ព័ត៌មាន
ដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅសល់តែ ៣ ខេត្តទៀតនឹងត្រូវបញ្ចប់
ដំណើរការបោះពុម្ពសន្លឹកឆ្នោតរហូតមកដល់ពេលនេះនៅសល់តែ ៣ ខេត្តទៀតនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំ- សង្កាត់រៀបចំការបោះឆ្នោត (គឃ. សប) និង ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-09-1010-236091.html
សត្វបបែលយក្សទឹកសាបទម្ងន់ ១៨០ គីឡូក្រាម បានជាប់បង្កៃរបស់ប្រជានេសាទនៅខេត្តស្ទឹងត្រែង
សត្វបបែលយក្សទឹកសាប (Giant freshwater Stingray) ទម្ងន់ ១៨០ គីឡូក្រាម បានមកស៊ីត្រីជាប់បង្កៃរបស់ប្រជានេសាទនៅក្នុងទន្លេមេគង្គនៅចំណុចកាំងតាស៊ី ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក កាលពីថ្ងៃទី ៤ ខែឧសភា។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-10-0925-236131.html
អាជ្ញាធរមីនស្នើជំនួយពី UN ESCAP គាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងសកម្មភាពសម្អាតមីន
អាជ្ញាធរមីនស្នើគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP) គាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា ខណៈ UN ESCAP នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីនតាមការស្នើសុំរបស់អាជ្ញាធរមីន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-10-0921-236129.html
គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់ថវិកា និងអំណោយដល់សមាជិករបស់បក្ស ខណៈការឃោសនាបោះឆ្នោតជិតមកដល់
គណបក្សនយោបាយដែលបានចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា បានចាប់ផ្តើមណែនាំបេក្ខជនឈរឈ្មោះ ដល់សមាជិក និងអ្នកគាំទ្រ ហើយគណបក្សកាន់អំណាចបានចែកអំណោយ រួមទាំងលុយកាក់ដល់អ្នកដែលត្រូវទៅបោះឆ្នោតផងដែរ។ ...
ឃួន ណារីម និង ឃាង សុខមាន
https://khmer.cambojanews.com/ahead-of-election-campaign-cpp-cash-and-gifts-to-members-starts-to-flow/
កម្ពុជានាំចេញស្រូវ និងអង្ករសម្រេចបានជាង $៥១៦ លានរយៈពេល ៤ ខែ
កម្ពុជានាំចេញស្រូវ និងអង្ករសម្រេចបានក្នុងតម្លៃទឹកប្រាក់សរុបជាង ៥១៦ លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិគោលដៅសំខាន់ៗក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំ ២០២២។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-05-09-1108-236104.html
ក្រសួងចាប់ផ្ដើមបន្តសុពលភាពបណ្ណ និងលិខិតពលករធ្វើការនៅប្រទេសថៃនាថ្ងៃនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រសួងនឹងចាប់ផ្តើមបន្តសុពលភាពបណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-0948-236086.html
លោក លី ធុជ ស្នើ UNESCAP ផ្តល់ជំនួយកម្ចាត់មីននៅកម្ពុជា
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) គាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KYZ9Ko
ខេត្តព្រះសីហនុនៅតែជាគោលដៅទេសចរណ៍ពេញនិយមជាងគេ
ខេត្តព្រះសីហនុបានការពារតំណែងជាគោលដៅទេសចរណ៍ទាក់ទាញបំផុតរយៈពេលបីចុងសប្តាហ៍ជាប់គ្នា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3FsKDcR
ការបើកព្រំដែនជំរុញទេសចរណ៍រវាងប្រទេសកម្ពុជា ថៃ វៀតណាម
បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសថៃបានអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញចាប់ពីថ្ងៃទី ១ ឧសភាមក សមាគម និងក្រុមហ៊ុនឯកជនមួយចំនួនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ថៃ ក៏ដូចជាវៀតណាមបានសហការគ្នារៀបចំផែនការជំរុញលំហូរភ្ញៀវទេសចរម្តងទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3so3CQw
ក្រសួងការបរទេស បញ្ជាក់ពីការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph R. Biden។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3M2km7s
រដ្ឋសភាកម្ពុជាសម្តែងនូវការខកចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអឺរ៉ុបនាពេលថ្មីៗនេះប្រឆាំងនឹងកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3kXGOmC
ការសាងសង់រោងចក្រថាមពលជីវម៉ាសបែប QIP នឹងបញ្ចប់តាមផែនការ
ដំណើរការសាងសង់រោងចក្រថាមពលជីវម៉ាសនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដំបូងរបស់កម្ពុជាដែលវិនិយោគដោយក្រុមហ៊ុន EBCIS នឹងបញ្ចប់តាមការគ្រោងទុកក្នុងគោលបំណងលើកកម្ពស់វិស័យឯកជនប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ហើយរោងចក្រនេះនឹងរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាផងដែរ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-09-1401-236103.html
