រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួង​​​ពិចារណា​​​សំណើ​​​របស់​​​រដ្ឋាភិបាល​​​តួក​​​គី ​​​ដែល​សុំ​​​ឲ្យ​​​បិទ​​​សាលាហ្សាម៉ាន់

ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...

ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798

លោក​ ហ៊ុន ​សែន ​ទទួល​ស្គាល់​កំហុស​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...

ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20

រដ្ឋមន្ត្រី​ថា​ការ​ប្រឡង​ប្រសើរ​ ខណៈ​នៅ​មាន​ការ​យក​ប៊្រុយយ៉ុង​ចូល

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...

ឃុត សុភចរិយា
http://bit.ly/2beC4aB

គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​

ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/33782

IPAC នឹង​បញ្ជ្រាប​ពី​ការ​យល់​ដឹង​កម្មសិទ្ធិ​បញ្ញា

ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...

ចេង សុខហ័ង
http://bit.ly/2bzhzEW

សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស

ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...

សុខ ចាន់
http://bit.ly/2boumcM

បីឆ្នាំ​​​ក្រោយ​​​កាន់​​​តំណែង រដ្ឋ​​​មន្ត្រីថា កំណែទម្រង់វិស័យ​​​អប់​​​រំ​​​ជា​​​ចំណុច​​​ស្នូល​​​

នៅក្នុងឆ្នាំដំបូងដែលលោកធ្វើជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក  ហង់  ជូន ណារ៉ុន បានប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិថ្នាក់ជាតិ ដោយបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹុងដើម្បី លុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងយ៉ាងរាលដាល និងបានធ្វើឲ្យអត្រាប្រឡងជាប់ធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម៤១ភាគរយ។ ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33779

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​ចុះ​ទៅ​​ស្រាវជ្រាវ​ពី​ដី​ទំនាស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​កោះកុងស៊ូហ្គ័រ

ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញ បានចុះទៅពិនិត្យនិងស្រាវជ្រាវពីដីទំនាស់រវាងប្រជាពលរដ្ឋ ១៤៧គ្រួសារ លើទំហំដី ៧៨២ហិកតារជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ និងក្រុមហ៊ុនកោះកុងផ្លេនថេស៊ិន អុីនដាស្រ្ទី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ការចុះទៅដោះស្រាយនៅទីតាំងទំនាស់នេះ បានធ្វើឡើងក្រោយពីក្រសួងបានសន្យាជាមួយប្រជាពលរដ្ឋជិត ១០០នាក់ ដែលបានឡើងមកតវ៉ាសុំអន្តរាគមន៍ពីក្រសួងនៅរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនថា នឹងចុះដោះស្រាយនៅថ្ងៃទី១៨ ខែសីហា នេះ។ ...

ប៉ិច សុធារី
http://bit.ly/2bk7Tgj

កម្ពុជា កំណត់​គោល​ដៅ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន ឲ្យ​បាន​៣០​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ ​២០២០

កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...

ជា វណ្ណៈ
http://bit.ly/2b0KwLE

ក្រសួង​ពាណិជ្ជកម្ម បញ្ចប់​ពង្រាង​ច្បាប់​ស្ដីពី​ច្បាប់​ការពារ​អតិថិជន

ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ពង្រាងច្បាប់ស្ដីពីការពារអតិថិជន ដែលមានគោលបំណងលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងផលិតផលដល់អ្នកប្រើប្រាស់ និងជំរុញឲ្យអ្នកផលិតគោរពតាមច្បាប់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងកែសម្រួលមាត្រាច្បាប់មួយចំនួន បន្ទាប់ពីបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ។  ...

ជា វណ្ណៈ
http://bit.ly/2bcH7Xa

រដ្ឋាភិបាលបដិសេធពីពាក្យបណ្តឹងរំលោភបំពានពលករនៅប្រទេសម៉ាឡេស៊ី

ក្រសួងការបរទេស កាលពីថ្ងៃអង្គារបានបដិសេធពីការអះអាងរបស់ស្ត្រីពីរនាក់ដែលនិយាយថាអ្នកជាប់មន្ទីរឃុំឃាំងប្រទេសម៉ាឡេស៊ីត្រូវបានទទួលរងទារុណកម្មវាយដំដោយអ្នកយាមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរួមទាំងជនជាតិកម្ពុជាផងដែរ។ ...

គង់ សុធា និង Zsombor Peter
https://www.cambodiadaily.com/second2/government-refutes-claims-abuse-malaysia-116786/

រដ្ឋាភិបាល​​​​​​លុបចោល​​​ទិន្នន័យ​​​ដែល​​​លាត​​​ត្រដាង​​​​​​ទ្រព្យសម្បត្តិ​​​របស់​​​គ្រួសារ​​​ត្រកូល ​​​ហ៊ុន​​​

ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ​ មិន​ប៉ះពាល់​ដល់​​ទេសចរណ៍ ​​​ប្រ​ទេសកម្ពុជា

មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...

សុខ ចាន់
http://bit.ly/2bcL2mM

ភ្ញៀវទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​កើន​ឡើងក្នុង​ឆមាស​ទី​១

កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...

