រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

កម្ពុជា ថៃ​ឯកភាព​បង្កើន​កូតា​រថយន្ត​ឆ្លង​កាត់​ព្រំដែន

កម្ពុជា និង​ថៃ​បាន​សម្រេច​បង្កើន​ចរាចរណ៍​រថយន្ត​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​រហូត​ដល់​៤​ដង​ពី​ចំនួន​បច្ចុប្បន្ន​ដែល​មាន​៤០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​។​ ទោះ​បី​ជា​មាន ...

ហ៊ គឹមសាយ
http://bit.ly/2h2H1C9

រដ្ឋាភិបាល​វិនិយោគ​១១​លាន អឺរ៉ូ​បង្កើត​សាលា​ជំនាញ​ទេសចរណ៍

រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ប្រាក់​១១​លាន​អឺរ៉ូ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​អាច​ផ្ដល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ដល់​និស្សិត ១ ៦០០​នាក់ ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​ទេសចរណ៍​។​ ​លោក ទ្រី ឈី​វ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ទេសចរណ៍ បាន​ប្រាប់ ភ្នំពេញ​ប៉ុស្ដិ៍​កាលពី ...

ចេង សុខហ័ង
http://bit.ly/2hHvcoY

លោក ស៊ុយ សែម នឹង​ចូល​បំភ្លឺ​សភា​នៅ​ថ្ងៃ​ស្អែក​រឿង​ លុយ​លក់​ខ្សាច់

ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ លោក ស៊ុយ សែម នឹងទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃ​ស្អែក​ទាក់​ទង​នឹង​ភាព​ខុស​គ្នា​នៃ​ទឹក​ប្រាក់​ជាង​ ៧០០ ​លាន​ដុល្លារ​បាន​ពី​ការ​នាំ​ខ្សាច់​ទៅ​ សិង្ហបុរី។ ​នេះ​បើ​តាម​លិខិត​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា កាល​ពី ...

មាស សុខជា
http://bit.ly/2gYwEiM

រដ្ឋាភិបាល​សម្រេច​រៀបចំ​ច្បាប់​ស្តីពីការ​ពពោះ ជំនួស​ បន្ទាប់ពីមាន​បទល្មើស​កើត​ឡើង​

លោកខៀវកាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មន្ត្រី​ព័ត៌មាន កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​តាមរយៈ​ Facebook ថា រាជរដ្ឋាភិបាល បាន​ឯកភាព​ឲ្យ​ក្រសួង​កិច្ចការ​នារី ព្រាង​ច្បាប់​ស្ដីពី ការ​ពពោះ​ជំនួស។ ចំពោះ​រឿង​នេះ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី បាន​បញ្ជាក់​ប្រាប់​ខ្មែរ​ថាមស៍ ពី​ម្សិលមិញ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌និង​ក្រសួង​មហាផ្ទៃដើម្បី​ពិនិត្យ​តាក់តែង ...

តាំង វីដា
http://bit.ly/2gJs4qZ

ចាប់ពីឆ្នាំ២០១៧​ទៅអ្នកទិញម៉ូតូត្រូវមើលស្ពត​អប់​រំ​គ្រឿង​ស្រវឹង​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​រវាង ក្រសួង​សាធារណការ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​ដឹកជញ្ជូន និង​អង្គការ APIWSA នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦​ ថា ជួយ​ពន្យល់ និង​សម្រួល​បងប្អូន​ប្រជាពលរដ្ឋ ថ្ងៃ​ក្រោយ​ទៅ​ទិញ​ម៉ូតូ​ក្រោម ​១២៥​CC គឺ​មុន​នឹង​យក​ម៉ូតូ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2gyGiYi