មីយ៉ាន់ម៉ា សន្យាផ្តល់កិច្ចសហការ ដើម្បីធានាថា ជំនួយមនុស្សធម៌នឹងអាចចែកចាយដោយសុវត្ថិភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្លែងថា ក្រុមការងារមីយ៉ាន់ម៉ា សម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌នឹងធ្វើការជាមួយគណៈកម្មាធិការសាមគ្គីជាតិ និងកសាងសន្តិភាពរបស់មីយ៉ាន់ម៉ា ដើម្បីធានាថា ជំនួយមនុស្សធម៌នឹងចែកចាយទៅដល់តំបន់នានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការប្រដាប់អាវុធជនជាតិភាគតិចប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-09-0917-236081.html
ឆែកនឹងផ្តល់ជំនួយបច្ចេកទេស ជំរុញវិស័យកសិកម្មនៅកម្ពុជា
កម្ពុជា និងសាធារណរដ្ឋឆែកគ្រោងនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2022-05-09-1116-236106.html
កម្ពុជាគ្មានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ នាថ្ងៃទី ៧ ឧសភា ដែលអាចចាត់ទុកជាប្រវត្តិសាស្ត្រ
ប្រមុខរាជរដ្ឋាភិបាលប្រកាសថា កម្ពុជាមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ឡើយ ក្នុងរបាយការណ៍សរុបពីស្ថានភាពជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ ដែលអាចចាត់ទុក ជាប្រវត្តិសាស្ត្រ ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ មក។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-09-0946-236084.html
អូស្ត្រាលីផ្តល់ជំនួយ ៦,៨ លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាលអូស្ដ្រាលីចំនួន ២៥ សម្រាប់គម្រោង
ប្រទេសអូស្ត្រាលីបានប្រកាសផ្តល់វិភាគទានចំនួន ៦.៨ លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៥ ដើម្បីផ្តល់គម្រោងជាង ៥០ នៅទូទាំងរាជធានី និងខេត្តមួយចំនួនក្នុងឆ្នាំនេះ។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501071313/australia-gives-25-aussie-ngos-6-8-million-for-projects/
បេសកជនពិសេសអាស៊ាននឹងទៅបំពេញទស្សនកិច្ចជាលើកទីពីរនៅមីយ៉ាន់ម៉ាឆាប់ៗនេះ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាបេសកជនពិសេសរបស់ប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងទៅបំពេញទស្សនកិច្ចមួយផ្សេងទៀតនៅមីយ៉ាន់ម៉ា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501070914/asean-special-envoy-to-pay-second-visit-to-myanmar-soon/
UNFPA និងរដ្ឋាភិបាលជប៉ុន ចាប់ផ្តើមគម្រោង ១.១៧ លានដុល្លាដើម្បីជួយដល់សុខភាពកម្ពុជា។
មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) និងរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានរួមគ្នាបង្កើតគម្រោងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធថែទាំសុខភាពធន់ និងឆ្លើយតបតាមតំរូវការក្នុងអំឡុងពេល និងក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ...
ការនាំចេញអង្កររបស់កម្ពុជាកើនដល់ ៥១៦ លានដុល្លារក្នុងរយៈពេល ៤ ខែ
កម្ពុជាបាននាំចេញអង្ករចំនួន ២២១,១៣៨ តោន និងអង្ករមិនទាន់កែច្នៃចំនួន ១,៦៤៨,៤៧៤ តោន ដែលមានតម្លៃសរុបចំនួន ៥១៦.២១ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ សិទ្ធិការ្យ
https://www.khmertimeskh.com/501071306/cambodia-rice-exports-rise-to-516-million-in-four-months/
ពលរដ្ឋងាយរងគ្រោះចំនួន៦១០គ្រួសារ ទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
ពលរដ្ឋងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3yrvU0b
៩៣.៥៨% នៃប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង
ប្រទេសកម្ពុជាជិតសម្រេចបានចំនួនអ្នកចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ១៥ លាននាក់ហើយ ប៉ុន្តែនៅមិនទាន់សម្រេចបាននៅឡើយទេ ដោយសារអ្នកមិនទាន់បានចាក់វ់ាក់សាំងនៅមានភាពយឺតយ៉ាវមកទទួលការចាក់វ៉ាក់សាំង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vV4r5y
គ.ជ.ប ត្រៀមសន្លឹកឆ្នោតជិត ១៣លានសន្លឹកសម្រាប់ការបោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីថ្ងៃសុក្រថា សន្លឹកឆ្នោតជាង ១១,៦ លានត្រូវបានបោះពុម្ព ដើម្បីបន្ថែមលើសន្លឹកឆ្នោតដែលមានស្រាប់ចំនួន ១,២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/501070704/nec-prepares-nearly-13-million-ballot-papers-for-commune-election/
គ.ជ.ប ព្រមានចាត់វិធានការតឹងរ៉ឹងការបំពានច្បាប់បោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា នឹងចាត់វិធានការតឹងរ៉ឹងចំពោះការបំពានច្បាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅខែក្រោយ។ ...
សុត គឹមសឿន
https://bit.ly/37qJplS
ស៊ីម៉ាក់រកឃើញគ្រាប់បែកសល់ពីសង្គ្រាមជិត១តោននៅទន្លេបួនមុខ
អង្កភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះនៅក្នុងសម័យសង្គ្រាមប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថាជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។ ...
ទិត្យ គង្សនូវ
https://bit.ly/3P3DWlK