រដ្ឋាភិបាល

លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អ្នករស់នៅអគារ​ប៊ូឌិញ​បោះឆ្នោត​​ឱ្យ

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាស់តឿនអ្នកភូមិនិងអ្នកដែលនឹងរងការបណ្ដេញចេញឆាប់ៗជាង២០០នាក់នៅអគារប៊ូឌិញ “ស” ក្នុងរាជធានីភ្នំពេញឱ្យ ”ជួយយើងវិញ” តាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ជាថ្នូរនឹងការឱ្យរដ្ឋាភិបាលចរចាប្រាក់សំណងសម្រាប់ផ្ទះរបស់ពួកគេ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37114

គ.ជ.ប បង្កើត​កម្មវិធី​ស្វែងយល់​ពី​ការ​បោះឆ្នោត​ តាម​វិទ្យុ​គ្រប់​ខេត្ត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុញ្ញាត​ឲ្យ​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​នាទី​ស្វែងយល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល​ពីរ​ខែ​តាមរយៈ​វិទ្យុ​នៅ​ទូទាំង ២៥ រាជធានី​ខេត្ត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចម្ងល់​របស់​ប្រជាពលរដ្ឋ និង​ចៀសវាង​ការ​បំភាន់​ព័ត៌មាន​លទ្ធផល​បោះឆ្នោត​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ...

ទូច សុខា
http://bit.ly/2oQkkZG

ការ​ចុះបញ្ជី​ម៉ូតូ​ត្រូវ​បាន​សម្រួល​កាន់តែ​ប្រសើរ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​

​ឥឡូវនេះ​ ការ​ចុះបញ្ជី​ស្លាក​លេខ​ម៉ូតូ​អាច​ធ្វើ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ ដែល​មាននៅ​ទូ​ទាំង​ប្រទេស​ សំដៅ​ធ្វើ​ឲ្យ​ការ​ផ្តល់​ សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​។​​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ពុធ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37379/motorcycle-registrations-streamlined-countrywide/

អង្គការ​តម្លាភាព​កម្ពុជា​​ ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​ចូល​សមាជិក

នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ក្លាយ​ជា «ចលនា​សង្គម» ទូលំ​ទូលាយ​ជាង​មុន អង្គការ​តម្លាភាព​កម្ពុជា​ឥឡូវ​នេះ កំពុង​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិកភាព​ពី​បុគ្គល និង​ស្ថាប័ន​ផ្សេងៗ​ដែល​នឹង​អាច​ចូលរួម​បោះឆ្នោត​អំពី​ថ្នាក់ដឹកនាំ និង​ទិសដៅ​យុទ្ធសាស្រ្ត​របស់​អង្គការ។ ...

Andrew Nachemson
http://bit.ly/2oUvYlN

សុខា​៖​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​

លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ ការ​ស្ទង់​មតិ​ផ្លូវការ​និង​មិន​ផ្លូវការ​ បង្ហាញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឈ្ពោះ​ទៅ​ទទួល​ជ័យ​ជំនះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ នៅ​ខែមិថុនា​ ខាង​មុខ​នេះ​។​​ខណៈ​ពេល​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ នៅ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37388/sokha--cnrp-will-win-elections/

សមាជិក​សភា​អឺរ៉ុប និង IPU ថ្កោល​ទោស​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​បក្ស​ប្រឆាំង

សមាជិក​សភា​ទូទាំង​ពិភពលោក​បាន​សម្លឹង​មើល​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ដោយ​សមាជិក​សភា​អឺរ៉ុប និង​សហភាព​អន្តរសភា (IPU) បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​បង្ក្រាប និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។ ...

Cristina Maza និង មាស សុខជា
http://bit.ly/2njneWu

រដ្ឋមន្រ្តីក្រសួងការងារនិយាយថាអត្រាអ្នកគ្មានការងារធ្វើនៅកម្ពុជាជិតស្មើសូន្យ

កាលពី​ម្សិលមិញ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ថា​ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ជិត​បាន​លុប​បំបាត់​ បន្ទាប់​ពី​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​តិច​ជាង​មួយ​ភាគរយ​ប៉ុន​នោះ​ដែល​គ្មាន​ការងារ​ធ្វើ​។​ ​ ...

មុំ​ គ​ន្ធា​
http://www.khmertimeskh.com/news/37336/near-zero-unemployment-in-cambodia--claims-labor-minister/

អាជ្ញាធរ​ជំរុញ​ឲ្យ​អ្នក​រស់នៅ​ ប៊ុលឌិង ​បោះឆ្នោត​ជូន CPP

អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​កាលពី​ម្សិលមិញ​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ុលឌិង​ស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ ទើប​អាច​មាន​ដំណោះស្រាយ​ឆាប់​រហ័ស​ក្នុង​ការ​អភិវឌ្ឍ​អគារ​ប៊ុលឌិង ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើការ​អភិវឌ្ឍ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ខណៈ​ដែល​លោក​ ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នឹង ...

សែន ដាវីត
http://bit.ly/2oPCQOj

អាមេរិកផ្តល់ជំនួយ១.៨លានដុល្លារសំរាប់ការបោះឆ្នោត

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ផ្តល់​ជំនួយ​១,៨​លាន​ដុល្លារ​ ដល់​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះ​ International​ Foundation​ for​ Electoral​ System(IFES)​ ដើម្បី​ជួយ​​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(NEC)​ ​ធ្វើ​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​បាន​ដោយ​សេរី​និង​យុត្តិធម៌​។​ ...

