រដ្ឋាភិបាល
ក្រសួងការងារសង្ឃឹមថា នឹងប្រើប្រាស់ប្រាក់កម្ចី ២០ លានដុល្លារពីអារ៉ាប៊ី សាអ៊ូឌីត ដើម្បីអភិវឌ្ឍកម្លាំងពលកម្ម
ក្រសួងការងារសង្ឃឹមថា នឹងប្រើប្រាស់កម្ចីចំនួន ២០ លានដុល្លារ ដែលត្រូវបានប្រកាសកាលពីពេលថ្មីពីប្រទេស អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ដើម្បីអភិវឌ្ឍកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា។ លោក Yousef Ibrahim Al-Bassam អនុប្រធានាធិបតី និងជា ...
យន់ ស៊ីនាត
http://bit.ly/2E9DcHK
តើសមយុទ្ធបន្ទាប់ទៀតរវាងចិន និងកម្ពុជា នឹងមានរូបរាងយ៉ាងណា?
នៅក្នុងសប្តាហ៍នេះ បណ្តាសារព័ត៌មានជាច្រើនកំពុងធ្វើសេចក្តីរាយការណ៍ថា ប្រទេសចិន និងប្រទេសកម្ពុជានឹងប្រារព្ធការធ្វើសមយុទ្ធមួយទៀតនៅក្នុងខែសីហា ខណៈសមមិត្តទាំងពីរនេះទើបតែប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦០ នៃចំណងមិត្តភាពរបស់ ...
Prashanth Parameswaran
https://thediplomat.com/2018/01/what-will-the-next-china-cambodia-military-exercise-look-like/
តំណាងរាស្ត្រ ហ៊្វុនស៊ិនប៉ិច ២ រូបត្រូវបានស្នើឲ្យដកតំណែង
មន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច ២ រូបដែលជាតំណាងរាស្រ្តបានតំណែង ក្រោយរំលាយគណបក្សសង្គ្រោះជាតិគឺលោក ប៉ោ ប៊ុនស្រ៊ឺ និង លោក យឹម សាវី កំពុងត្រូវបានសមាជិកក្នុងបក្សធ្វើញត្តិថ្វាយសម្តេចក្រុមព្រះ ដើម្បីឲ្យបញ្ចប់មុខតំណែងក្នុងបក្សពាក់ព័ន្ធនឹង ...
ម៉ិច ដារ៉ា
http://bit.ly/2FjMpwp
កម្ពុជាប្រមូលចំណូលពន្ធដារបានចំនួនជិត ២ ពាន់លានដុល្លារ
កម្ពុជាប្រមូលចំណូលពន្ធដារបាន ១,៩៣ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលរួមចំណែកភាគច្រើនពីកំណើនពន្ធលើប្រាក់ចំណេញ និងពន្ធលើតម្លៃបន្ថែម (VAT) បន្ទាប់ពីការអនុវត្តប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធភាពជាងមុន។ ...
ហ៊ គឹមសាយ
http://www.phnompenhpost.com/business/tax-revenue-exceeds-expectations-following-reforms
គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានធនធានមនុស្សមកពីអង្គការសង្គមស៊ីវិលបាននិងកំពុងអំពាវនាវឱ្យអ្នកបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខ ដើម្បីឱ្យមានសំឡេងគណបក្សប្រឆាំងមួយដ៏ពិតប្រាកដ ខណៈដែល ...
បែន សុខហ៊ាន និង Ananth Baliga
http://bit.ly/2BsUvRn
កង្វះហេដ្ឋារចនាសម្ព័ន្ធ នៅតែជាបញ្ហាចូលទៅទីផ្សារ
តម្លៃនៃការផលិតខ្ពស់ កង្វះប្រព័ន្ធធារាសាស្ដ្រ និងហេដ្ឋារចនាសម្ព័ន្ធនៅតែជាបញ្ហាប្រឈមសម្រាប់ផលិតផលកសិកម្មដើម្បីចូលដល់ទីផ្សារ។ នេះបើយោងតាមមន្ដ្រីមកពីក្រសួងកសិកម្មឲ្យដឹងកាលពីថ្ងៃម្សិលមិញ។ ក្រសួងកសិកម្ម និងមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) កាលពីម្សិលមិញ ...
ចេង សុខហ័ង
http://bit.ly/2E8lynJ
កិច្ចសន្យារយៈពេលខ្លី នៅតែត្រូវបានប្រើក្នុងរោងចក្រ
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានបង្ហាញអំពីការបន្តប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីនៅតាមរោងចក្រដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ខណៈបញ្ហានេះជាបញ្ហាមួយដែលកំពុងត្រូវបានពិភាក្សាដោយសហជីពក្រសួងការងារ និងនិយោជក ប៉ុន្តែបានបង្ហាញ ...
យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2DFZvHW
បិទច្រករបៀងនៅខេត្ត ត្បូងឃ្មុំ ក្រោយលេចឮពីការព្រមានខ្លាំង
អាជ្ញាធរខេត្តត្បូងឃ្មុំបានបញ្ជាឲ្យបិទច្រករបៀងចេញចូលប្រទេសវៀតណាមខុសច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកអភិបាលខេត្តត្រូវបានលោកនាយករដ្ឋមន្ត្រីព្រមានធ្ងន់ៗរឿងបទល្មើសព្រៃឈើតាមច្រកទាំងនោះ។ អភិបាលខេត្តត្បូងឃ្មុំលោក លី ឡេង បានបើកកិច្ចប្រជុំកាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2DBdfDP
ឧបត្ថម្ភធនថាមពលចំនួន ៥១ លានដុល្លារសម្រាប់គ្រួសារក្រីក្រ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភធន ៥១ លានដុល្លារនៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ ថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់អាជ្ញាធរ ...
សុខ ចាន់
http://www.khmertimeskh.com/50104181/poor-households-given-51m-in-energy-subsidies/
គ.ជ.ប ចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតនៅខែកក្កដា ដែលអ្នកមានសិទ្ធិបោះឆ្នោតមានជិត ៨៥ ភាគរយ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតមានឈ្មោះ ៨.៣៨០.២១៧ ក្នុងចំណោម ៩.៨៨២.៧៤៦ នៃ ...
ឃួន ណារីម
http://www.khmertimeskh.com/50104215/nec-releases-official-voter-list/
ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា និង ឥណ្ឌា
ទិន្នន័យរដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំង២បានជួបការពិបាកដោយសារភាពយឺតយ៉ាវ ខណៈវាបានធ្លាក់ចុះជិត៣០ភាគរយមកនៅត្រឹម១៤១លានដុល្លារ ក្នុងអំឡុងឆ្នាំសារពើពន្ធមុនរបស់ប្រទេសឥណ្ឌា ដែលបានដំណើរការចាប់ពីខែមេសាឆ្នាំ ...
ហ៊ គីមសាយ និង Robin Spiess
http://bit.ly/2BpTRnk
ការនេសាទធ្លាក់ចុះនៅរដូវនេសាទលើកទី ២
ខណៈពេលដែលប្រទេសចូលដល់រដូវត្រីលើកទី ២ ការនេសាទត្រីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ដំណាក់កាលទីពីរនៃរដូវនេសាទបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា និងបញ្ចប់ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50103907/fish-catches-to-decline-in-second-fishing-season/
រដ្ឋាភិបាល មិនអាចលៃលកទិញម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃចន្ទបានថ្លែងថា រដ្ឋាភិបាលមិនអាចលៃលកបន្ថែមម៉ាស៊ីនព្រីនលិខិតឆ្លងដែនបន្ថែមទៀតដើម្បីបង្កើនល្បឿនដំណើរការរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលកំពុងធ្វើការនៅបរទេសបានទេ។ ...
ម៉ិច ដារ៉ា
http://bit.ly/2DGSwha
សត្រូវគឺជារឿងធម្មតារបស់ប្រទេសកម្ពុជា និងលោកខាងលិច៖ ជំងឺរបេង
ការប៉ាន់ស្មានបានបង្ហាញថា ប្រជាជនកម្ពុជា ០.៣៨ ភាគរយបានមានជំងឺរបេង ដែលនេះជាស្ថិតិគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសដែលនៅតែងើបឡើងវិញពីជម្លោះជាច្រើនទសវត្សរ៍មួយនេះ។ អត្រានេះបង្ហាញពីភាពប្រសើរឡើងពីចាប់តាំងពី ...
Austin Bodetti
https://thediplomat.com/2018/01/cambodia-and-the-wests-common-enemy-tuberculosis/
ឧស្សាហកម្មប្រេងដូងកម្ពុជា អាចនឹងប៉ះពាល់ពីផែនការ EU
កម្ពុជា នាំចេញប្រេងដូងមិនទាន់កែច្នៃជាង ៤០ ០០០ តោនកាលពីឆ្នាំ ២០១៧ កើនឡើង ១៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៦ ខណៈអ្នករកស៊ីនៅក្នុងវិស័យនេះបារម្ភថា ឧស្សាហកម្មនេះនឹងរងផលប៉ះពាល់ដោយការហាមឃាត់ប្រេងដូងរបស់សហភាពអឺរ៉ុប (EU)។ ...
