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​

លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​រួមគ្នា​ក្នុងការ​គាំទ្រ​ដល់​ពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​សប្តាហ៍​គាំពារ​សង្គម​ឆ្នាំ​ ២០២៣ កំណត់​យក​ការពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​ដើម្បី​ពិភាក្សា​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-02-14-1032-246948.html

សិក្ខាសាលា​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គម​នាគ​ម៍​ សម្រាប់​គ្រូបង្រៀន​នៅ​ខេត្តក្រចេះ​ និង​មណ្ឌលគិរី​

​ដោយ​សម្លឹង​មើលទៅ​អនាគត​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ពិសេស​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ ​ ដោយ​អ្នកគ្រប់គ្រង​សាលា​ និង​គ្រូបង្រៀន​នៃ​ការ​អប់រំ​ពហុ​ភាសា​នៅ​កម្រិត​បឋម​សិក្សា​។​ ​ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501238104/ict-seminar-for-teachers-in-kratie-and-mondulkiri/

​គ​.​ជ​.​ប​ កំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ផ្សព្វផ្សាយ​ការ​បោះ​ឆ្នោតជាតិ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​ពេលវេលា​ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ក្នុង​ការ​ចុះ​ឈ្មោះ​សម្រាប់​ប័ណ្ណ​សារព័ត៌មាន​ ដើម្បី​យក​ព័ត៌មាន​ការ​បោះ​ឆ្នោតជាតិ​នៅ​កម្ពុជា ...

តាំង រីនិត្យ
https://www.khmertimeskh.com/501237966/nec-sets-criteria-for-national-election-coverage/

ព្រះរាជាណាចក្រ​ទំនងជា​ស្វែងរក​មូលនិធិ​របស់​ចក្រភព​អង់គ្លេស​សម្រាប់​ការ​ដឹក​ជញ្ជូន​សាធារណៈ​ MRT

​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កាលានុវត្តភាព​ថ្មី​ និង​ផ្លាស់​ប្តូរ​ទស្សនៈ​បច្ចេកទេស​លើ​គំរូ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​ កិច្ច​ពិភាក្សា​ផ្តោត​សំខាន់​លើ​ការ​រៀបចំ​ផែនការ​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​សម្រាប់​រាជធានី​ភ្នំពេញ​។​ ...

ហុង សុវណ្ណារី
http://khmertimeskh.com/501238164/kingdom-likely-to-seek-british-funds-for-mrt/

​ពាណិជ្ជកម្ម​បរទេស​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ ២៩%​ ក្នុង​ខែមករា​

​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ ២៩​ ភាគរយ​ក្នុង​ខែមករា​ ឆ្នាំ​២០២៣​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២​ ហើយ​បាន​កត់ត្រា​ចំនួន​ ៣.៤​ ពាន់​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ (GDCE)​ កាលពី​ម្សិលមិញ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501238161/cambodias-foreign-trade-declines-29-in-january/

​វេទិកា​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ចិន​-​កម្ពុជា​

​វេទិកា​ផ្លាស់​ប្តូរ​វប្បធម៌​ចិន​-​កម្ពុជា​លើក​ទី​២​ បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​បាន​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ឆ្ពោះទៅ​មុខ​ “​មិត្តភាព​ដ៏​រឹង​មាំ​”​ និង​ការ​កសាង​ទំនាក់ទំនង​ប្រកបដោយ ...

Hu Yuwei
https://www.globaltimes.cn/page/202302/1285400.shtml

​ចិន​សន្យា​ផ្តល់​ថវិកា​សម្រាប់​ការ​កែ​លម្អ​ផ្លូវដែក​កម្ពុជា​

​ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ថវិកា​ ៣០០​ លាន​យ័ន​ (៤៤​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដល់​កម្ពុជា​ ដើម្បី​គាំទ្រ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​ ទៅ​ជា​ផ្លូវ​រថភ្ល់ើង​អគ្គិសនី​ដែល​មាន​កម្រិតស្តង់ដារ​ ១៦០​ គីឡូម៉ែត្រ ...

