ព័ត៌មាន
វិស័យទេសចរណ៍ឈានទៅរកការស្ទុះងើបឡើងវិញដោយមានភ្ញៀវទេសចរជាង ៣០០.០០០ នាក់កាលពីចុងសប្តាហ៍មុន
បន្ទាប់ពីការប្រារព្ធពិធី និងការហូរចូលនៃភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រទេសកម្ពុជាមានការកើនឡើងនៃចំនួនអ្នកទេសចរប្រចាំសប្តាហ៍កាលពីចុងសប្តាហ៍មុន ខណៈដែលប្រទេសនេះឆ្ពោះទៅរកការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501064160/tourism-sector-moves-toward-recovery-with-more-300000-tourists-recorded-last-weekend/
ដាក់ចេញនូវបំរាមហាមនេសាទរយៈពេល ៥ ខែក្នុងខេត្តស្ទឹងត្រែង ដើម្បីឲ្យត្រីពង
អាជ្ញាធរខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ប្រជានេសាទទាំងអស់ រួមទាំងអ្នកធ្វើខុសច្បាប់ទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពនេសាទចាប់ពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ខណៈដែលរដូវចាប់ត្រីបានចប់ជាមួយនឹងរយៈពេលពងកូនត្រីចាប់ផ្តើម។ ...
យិន សឿម
https://www.khmertimeskh.com/501063706/five-month-fishing-ban-in-stung-treng-to-enable-fish-to-spawn/
គោលការណ៍ណែនាំដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050
ក្រសួងបរិស្ថាននឹងចេញសេចក្តីណែនាំស្តីពីការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយបាននិយាយថា កម្ពុជាតែងតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501064347/guidelines-to-achieve-carbon-neutrality-by-2050/
កម្ពុជាបានជំរុញឱ្យប្រទេសអ៊ីតាលីបន្ថយពន្ធលើការនាំចូលអង្កររបស់កម្ពុជា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានជំរុញឱ្យប្រទេសអ៊ីតាលី ពិចារណាឡើងវិញអំពីការដំឡើងពន្ធលើការនាំចូលអង្ករ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Khz6Of
ខេត្តមណ្ឌលគិរីរៀបចំអភិរក្សតំបន់ព្រៃឈើនិងសួនសត្វ
អភិបាលខេត្តមណ្ឌលគិរី ណែនាំឲ្យមន្ត្រីធ្វើការស្តារឡើងវិញនូវព្រៃឈើយ៉ាងហោចណាស់ ១០០ហិកតា ដើម្បីបង្កើនចំនួនសត្វព្រៃ និងបង្កើតសួនសត្វ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...
ទិត្យ គង្សនូវ
https://bit.ly/37NiZdZ
ក្រសួងជំរុញឱ្យអ្នកពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាក្នុងវិស័យកសិកម្ម
ក្រសួងកសិកម្មស្នើដល់ក្រុមហ៊ុនពាណិជ្ជកម្ម វិស័យផលិតកម្មកសិកម្ម ផលិតកម្មសត្វ និងផលិតផលជលផល ចូលរួមអនុវត្តឱ្យបានឆាប់បំផុត ចំពោះការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាក្នុងវិស័យកសិកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1053-235403.html
ចំណតផែរណបពហុបំណង TS១១ គ្រោងនឹងបើកដំណើរការនៅដើមខែកក្កដាឆ្នាំនេះ
គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ ដែលស្ថិតក្នុងចំណោមផែរណប ៧ ផ្សេងទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៨៥ ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងទទួលទំនិញឆ្លងកាត់មកពីបណ្តាខេត្តនានា ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-04-26-1429-235404.html
ការនាំចូល-ចេញរបស់ SSEZ កើនឡើងជាង ៥០%
ទឹកប្រាក់នៃការនាំចូល-ចេញទំនិញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កើនដល់ប្រមាណ ៧១០ លានដុល្លារ ហក់ឡើងជាង ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-04-26-1011-235408.html
រោងចក្រផលិតចំណីសត្វតម្លៃ $១៥ លាន រំពឹងស្រូបវត្ថុធាតុដើមពីកសិករបានច្រើន
រោងចក្រផលិតចំណីសត្វតម្លៃ ១៥ លានដុល្លារ នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បានបើកដំណើរការហើយ ដោយអាចមានសមត្ថភាពអាចផលិតចំណីសត្វបាន ១៨ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-26-1119-235410.html
លោកនាយករដ្ឋមន្ត្រីពិភាក្សាជាមួយមន្ត្រីសុខាភិបាលពីរឿងដែលលោកចង់ឱ្យបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពីរឿងដែលលោកចង់ឱ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ប៉ុន្តែត្រូវតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលមានការបិទជិតៗ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-26-0838-235387.html
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដាំកូនឈើ ២៤ ០០០ ដើមទៀត ដើម្បីស្តារព្រៃលិចទឹកបឹងទន្លេសាប
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៥ មេសា បានដាំដើមឈើចម្រុះចំនួន ២៤ ០០០ ដើមបន្ថែមទៀត ដើម្បីស្តារឡើងវិញនូវព្រៃលិចទឹក ក្នុងតំបន់ ៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html
មន្ត្រីប្រទះឃើញកូនផ្សោត ១ ក្បាលថ្មី ងាប់នៅផ្នែកខាងលើនៃអន្លង់កាំពី
