ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធប្រារព្ធទិវាតំបន់ដីសើមក្នុងខេត្តបាត់ដំបង
ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធបានប្រារព្ធទិវាតំបន់ដីសើមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម។ ក្នុងឱកាសធ្វើជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកក្នុងខេត្តបាត់ដំបង លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបាត់បង់តំបន់ដីសើម គឺកើតឡើងតាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។ …
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-03-0256-246598.html