ក្រសួង​នឹងដាក់​កម្មវិធី​សិក្សា​បញ្ចូល​គ្នា​កុមារពិការ​ជាមួយ​សិស្ស​ធម្មតា​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​គ្រោង​នឹង​ដំណើរការ​កម្មវិធី​សិក្សា​អប់រំ​បញ្ចូល​គ្នា​រវាង​កុមារ​ពិការ​ជាមួយ​សិស្ស​ធម្មតា នៅ​តាម​សាលា​រៀន​រដ្ឋ​នៅ​ទូទាំង​ប្រទេស នា​ដើម​ឆ្នាំ​២០១៧​ ខាង​មុខ ដើម្បី​ឲ្យ​កុមារ​ពិការ​អាច​ទទួល​បាន​ការ​អប់រំ​ស្មើ​ភាព​គ្នា​ដូច​នឹង​កុមារ​មិន​ពិការ។​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម កុច ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ស្រង់​សម្ដី​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៥ ស្ដីពី​ការ​អប់រំ​បរិប័ន្ន កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ នៅ​សណ្ឋាគារ​ភ្នំពេញ បាន​ថ្លែង​ថា ក្រសួង​កំពុង​បណ្តុះបណ្តាល​គ្រូ​លើ​ការ​បង្រៀន​ស្ដីពី​ពិការ​ភាព ដើម្បី​ត្រៀម​អនុវត្ត​កម្មវិធី​សិក្សា​អប់រំ​បញ្ចូល​គ្នា​រវាង​កុមារ​ពិការ ជាមួយ​សិស្ស​ធម្មតា​នៅ​ឆ្នាំ​ក្រោយហើយ​ក្រសួង​ក៏​បាន​ត្រៀម​ថវិកា​ប្រមាណ ២៥០​លាន​រៀល ដើម្បី​រៀបចំ​ធ្វើ​សៀវភៅ និង​កម្មវិធី​សិក្សា និង​ប្រាក់​ខែ​គ្រូបង្រៀន​ពិការ​ភាព ដើម្បី​ជួយ​គាំទ្រ និង​ទ្រទ្រង់​ដំណើរការ​ជំហាន​ដំបូង​នេះ។ លោក​បាន​ថ្លែង​ថា៖ «គម្រោង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​សិក្សា​ពិការ​ភាព​នេះ ដើម្បី​ឲ្យ​កុមារ​ពិការ​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព ស្មើៗ​គ្នា​ដូច​សិស្ស​មិន​ពិការ​ដែរ»។​ …

ប៉ិច សុធារី
http://bit.ly/2hH380T