ព័ត៌មាន​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ផ្លាស់ប្តូរ​ដំណើរការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​នៅ UN ខណៈ​មាន​ការ​បាត់បង់​ជីវចម្រុះ​កាន់តែ​ច្រើន

នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ផ្លាស់ប្តូរ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ ខណៈ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​គំរាម​កំហែង​ដល់​មនុស្សជាតិ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-09-24-1101-241442.html

ជយលាភី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​ ២០២០-២០២១ ​បាន​ទៅលើ​រដ្ឋបាល​ខេត្តសៀមរាប និង​ខេត្តកណ្តាល​

រដ្ឋបាល​ខេត្តសៀមរាប បានទទួល​ជយលាភី​ពានរង្វាន់​ជើងឯក​សេវា​សង្គម​ចំណាត់ថ្នាក់​លេខ​ ១ និង​រដ្ឋបាល​ខេត្តកណ្តាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ​២ ខណៈ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​មួយចំនួនទៀត​ក៏​ទទួលបាន​ពានរង្វាន់​ក្នុង​ការផ្តល់សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​សម្រាប់ ឆ្នាំ​ ២០២០-២០២១ ​ផងដែរ​។​ ...

បុគ្គលិក​ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-09-23-1005-241418.html

នាយក​រដ្ឋមន្ត្រី​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ​ប្រតិបត្តិ​ករ ឆ្លើយតប​ឱ្យទាន់​ពេលវេលា​ ក្នុង​ការកម្ទេច​គ្រាប់មីន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានផ្តល់​ជា​អនុសាសន៍ និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​ប្រតិបត្តិ​ករ ​និងប្រជាពលរដ្ឋ​ ដោយ​សុំឱ្យ​ប្រតិបត្តិ​ករ​ទាំងអស់ ​ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ទាន់ពេលវេលា ក្នុងការ​ប្រមូល ​និង​កម្ទេចចោល​គ្រាប់មីន​ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​រាយការណ៍​។ នេះ​បើតាម​អនុប្រធាន​ទី​១ អាជ្ញាធរ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-09-22-1727-241395.html

ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តកោះកុង តវ៉ា​នៅ​សាលាស្រុក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋ​​ជាង២០០នាក់ តំណាងឱ្យ២៧៤​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/22/more-than-200-koh-kong-residents-protest-at-district-hall-demanding-land-settlement/

ក្រសួង​ផែន​ការ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២ ​នៅ​ដើម​ខែ​តុលា ឯលទ្ធផលឆ្នាំ​ ២០២១ នឹងប្រកាសនៅដើមឆ្នាំក្រោយ

ក្រសួង​ផែន​ការ​នឹង​ប្រកាស​លទ្ធផល​អង្កេត​កសិក​ម្ម​ឆ្នាំ​ ២០២១​ នៅ​ដើម​ឆ្នាំ​ក្រោយ​ស្របពេល​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើ​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២២​ នៅ​ដើម​ខែ​តុលា​ឆ្នាំ​នេះ ​ខណៈ​របាយការណ៍​អង្កេត​កសិកម្ម​ឆ្នាំ​ ២០២០​ បាន​បង្ហាញ​ថា ​មាន​ជាង​ ២ ​លាន ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-09-22-1511-241381.html

ពលរដ្ឋ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​កោះកុង​ដាក់​ញត្តិ​ស្នើ​អាជ្ញាធរ​ឃុំ​រក​ដំណោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ៥​០០​នាក់​ តំណាង​ឱ្យ​ពលរដ្ឋ​ជិត​ ១០០០​​នាក់ មកពី​៥​ឃុំ ប្រមូល​ផ្តុំគ្នាដាក់​ញត្តិ​ស្នើសុំ​អាជ្ញាធរ​ឃុំ​ក្នុងស្រុក​ស្រែអំបិល​រក​ដំណោះស្រាយ​ដីធ្លី​សមរម្យ​ជូន​ពួកគេ​។ ...

សន ចាន់រដ្ឋា
https://www.rfa.org/khmer/news/land/nearly-1-land-disputes-in-koh-kong-petition-commune-authorities-for-resolution-09202022052203.html

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ UNDP បន្ត​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​សកម្មភាព​មីន​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UNDP បន្ត​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​សកម្មភាព​មីន ​ដើម្បី​កម្ពុជា​សម្រេចបាន​គោលដៅ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​ ២០២៥​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-09-23-1030-241422.html

អតិផរណា​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​នេះ​ មុន​ពេល​បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​

​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា​ អតិផរណា​នៅ​កម្ពុជា​នឹង​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​នេះ​ ដោយសារ​សម្ពាធ​ពិភពលោក​ ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​នាំ​ចេញ​ និង​ទីផ្សារ​អចលនទ្រព្យ​ មុន​ពេល​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ ២០២៣​។​ ​ ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/inflation-to-peak-this-year-before-showing-signs-of-decline