ប្រព័ន្ធ​ចុះ​បញ្ជី​បុគ្គលិក​បរទេស ​បង្ហាញ​ពី​តម្លាភាព​ តិច​តួច​បំផុត

ខណៈ​មាន​ការ​ជំរុញ​ពី​ក្រសួង​ការងារ​ឲ្យ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ជន​បរទេស​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នៅ​កម្ពុជា ក្រុមហ៊ុន​ធនធាន​មនុស្ស និង​ស្ថាប័ន​វិស័យ​ឯកជន​បាន​រិះគន់ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ការងារ​នេះ​ថា អសមត្ថភាព ចំណាយ​ខ្ពស់ ស្មុគស្មាញ និង​របៀប​ប្រតិបត្តិការ​មិន​សូវ​មាន​តម្លាភាព​។ គំនិត ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/2hoeIyL

ក្រសួង​នឹងដាក់​កម្មវិធី​សិក្សា​បញ្ចូល​គ្នា​កុមារពិការ​ជាមួយ​សិស្ស​ធម្មតា​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ដំណើរការ​កម្មវិធី​សិក្សា​អប់រំ​បញ្ចូល​គ្នា​រវាង​កុមារ​ពិការ​ជាមួយ​សិស្ស​ធម្មតា នៅ​តាម​សាលា​រៀន​រដ្ឋ​នៅ​ទូទាំង​ប្រទេស នា​ដើម​ឆ្នាំ​២០១៧​ ខាង​មុខ ដើម្បី​ឲ្យ​កុមារ​ពិការ​អាច​ទទួល​បាន​ការ​អប់រំ​ស្មើ​ភាព ...

ប៉ិច សុធារី
http://bit.ly/2hH380T

លំនៅ​ឋាន​​លក់​​សម្រាប់​មន្ត្រី​មាន​ចំណូល​​ទាប នឹង​សាងសង់ខែ​មករា

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រី​រាជការ​ដែល​មាន​ជីវភាព​មធ្យម​កម្រិត​ទាបនិង​អ្នក​មាន​ប្រាក់​ចំណូល​ទាប នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា​ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។​ ​ថ្លែង​ទៅ​កាន់​និស្សិត​យោធា​គ្រប់​ជំនាន់ យោធា ...

សុខ ចាន់
http://bit.ly/2gquxn1

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ

​យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដែល​មាន លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន អគ្គ​ស្នងការ​រង​នគរបាលជាតិ លោក ហ៊ូ សាគុណ ជា​អនុ​ប្រធាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...

ប៉ិច សុធារី
http://bit.ly/2hCC42R

គណៈកម្មការ​រដ្ឋសភា​​ស្នើ​ឱ្យ​លោក​ ស៊ុយ សែម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​​បូម​ខ្សាច់ និង​​ការ​​រុក​រក​រ៉ែ

គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...

សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668

TBEA ចាប់​អារម្មណ៍​វិស័យ​ថាមពល​កម្ពុជា

​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​បញ្ជូន ​និង​ចែកចាយ​ថាម​ពល​ឈាន​មុខ​គេ​របស់​ចិន​ កាល​ពី​ពេល​ថ្មីៗនេះ​បាន​ធ្វើ​ទស្សនកិច្ច​​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ឱកាស​នៅ​ក្នុង​វិស័យ​ថាមពល​ដែល​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​របស់​កម្ពុជា​ ក្នុង​នោះ​​រួម​ទាំង ...

ចេង សុខហ័ង
http://bit.ly/2h5jOje

កម្ពុជា​ អះអាង​​ពីការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ជាមួយ​ថៃ ​នៅ​ចុង​ឆ្នាំ​តាម​ការ​គ្រោង​ទុក​

ការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជាជាមួយ​ផ្លូវ​រថភ្លើង​ប្រទេស​ថៃ​ នឹង​សម្រេច​បាន​តាម​ការ​គ្រោង​ទុក នៅ​ចុង​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ ប៉ុន្តែ​ការងារ​ស្ដារ​ផ្លូវដែក​ចាស់​ទ្រុឌទ្រោម ពី​ខេត្ត​ភាគ​ខាង​ជើង​មក​ភ្នំពេញ ​មិន​ទាន់​ត្រូវ​បាន​ស្ដារ ...