កូនផ្សោតញី ១ ក្បាលត្រូវបានក្រុមឆ្មាំទន្លេនៃតំបន់អភិរក្សអន្លង់ផ្សោតកាំពីប្រទះឃើញងាប់អណ្ដែតទឹកតាមដងទន្លេមេគង្គកាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នៅក្នុងភូមិសាស្ត្រ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html
អភិបាលខេត្តឱ្យមន្ត្រីជំនាញបង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃ
អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានណែនាំដល់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃស្រែពករកទីតាំងសមរម្យសម្រាប់បង្កើតស្ថានីយបង្កាត់ពូជសត្វព្រៃដែលអាចឈានដល់ការបង្កើតសួនសត្វព្រៃសម្រាប់បម្រើដល់ភ្ញៀវទេសចរមើលកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html
គម្រោងទឹកជំនួយរបស់ប្រទេសចិនសម្រាប់សាលាជនបទក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់
គម្រោងទឹកសម្រាប់សាលាបឋមសិក្សាចំនួនបី ដែលជួយដោយសប្បុរសជនចិន នៅតំបន់ដាច់ស្រយាលនៃស្រុកបវេល ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបងប្រទេសកម្ពុជា ត្រូវបានបញ្ចប់កាលពីថ្ងៃច័ន្ទ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KhuDuZ
កម្ពុជាកំពុងធ្វើការសិក្សាលើផ្លូវនាវាចរណ៍ទន្លេបាសាក់
កម្ពុជា និងចិន កំពុងសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រខេត្តកែបដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1116-235352.html
លោក ស៊ុន ចាន់ថុល ព្រមានដាក់ចូលបញ្ជីខ្មៅក្រុមហ៊ុនកូរ៉េខាងត្បូង ១ ដែលសាងសង់ផ្លូវ មិនមានគុណភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានដាក់ចូលបញ្ជីខ្មៅ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ក្រោយរកឃើញថា ក្រុមហ៊ុននេះ សាងសង់ផ្លូវមិនមានគុណភាព និងមានភាពយឺតយ៉ាវ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html
កម្ពុជាគាំទ្រសកម្មភាពកសាងសហគមន៍នៃសុខភាពទូទៅ
កម្ពុជាគាំទ្ររាល់សកម្មភាព និងកិច្ចសហប្រតិបត្តិការដែលបានអនុវត្តដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់តាមរយៈការប្រើប្រាស់ថ្នាំ artemisinin។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Kff5YG
លោក ស ខេង អំពាវនាវជាថ្មីឱ្យពលរដ្ឋជួយផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសមាននៅក្នុងសហគមន៍
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html
ព្រលានយន្តហោះតារាសាគរកំពុងសាកល្បងហោះហើរ ដើម្បីពិនិត្យលក្ខណៈបច្ចេកទេស
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បាននិងកំពុងបើកការសាកល្បងហោះហើរក្នុងការប្រើប្រាស់សម្ភារបរិក្ខារនានា និងសមត្ថភាពរបស់បុគ្គលិក មុននឹងទទួលបានការអនុញ្ញាតឱ្យបើកដំណើរការទូទៅពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1117-235353.html
លោក ហ៊ុន សែន ថា ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតែធ្វើបានល្អ ទោះជួបការលំបាកដោយសារកូវីដ
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា បើទោះបីជាកម្ពុជាជួបការលំបាក ដោយសារការរីករាលដាលនៃមេរោគកូវីដ ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-25-1016-235341.html
កម្ពុជាដាក់ដំណើរការប្រព័ន្ធវាយតម្លៃដំណើរផ្លូវអាកាស
កម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការជំរុញទេសចរណ៍ផងដែរ។ ...
សុក សិទ្ឋការ
https://bit.ly/3Kc7OZM
កម្ពុជា-វៀតណាមបង្កើនពាណិជ្ជកម្មទ្វេភាគី១០ពាន់លានដុល្លារឆ្នាំ២០២២
ក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានពិភាក្សាអំពីការជំរុញសកម្មភាពពាណិជ្ជកម្ម ដោយសន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3rOwktD
មេបញ្ជាការកងទ័ពជើងគោកត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ
កម្ពុជា និងឡាវកំពុងឆ្ពោះទៅរកភាពសុខដុមរមនារវាងប្រទេសទាំងពីរតាមរយៈការពង្រឹងទំនាក់ទំនងមិត្តភាពតាមរយៈកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងពាណិជ្ជកម្ម និងផែនការសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ ...
ស សុជាតិ
https://bit.ly/3K94Ogx
គណៈប្រតិភូសភាឥណ្ឌាចូលរួមកិច្ចពិភាក្សាទ្វេភាគីយ៉ាងទូលំទូលាយ
ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញបាននិយាយថា កិច្ច ពិភាក្សារបស់លោក OM BIRLA ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ជាមួយមន្ត្រីកម្ពុជាផ្តោតលើការផ្លាស់ប្តូរសភា ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ការកសាងសមត្ថភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ ក៏ដូចជាការស្តារប្រាសាទឡើងវិញផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3v9tIIL