ជា វណ្ណៈ
http://bit.ly/2bwcuir

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឲ្យ​អ្នក​រស់​នៅ​ផ្លូវ​រថភ្លើង​រុះ​រើ​ចេញ ស្ត្រីអ្នកភូមិ​កំពុង​ធ្វើ​ដំណើរ និង​អង្គុយ​លើ​ផ្លូវ​រថភ្លើង​ដែល​គម្រោង​ជួសជុលផ្លូវដែកកំពុង​ជាប់​គាំង​ដោយ​សារ​លំនៅឋាន។ ជរ សុគន្ធា

អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...

ប៉ិច សុធារី
http://bit.ly/2brqsPn

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

ក្រសួង​ដែនដី​នឹង​ចេញ "​ប្លង់​កម្ពស់​" និង​គម្លាត​សំណង់​អគារ​សាងសង់​ថ្មី​នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ

នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ ...

មឿន ញាណ
http://bit.ly/2aPIJsH

រដ្ឋាភិបាល​លក់​ឈើ​ដែលរឹប​អូសបាន​ បន្ទាប់ពី​បោះ​បង់​ការ​ដាក់​ដេញ​ថ្លៃមួយ​រយៈ

យោងតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលបានលក់ឈើដែលកាប់ខុសច្បាប់ជាង១០.០០០ម៉ែត្រគូបក្នុងការចរចាដោយផ្ទាល់ជាមួយពាណិជ្ជករឯកជនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បន្ទាប់ពីបោះបង់ការខិតខំប្រឹងប្រែងដើម្បីលក់ដេញថ្លៃដោយសារមិនមានការចាប់អារម្មណ៍។ ...

អូន ភាព
http://www.cambodiadailykhmer.com/33592

គម្រោងសាងសង់អាគារសរុបដែលមានតម្លៃ ៦ពាន់លានដុល្លារ

អំឡុងពេលប្រាំឆ្នាំនេះ រដ្ឋាភិបាលបានយល់ព្រមសម្រេចលើការវិនិយោគសាងសាង់ ១,១៨៣ គម្រោង ដែលមានតម្លៃ ៦.៨៣ ពាន់លានដុល្លារ នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28404/-6-billion-in-building-projects/

ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​ក្រុមហ៊ុន​ជួយ​យក​ជន​ពិការ​ចូល​ធ្វើការ

នៅក្នុងការព្យាយាមដើម្បីបង្កើនការងារក្នុងចំណោមជនពិការនៅក្នុងប្រទេសកម្ពុជា ដោយក្រសួងសង្គមកិច្ចបានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់ អនុក្រឹត្យដែលមានអាយុកាល ៦ឆ្នាំ ហើយបរាជ័យក្នុងការអនុវត្ត។ ...

សែន ដាវីត
http://bit.ly/2aPSDur

ការ​បង្កបង្កើន​ផល​ស្រូវ​រដូវ​វស្សា​ខ្ពស់​ជាង​ផែនការ តែ​បារម្ភ​​បាតុភូត​ប្រែប្រួល​អាកាស​ធាតុ

ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេសឆ្នាំ២០១៦ខ្ពស់ជាងផែនការនេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប៉ុន្តែកសិករព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុអាចប៉ះពាល់ដល់ដំណាំស្រូវពួកគេ។ យោងតាមរបាយការណ៍នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបានលើផ្ទៃដី ២,៥៤លានហិកតារ គិតត្រឹមថ្ងៃទី៣ ខែសីហា ខ្ពស់ជាងផែនការសរុប ២,៤៧ហិកតារ ឆ្នាំ២០១៦ ប៉ុន្តែនៅទាបជាង ប្រមាណ ៩,៨១ភាគរយធៀបនឹងផ្ទៃដីបង្កបង្កើនផលស្រូវវស្សាឆ្នាំមុន។ ...

ជា វណ្ណៈ
http://bit.ly/2b2Ossb

បណ្ដាញ​អគ្គិសនី​ភ្ជាប់​​​បាន​៧១​ភាគរយ នៃ​ភូមិ​ទូទាំង​ប្រទេស

ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...

ជា វណ្ណៈ
http://bit.ly/2aLpR8m

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ ​កោះកុង ​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...

ទូច សុខា
http://bit.ly/2aU6opM

កម្ពុជា​សម្រេច​រើ​ការិយាល័យ​​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ភ្នំពេញ​ទៅ​ប្រទេស​ឡាវ​

គណៈកម្មការទន្លេមេគង្គគឺជាស្ថាប័នអន្តរប្រទេសដែលមានតួនាទីសម្របសម្រួលការអភិវឌ្ឍនិងថែរក្សាទន្លេមេគង្គ។ បច្ចុប្បន្ន លេខាធិការដ្ឋាននៃគណៈកម្មការនេះមានការិយាល័យនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដើម្បីបំពេញការងាររបស់ខ្លួន។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា កម្ពុជានឹងរុះរើការិយាល័យនៃលេខាធិការដ្ឋាននេះចេញពីកម្ពុជាឱ្យទៅតាំងនៅក្នុងប្រទេសឡាវ។ ...

អ៊ិត សូធឿត
http://khmer.voanews.com/a/cambodia-to-close-mekong-river-commission-office/3457538.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CcNWh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!