Kevin Smith
https://www.railjournal.com/regions/asia/china-pledges-funding-for-cambodian-railway-upgrade/

កម្ពុជា​ក្នុង​ដំណើរការ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ​

​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​បី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ ភាព​អត់ធ្មត់​នៃ​ការទូត​របស់​កម្ពុជា​ត្រូវ​បាន​សាកល្បង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ភាព​ចលាចល​នយោបាយ​របស់​មី​យ៉ា​ន់​ម៉ា​ ភាព​តានតឹង​នៃ​បញ្ហា​សមុទ្រ​ កូ ...

ច័ន្ទសម្បត្តិ បុង
https://www.eastasiaforum.org/2023/02/14/cambodia-working-towards-independent-foreign-policy/

ការ​សោក​ស្តាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​ក្រោយ​រដ្ឋាភិបាល​បញ្ជា​​ឱ្យ​បិទ​ការ​ផ្សាយ

នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​នា​ថ្ងៃ​ចន្ទ​នេះ ​អ្នក​សារព័ត៌មាន​ម្នាក់​បាន​ទ្រហោ​យំ ក្រោយ​អង្គភាព​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជាឱ្យ​បិទ​ការ​ផ្សាយ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​នេះត​ទៅ។ ...

ហាន ណូយ និង ស៊ុន ណារិន
https://khmer.voanews.com/a/regrets-of-loss-of-vod-ordering-to-shut-down-over-controversial-reporting/6960754.html?fbclid=IwAR3opoCuO0A2hKhhl0uYG7ImAhf0SHLtVvYO9sU5k5VJVjFkr0HxjLjUj_s

ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បិទ​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD

​ស្ថានទូត​អន្តរជាតិ​ និង​អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD​ បន្ទាប់​ពី​ដកហូត​អាជ្ញាប័ណ្ណ​។​ ...

Marissa Carruthers, ឆន រស្មី
https://kiripost.com/stories/cambodia-grave-concerns-raised-over-vod-closure

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។ ...

ផុន សុទ្ធីរ័ត្ន និង ឃី សុវុឌ្ឍី
https://khmer.cambojanews.com/vod-staffers-express-regret-over-government-revocation-of-license/

លោក​ ឡុង ឌីម៉​ង់៖ ការជួយ​ពី​ចិន​លើ​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ ជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​កម្ពុជា​

អាជ្ញាធរខេត្ត​ព្រះសីហនុ ស្វាគមន៍ និង​សាទរ​ចំពោះ​សេចក្ដីថ្លែងការណ៍​រួម​ដែលថា ភាគី​ទាំង​​ ២ កម្ពុជា និង​ចិន នឹង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍន៍ ​«​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​» ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​គំរូ​មួយ​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-02-13-1100-246913.html

កាកបាទក្រហមកម្ពុជា​ បរិច្ចាគ​ថវិកា​១០​ម៉ឺន​ដុល្លារ​ ដល់​ប្រទេស​តួ​ក​គី​ ដែល​រង​គ្រោះ​រញ្ជួយ​ដី​

​កាកបាទក្រហមកម្ពុជា​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ ដល់​ប្រទេស​តួ​ក​គី​ ដែល​ជួប​ឧ​បទ្ទ​ហេតុ​រង​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ដើម្បី​ជា​កិច្ច​សហប្រតិបត្តិការ​ សាមគ្គីភាព​ និង​មាន​វប្បធម៌​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង ...

ហង្ស ពណ្ណរាយ
https://bit.ly/40Rwhgo

កម្ពុជា​-ឡាវ​ នឹង​ចុះហត្ថលេខា​លើ​ផែនការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ​លោក​សន​សៃ ស៊ីផា​ន់​ដន ​(Sonexay Siphandone) នឹង​ចុះហត្ថលេខា លើ​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ ២ រយៈពេល​ ៤​ ឆ្នាំ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១៣-១៤ ខែកុម្ភៈ​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-13-0851-246916.html

កម្ពុជា​-​វៀតណាម​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ការពារ​ និង​ការ​គ្រប់គ្រង​ព្រំដែន​