គ.ជ.ប ចាប់ផ្ដើម​ចែក​លិខិតអញ្ជើញ​ពលរដ្ឋ​ជាង ​៩ ​លាន​នាក់​ឱ្យទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២២

គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​ចាប់ផ្តើម​ចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ ​២០២១​ ចំនួន​ជាង​ ៩ ​លាន​នាក់​រយៈពេល​ ១ ​ខែ​ឱ្យទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២២ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២២ ដើម្បី ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-21-1100-241315.html

មន្ត្រី​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ខេត្ត​ចំនួន​ ៨​ ទទួល​បាន​ការបណ្តុះ​បណ្តាល

ក្នុង​ក្របខ័ណ្ឌ​គម្រោង​ភាពជា​ដៃគូ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) បាន​សហការ​ជាមួយ​ដេប៉ាតឺម៉ង់​ភូមិវិទ្យា និង​រៀបចំ​ដែនដី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន​រយៈពេល​ ៣ ​ថ្ងៃ ស្តីពី GIS និង RS សម្រាប់​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដល់​មន្ត្រី​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-21-1119-241311.html

គម្រោង​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កើនឡើង ២២ នៅក្នុង​ឆមាស​ទី១

លទ្ធផល​ល្អ​ពី​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ការបើក​ប្រទេស និង​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​បាន​ឆាប់រហ័ស​បាន​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ភាពវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ​ជា​បណ្តើរៗ​ជាក់ស្តែង​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគឯកជន​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥ ដែលមាន​ទុនវិនិយោគ ២,៤ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-09-21-1012-241319.html

វិនិយោគិន​កូរ៉េ​សម្លឹង​ឃើញ​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​ទៅ​ទីផ្សារ​ខ្លួន

កម្ពុជា​សង្ឃឹម​ថា វិនិយោគិន​កូរ៉េ​នឹង​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៨ ​ខែ ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជិត ៥៥០ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-09-21-1537-241330.html

បារាំង​រក្សា​ការ​សន្យា​១០០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​

​រដ្ឋាភិបាល​បារាំង​ តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ឬ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD)​ បាន​រក្សា​ការ​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ប្រហែល​ ១០០​ លាន​ដុល្លារ​ជា​កម្ចីសម្បទាន​សម្រាប់​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​ និង​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ក្រោយ​កូ​វី​ដ​-១៩​ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501155615/france-maintains-100m-pledge-for-cambodia/

ADB​ រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​អត្រា​ ៥,៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​ និង​ ៦,២​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣​ ធ្លាក់​ចុះ​ ០,៣​ ភាគរយ​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​រក្សា​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​កម្រិត​ ៥.៣​ ភាគរយ​ក្នុង​ឆ្នាំ​២០២២​ ប៉ុន្តែ​បាន​បន្ទាប​ការ​ព្យាករណ៍​ឆ្នាំ​២០២៣​ មក​ត្រឹម​ ៦.២​ ភាគរយ​ពី​ការ​ព្យាករណ៍​ពី​មុន​ចំនួន​ ៦.៥​ ភាគរយ​ ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ចុះ​ខ្សោយ​ នេះ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3fdiSM4

​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ មិន​រើសអើង​រវាង​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​បរទេស​ទេ​

​ក្រុម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ដឹកនាំ​ដោយ​លោក​ Alasdair​ Scott​ បាន​ថ្លែង​ថា​៖​ «​សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​ស្ទុះ​ងើបឡើង​វិញ​ ប៉ុន្តែ​ប្រឈម​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501155851/cambodias-new-investment-law-does-not-discriminate-between-domestic-and-foreign-investors/

អេ​ស៊ី​លី​ដា​ ទទួល​បាន​ពានរង្វាន់​សម្រាប់​ការ​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​

ធនាគារ​ អេ​ស៊ី​លី​ដា​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​មួយ​របស់​កម្ពុជា​ បាន​បង្ហាញ​នៅ​ថ្ងៃនេះ​ថា​ ខ្លួន​បាន​ទទួល​ពានរង្វាន់​ “Best​ Bank​ Partner​ for​ SMEs​ in​ EAP​ Award”​ ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​មាននៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ និង​ជា ...

បុគ្គលិកគិរីប៉ុស្តិ៍
https://kiripost.com/stories/acleda-scoops-award-for-aiding-cambodian-smes

កងទ័ព​កម្ពុជា​-​ថៃ​ ប្ដេជ្ញា​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព​ សន្តិភាព​ និង​អភិវឌ្ឍន៍​

ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ភាគី​យោធា​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​ប្ដេជ្ញា​ក្នុង​ការ​កសាង​ និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព​ សន្តិភាព​ សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​។​ ...