ជា វណ្ណៈ
http://bit.ly/2gmtKXh

ក្រសួង​បរិស្ថាន ជ្រើសរើស​មន្ត្រី​ឧទ្យានុរក្ស​ថ្មី​ចំនួន ៣០០​នាក់​បន្ថែម

ក្រសួង​បរិស្ថាន បាន​ប្រកាស​ជ្រើសរើស​មន្ត្រី​ឧទ្យានុរក្ស​ថ្មី​ចំនួន ៣០០​នាក់​បន្ថែម​ទៀត សម្រាប់​បម្រើ​ការងារ​នៅ​មន្ទីរ​បរិស្ថាន​រាជធានី-​ខេត្តក្នុង​ឆ្នាំ​២០១៧ដើម្បី​បំពេញ​កង្វះ​ខាត​មន្ត្រី​ឧទ្យានុរក្ស​នៅ​តាម​គោលដៅ​នៃ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដែល​ករណី​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ និង​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ក្រសួង​កែ​លម្អ ...

ប៉ិច សុធារី
http://bit.ly/2gmmpXP

ការ​ពិភាក្សា​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​រក​ចំណុច​រួម​មិន​ឃើញ

នៅក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ទទួល​យក​មគ្គុទេ្ទសក៍​ស្តីពី «ការ​ពិនិត្យ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ​ និង​ស្បែក​ជើង​នៅ​កម្ពុជា» ដែល​ស្នើ​ឡើង​ដោយ​អង្គការ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​មូលដ្ឋាន​រួម​គ្នា​ពី​មុន ...

Ananth Baliga
http://bit.ly/2h4Q7S4

បក្ស​ប្រឆាំង​​ហៅ​លោក ម៉ម​ ប៊ុន​ហេង ​ទៅ​សួរ​នៅ​រដ្ឋសភា

សមាជិកសភា​គណបក្ស​ប្រឆាំង ​បាន​ចេញ​លិខិត​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង ចូល​ទៅ​សភា​ដើម្បី​សាកសួរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ ជុំវិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង ពាក់ព័ន្ធ​ទៅនឹង​ការ​បាត់​ជំនួយ​របស់​មូល​និធិសកល​.Global Fund ការ ...

មាស សុខជា
http://bit.ly/2hfQLsv

ក្រសួង​បង្ហាញ​គម្រោង​សង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូនបាន​បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើងភ្ជាប់​ពី​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់ភ្នំពេញខេត្ត​ព្រះសីហនុចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ គម្រោង​នេះ ​គឺ​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ពី​កក់​ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ដើម្បី​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ផង​ដែរ។​ ...

ជា វណ្ណៈ
http://bit.ly/2geJaNe

រដ្ឋមន្ត្រី​ស្នើ​​ប្រព័ន្ធ​ចុះ​បញ្ជី​អនឡាញ​លើ​ការ​ដឹក​ជញ្ជូន

រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ឲ្យ​នាយកដ្ឋាន​គយ​អនុវត្ត​​ប្រព័ន្ធ​ចុះ​បញ្ជី​តាម​អនឡាញ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ដើម្បី​បង្កើន​ល្បឿន​នៃ​​ការ​ដឹក​ជញ្ជូន​ និង​កាត់​បន្ថយ​​ការ​ចំណាយ​ក្រៅ​ផ្លូវការ​លើ​ឈ្មួញ​កណ្ដាល​។ ...

Kali Kotoski
http://bit.ly/2h4QDQ9

ក្រសួង​ចុះ​ស្រង់​ស្ថិតិ​ពី​ជម្រើស​របស់​ពលរដ្ឋ​រស់នៅ​ប៊ុលឌិងស

មន្រ្តី​ជំនាញ​ជាច្រើន​ក្រុម​មកពី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម​ និង​សំណង់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះ​ស្រង់​ស្ថិតិ និង​ប្រមូល​ព័ត៌មាន​ពី​អ្នក​រស់នៅ​​អគារ​ប៊ុលឌិងស​ដើម្បី​សួរ​នាំ​ពី​ជម្រើស​របស់​ពួកគេ​ក្នុង​បំណង​អភិវឌ្ឍ​អគារ​ចំណាស់​មួយ​នេះ​។ ...