ចេង សុខហ័ង
http://bit.ly/2n9DO8q
ប្រទេសចិននឹងធ្វើសមយុទ្ធយោធាជាមួយកម្ពុជាជាលើកទីពីរ
ចិននឹងធ្វើសមយុទ្ធយោធាជាមួយកម្ពុជាជាលើកទីពីរ នៅខែ មីនា ដោយផ្តោតលើការប្រឆាំងភេរវកម្ម យោងតាមប្រសាសន៍មន្ត្រីយោធាកម្ពុជានៅថ្ងៃពុធ នៅក្នុងការចុះហត្ថលេខាស្តី ពីការពង្រឹងទំនាក់ទំនងជាមួយប៉េកាំង ជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍។ កងយោធពលខេមរ ...
ប្រាក់ ចាន់ថុល
https://www.reuters.com/article/us-cambodia-china/china-to-hold-second-military-exercises-with-cambodia-idUSKBN1FD1QW
រដ្ឋមន្ត្រីមហាផ្ទៃរិះគន់រដ្ឋមន្ត្រីបរិស្ថាន ជុំវិញការបង្ហូរទឹកស្អុយចូលទន្លេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថានវ័យក្មេងលោក សាយ សំអាល់ ដែលជាកូនប្រុសប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដោយលោកបង្ហាញពីការព្រួយបារម្ភដែលអាចនឹងបង្កជាបញ្ហាធំនាពេលអនាគត។ ...
ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq
លោក ទៀ បាញ់ ដឹកនាំសង្គ្រាមពាក្យសំដី
រដ្ឋមន្ត្រីក្រសួងការពារជាតិបានគំរាមបំផ្លាញចលនាសង្គ្រោះជាតិកម្ពុជារបស់លោក សម រង្ស៊ី ប្រសិនបើវាប៉ុនប៉ងធ្វើឱ្យមានបញ្ហានៅក្នុងប្រទេស ខណៈពេលដែលគណបក្សសញ្ជាតិកម្ពុជាបានអំពាវនាវកុំឱ្យប្រជាជនចូលរួមក្នុងក្រុម “ខុសច្បាប់” ។ លោក ទៀ បាញ់ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50103931/tea-banh-leads-war-of-words/
គ.ជ.ប ប្តេជ្ញាធ្វើការបោះឆ្នោតប្រកបដោយយុត្តិធម៌
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា គឺមានលក្ខណៈសេរី និងយុត្តិធម៌។ កាលពីម្សិលមិញ គ.ជ.ប ...
ឃួន ណារីម
http://www.khmertimeskh.com/50103929/nec-commits-to-fair-elections/
ក្រុមអ្នកធ្វើការតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីជាលើកដំបូងក្នុងខែមិថុនា
ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកធ្វើការងារតាមផ្ទះមួយក្រុមទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីនៅដើមខែ មិថុនាបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយនៅឆ្នាំ ២០១៥។លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ បាននិយាយ ...
មុំ គន្ធា
http://www.khmertimeskh.com/50103954/first-group-of-maids-to-malaysia-in-june/
អ្នកនាំពាក្យច្រានចោលរបាយការណ៍ដែលថា កម្ពុជាជាកន្លែងសម្រាប់វិនិយោគិនចិនលាងលុយកខ្វក់
អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី ២២ ខែមករា បានវាយបកទៅលើរបាយការណ៍មួយ ស្តីអំពីវិនិយោគិនចិន លាងលុយកខ្វក់របស់ពួកគេ តាមរយៈការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដោយលោកបានហៅរបាយការណ៍នោះថា ...
បែន សុខហ៊ាន
http://bit.ly/2Dz2Lov
លោកនាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រូវការការទទួលស្គាល់ពីអន្តរជាតិសម្រាប់ការបោះឆ្នោតនាពេលខាងមុខនោះទេ
លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ ២០១៨ របស់ប្រទេសកម្ពុជាមិនត្រូវការ ឱ្យមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនោះទេ ហើយប្រទេសកម្ពុជាត្រូវបានប្តេជ្ញាថានឹងប្រារព្ធការបោះឆ្នោតទៅតាមកាលកំណត់ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...
ទំនាក់ទំនងពិសេសរបស់កម្ពុជាជាមួយឥណ្ឌា
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី ២៤ ខែមករា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា ដែលនឹងប្រារព្ធឡើងដើម្បីរំលឹកដល់ខួបលើកទី ២៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌាកាលពីឆ្នាំមុន ...
សៅ ផលនិស្ស័យ
https://thediplomat.com/2018/01/cambodias-special-relationship-with-india/
ផលិតផលសម្គាល់ភូមិសាស្ត្រសម្រាប់អង្ករទន្លេសាបស្ថិតក្រោមការពិចារណា
អាជ្ញាធរអង្ករក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងស្វែងរកលទ្ធភាពនៃការដាក់ពាក្យសុំផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ផលិតផលស្រូវដែលដាំដុះនៅក្នុងតំបន់នៅជុំវិញបឹងទន្លេសាប។ ...
សុខ ចាន់
http://www.khmertimeskh.com/50103691/gi-status-for-tonle-sap-rice-under-consideration/