បែន​ សុខហ៊ាន
https://bit.ly/3xHp3yK

អ្នកមាន​ជម្លោះដីធ្លី​នៅ​ព្រះ​សីហ​នុ​ អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​និង​ដោះ​លែង​ពលរដ្ឋ​៤​នាក់​

​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ឃុំ​ចំនួន​២​ នៃ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​ និង​ដោះ​លែង​ពលរដ្ឋ​៤​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ ក្រោយ​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​ផលដំណាំ​ និង​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/16/land-dispute-victims-in-sihanoukville-call-on-head-of-govt-to-resolve-and-release-four-citizens/

រដ្ឋាភិបាល​នឹង​ចេញ​មូល​ប​ត្រ​បំណុល​ជា​លើក​ទី​ពីរ​ ដើម្បី​ខ្ចីប្រាក់​ ៥០​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ នឹង​បន្ត​ដំណើរការ​ដេញថ្លៃ​មួយទៀត​សម្រាប់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ខ្ចីប្រាក់​ពី​អ្នក​វិនិយោគ​ចំនួន​ ៥0​ លាន​ដុល្លារ​ជា​លើក​ទី​ ២​ នៃ​ផែនការ​បោះផ្សាយ​របស់​រដ្ឋាភិបាល​សម្រាប់​រយៈពេល​វែង​នៃ​ការ​ទូទាត់​សង​។​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ដែល ...

​កង​ ​សុធា​
https://bit.ly/3S5L3LM

​ពលរដ្ឋ​២៣​គ្រួសារ​នៅ​ខេត្តសៀមរាប​ចោទ​អាជ្ញាធរ​ថា​យក​ដីស្រែ​ជាង​៨០​ហិ​កតា​របស់​ពួក​គេ​ទៅ​បែងចែក​ឱ្យ​ពលរដ្ឋ​ផ្សេង​

​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ​ នៅ​ឃុំ​រុន​តា​ឯក​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ចោទ​អាជ្ញាធរ​ថា​យក​ដីស្រែ​ជាង​៨០​ហិ​កតា​របស់​ពួក​គេ​ ដើម្បី​បែងចែក​ទៅ​ឱ្យ​ពលរដ្ឋ​ផ្សេង​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អយុត្តិធម៌​។​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/19/siem-reap-23-families-accuse-authorities-of-allocating-more-than-80-hectares-of-their-farmland/

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គ្រោង​ដណ្ដើម​យក​លេខ​បី​ សម្រាប់​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​២០២៣

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ គ្រោង​ដណ្ដើម​យក​លេខ​បី​ សម្រាប់​ប្រកួតប្រជែង​អាសនៈ​ក្នុង​រដ្ឋ​សភាជាតិ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ភ្លើងទៀន​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដើម្បី ...

ហង្ស ពណ្ណរាយ
https://bit.ly/3xI2aLi

​ការ​សិក្សា​ថ្មី​រក​ឃើញ​ថា​ ៤៣​ភាគរយ​នៃ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​រង​អំពើ​ហិង្សា​នៅផ្ទះ​

​ការ​សិក្សា​ថ្មី​មួយ​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា​ ជិត​ពាក់កណ្ដាល​នៃ​កុមារ​កម្ពុជា​អាយុ​ចន្លោះ​ពី​១​ទៅ​១៤​ឆ្នាំ​ គឺ​បាន​ទទួល​ការ​អប់រំ​ដោយ​ការ​ប្រើ​ហិង្សា​លើ​រាង​កាយ​ ដោយ​លើក​ឡើង​ថា​នេះ​ជា​ទម្លាប់​ដែល​នៅ​តែ​មាន ...

ង៉ាយ ណៃ
https://khmer.cambojanews.com/43-of-children-under-14-physically-disciplined-at-home-study-says/

​ប្រាក់​ឈ្នួល​អប្បបរមា​របស់​វិស័យ​កាត់ដេរ​នឹង​កើនឡើង​ដល់​២០០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៣

​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ដល់​២០០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​កើន​បាន​ចំនួន​៦​ដុល្លារ​ បន្ទាប់​ពី​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ពី​ភាគី​តំណាង​និយោជក​ សហជីព​កម្មករ​ និង​ក្រសួង​ការងារ​នៅ​ព្រឹក ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/garment-sector-minimum-wage-to-reach-200-a-month-in-2023/

​អង្គការ​សារព័ត៌មាន​ និង​ម្ចាស់​ជំនួយ​ ចាប់ផ្តើម​ពិភាក្សា​ពី​ការ​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​នៅ​កម្ពុជា​

​ក្រុម​អង្គការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ និង​ម្ចាស់​ជំនួយ​បរទេស​កាលពី​ថ្ងៃ​សុក្រ​ បាន​ពិភាក្សា​អំពី​អត្ថប្រយោជន៍​ និង​គោលបំណង​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​ដែល​ក្នុង​នោះ​រួម​មានការ​បង្កើត​ក្រមសីលធម៌​ស្តង់ដារ​សម្រាប់​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​សាធារណៈ​ ក៏ ...

ឃួន ណារីម​
https://khmer.cambojanews.com/press-freedom-groups-donors-tout-benefits-of-a-national-press-council/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EMMJ6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!