សែន ដាវីត
http://bit.ly/2gWXRWg

រដ្ឋាភិបាលនិយាយ​​​ថា គ្មាន​​​ភ័ស្តុតាង​​​​​​បង្ហាញ​​​ពី​​​ពលកម្ម​​​កុមារ​​​នៅ​​​តាម​​​សិប្បកម្ម​​​ផលិត​​​ឥដ្ឋទូទាំង​​​ប្រទេស

ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/35563

រដ្ឋសភា​នឹង​​កោះ​ហៅ​រដ្ឋមន្ត្រី​រ៉ែ​សួរ​រឿង​ពុករលួយ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ត្រូវ​បាន​កោះ​ហៅ​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា​ដើម្បី​សាកសួរ​នៅ​ពាក់​កណ្តាល​ខែ​នេះ​ក្នុង​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់រយ​លាន ...

មាស សុខជា
http://bit.ly/2gMBR0d

សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​កោះកុងត្រូវ​​ផ្អាក​សកម្មភាព​ទាំង​ស្រុង

សមត្ថកិច្ច​ចម្រុះ​បាន​​អះអាង​ថាសកម្មភាព​នៃ​ការ​សាងសង់សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​ក្នុង​ឃុំ​ឫស្សីជ្រំស្រុក​ថ្មបាំងខេត្ត​កោះកុងនិង​ការ​គ្រោង​ប្រមូល​វល្លិ​រមៀតត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។​ ​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កោះកុង ​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​មន្ត្រី​មន្ទីរ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fXYz4v

ពលរដ្ឋ​មកពី​ព្រះវិហារ​ស្នើ​ក្រសួង​មហាផ្ទៃ​​​​​ ដោះស្រាយ​​ដីធ្លី

ប្រជាពលរដ្ឋ​ជាង៥០​នាក់តំណាង២៥៣​គ្រួសាររស់នៅ​ភូមិ​ស្វាយជ្រុំឃុំ​កន្ទួតស្រុក​ជាំក្សាន្តខេត្ត​ព្រះវិហារកាល​ពី​ថ្ងៃ​ម្សិលមិញបាន​ដាក់​ញត្តិ​ជា​ថ្មីស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដើម្បី​ឲ្យ​ពួក​គាត់​បាន​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​ឃុំ​របស់​ពួក​គេ​វិញ​ឲ្យ​បាន ...

ប៉ិច សុធារី
http://bit.ly/2fTebWF

តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ហក់​ឡើង​ទៅ​​ដល់​ ២.៥០០​ដុល្លារ​ក្នុង​១​តោន

តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ហក់​ឡើង​រហូត​ដល់​២.៥០០​ដុល្លារ​អាមេរិកក្នុង​មួយ​តោន​នា​ប៉ុន្មាន​ខែ​បន្តបន្ទាប់​នេះដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​លំនឹង​ល្អ ស្រប​ពេល​ដែល​ប្រទេស​ចំនួន​បួន រួម​មាន​វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រទេស​ផលិត​កៅស៊ូ​របស់​ពិភពលោក ...

សុខ ចាន់
http://bit.ly/2fNnZ1n

អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើ​ការ ​​ថយ​ចុះ

ក្រសួង​ធ្វើការ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សានិង​អង្គការ​ដៃគូបាន​លើក​ឡើង​ថាអំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ និង​ទីតាំង​សេវា​កម្សាន្ត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ថយចុះ ដោយសារ​បុរស និង​ស្ត្រី​មាន​ការ​យល់​ដឹង​ច្រើន និង​និយោជក​មាន​ការ​យក​ចិត្ត​ដាក់​ជាង​មុន​ចំពោះ ...

ប៉ិច សុធារី
http://bit.ly/2fTaO2f

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3cJX3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!