​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​នៃ​ក្រសួងការពារជាតិ​វៀតណាម​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ នា​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ដោយ​ពិភាក្សា​អំពី​វិធានការ​បង្កើន​ការ​សម្របសម្រួល​ក្នុង​ការ​ការពារ​ និង​គ្រប់គ្រង​ព្រំដែន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3RWvSFm

ជា​មធ្យម​ក្នុង​ ១ ​ខែ ​សហគមន៍​បញ្ជូន​របាយ​ការណ៍​អំពី​បទល្មើស​ព្រៃឈើ​ចំនួន ​៥០ ទៅ​អាជ្ញាធរ​

ជា​មធ្យម​ក្នុង​ ១​​ ខែៗ ក្រុម​សហគមន៍​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​គម្រោង​រេ​ដ​បូក នៅ​ទូទាំងប្រទេស​បាន​បញ្ជូន​របាយការណ៍​ផ្លូវការ​អំពី​បទល្មើស​ព្រៃឈើ​ចំនួន​ ៥០ ​ទៅឱ្យ​អាជ្ញាធរ​ដោយ​ផ្អែកលើ​ទិន្នន័យ​ដែល​ចាប់យក​តាមរយៈ​កម្មវិធី SMART 7។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​គម្រោង​អង្គការ USAID ព្រៃ​ឡង់​បៃតង​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-13-1058-246915.html

កម្ពុជា​-​ឡាវ​ បង្កើន​កិច្ច​សហប្រតិបត្តិការ​

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឡាវ​។​ លោក​ ស្រ៊ី​ ថា​ម​រង្គ​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​និយាយ​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ឡាវ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3E0WOhh

ប្រធាន​ទីប្រឹក្សាបច្ចេកទេស​របស់​ UNDP​ សម្រាប់​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ លើក​ឡើង​ពី​របៀប​ដែល​ភូមិ​ដាច់​ស្រយាល​មួយ​របស់​កម្ពុជា​ក្លាយជា​ទីតាំង​ម្រា​ប់​ដំណោះស្រាយ​ថាមពល​ប្រកបដោយ​ចីរភាព​នៅ​ក្បែ​ទន្លេមេគង្គ​

​ក្នុង​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​កោះ​កន្ធាយ​ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ ខ្ញុំ​ឮ​អ្នកស្រុក​និយាយ​អំពី​ការ​រំពឹង​ទុក​របស់​ពួក​គេ​ពី​បណ្តាញ​មីក្រូ​សូ​ឡា​ថ្មី​ដែល​ត្រូវ​បាន​ដំឡើង​នៅ​ក្នុងភូមិ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Iiix73

«​អំបិល​កំពត-កែប​»​ គ្រោង​នឹង​ចុះបញ្ជី GI ជា​ផ្លូវការ​ក្នុង​ខែមេសា​

កម្ពុជា​បានកំណត់​យក​អំបិល​ ៣​ ប្រភេទ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) «​អំបិល​កំពត កែប​»​ដែល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ចុងខែ​មេសា ឆ្នាំ​ ២០២៣ ខណៈ​ការ ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​នឹង​ជួយ​ឱ្យ​កេរ្តិ៍ឈ្មោះ​អំបិល​កម្ពុ​ជាមាន​ការទទួល​ស្គាល់​គុណភាព​ជា​អន្តរជាតិ​កាន់តែច្រើន ព្រមទាំង​មាន​ទីផ្សារ​អន្តរជាតិ​កាន់តែ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-13-0938-246917.html

កម្ពុជា-​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រួមគ្នា​

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម និង​តំណាង​វិស័យ​ឯកជន​មាន​សុទិដ្ឋិនិយម​ថា ការចុះហត្ថលេខា​នៅលើ​ផែនការ​សកម្មភាព​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច ឆ្នាំ​​ ២០២៣-២០២៤ រវាង​ក្រសួងពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ចិន​នឹង​ជំរុញ​ការដោះដូរ​ទំនិញ និង​វិនិយោគ​ប្រទេស​ទាំង​ ២ ​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការទាញយក​ឧ​ត្ត​ម​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​នៅក្នុង ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-13-1027-246912.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ShzvA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!