រស់​ ចាន់វាសនា
http://www.khmertimeskh.com/news/37337/us-gives--1-8m-funding-for-electoral-group/

អ្នក​​ជំនាញ​​និយាយ​​ថា ក្នុង​ឱកាស​​​ពិធី​បុណ្យ​​ចូល​​​ឆ្នាំ​ខ្មែរ​​នឹង​មាន​អាកាស​​ធាតុ​ត្រជាក់​​បំផុត​​​ក្នុង​​​​រយៈ​ពេល​​មួយ​ទស​វត្សរ៍​ចុង​​​ក្រោយ​នេះ​​​

ប្រសិនបើអ្នកមានគម្រោងចេញទៅដើរលេងនៅសប្តាហ៍ក្រោយក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ យកល្អគួរតែយកឆត្រទៅតាមខ្លួន។យោងតាមអាជ្ញាធរអាកាសធាតុរបស់រដ្ឋាភិបាលបានឲ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអាចនឹងមានកម្រិតសីតុណ្ហភាពទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ស្របពេលកំពុងមានភ្លៀងកក់ខែជោកជាំ។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/37090

ភាព​​​តាន​​​តឹង​​​តាម​​​ព្រំដែន​​​កម្ពុជា -ឡាវ​​​​​​ផ្ទុះ​​​ឡើង​​​ម្តង​​​ទៀត​​​ ប៉ុន្តែ​បានធូរស្បើយ​វិញ​ក្នុងរយៈ​ពេល​​​ដ៏​​​ខ្លី​​​

ទាហានឡាវរាប់សិបនាក់បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍មួយនៅក្នុងតំបន់មានជម្លោះតាមបណ្តោយព្រំដែនកាលពីម្សិលមិញ ដោយបំពាននឹងកិច្ចព្រមព្រៀងដែលទើបតែធ្វើឡើងមួយថ្ងៃមុននោះ រវាងភាគីឡាវ និងភាគីកម្ពុជាដើម្បីដកកងទ័ពចេញរហូតដល់ក្រោយចូលឆ្នាំខ្មែរ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37104

សហរដ្ឋ​អាមេរិក​យក​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព

ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ លោក William A. Heidt ​បាន​ថ្លែង​ថា ​អាមេរិក​បាន​ដាក់​បញ្ហា​បោស​សម្អាត​មីន​នៅ​កម្ពុជា​ជា​អាទិភាព​ចម្បង បើ​ទោះ​ជា​គម្រោង​ថវិកា​ជួយ​ដោះ​មីន​នៅ​កម្ពុជា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ខណៈ​ប្រទេស​មហា​អំណាច​មួយ​នេះ​ទើប​តែ​មាន​ការ ...

ស៊ុន ណារិន
http://khmer.voanews.com/a/acknowledging-historical-role-us-ambassador-prioritized-cambodian-landmine-removal/3790970.html

PPWSA រំពឹង​ថា​នឹង​បង្កើន​ចំណូល​ពី​ការ​ពង្រីក​ការ​ផ្គត់​ផ្គង់

ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​បានដាក់​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហ៊ាន​ទី​២​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មើល​ឃើញ​ថា ជា​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​។ ...

ហ៊ គឹមសាយ
http://bit.ly/2occE2L

អង្គការ​ពីរ​ថា​ បញ្ជី​បោះឆ្នោត​ថ្មី​មាន​ភាព​ត្រឹមត្រូវ ៩៨ ភាគរយ

អង្គការ​ធ្វើការ​លើ​កិច្ចការ​បោះឆ្នោត​ចំនួន​ពីរ​បាន​សហការ​គ្នា ធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បាន​រកឃើញ​ថា​បញ្ជី​ឈ្មោះ​នេះ​មាន​ភាព​ត្រឹមត្រូវ​ស្ទើរតែ​មួយរយ​ភាគរយ។ ...

ទូច សុខា
http://bit.ly/2oLW1Jc

យោធា​ កម្ពុជា-ឡាវ​ ព្រម​ដក​ថយ​ពី​តំបន់​តានតឹង

បើ​យោង​តាម​ឧត្តមសេនីយ៍​ថ្នាក់​ផ្កាយ​មួយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល​ពីរ​ម៉ោង​រួច​មក​មន្រ្តី​យោធា​ខេត្ត និង​មន្ត្រី​យោធា​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន ​កម្ពុជា-ឡាវ កាលពី​ម្សិលមិញ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដក​កម្លាំង​ទ័ព​ចេញ​ពី​តំបន់​ចំនួន​ពីរ​ទីតាំង​ជា ...

ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2oFZBag

ការ​​​តភ្ជាប់បណ្តាញ​​​អគ្គិសនី​​​កើន​​​ឡើង តែ​​​នៅ​​​មាន​​​គម្លាត​​​ខុស​​​គ្នា​​​នៅឡើយ​​​រវាង​​​ជន​​​បទ និង​​​ទីក្រុង​​​

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37087

ចំនួន​​​អ្នក​​​បោះ​​​ឆ្នោតជាង​​​ពាក់​​​កណ្តាល​​​​​​​ដែលត្រូវ​បាន​ស្ទាប​​​ស្ទង់​មតិ​ មិនទាន់​​​​​​ដឹង​​​​ថ្ងៃ​បោះឆ្នោត

ខណៈពេលនៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានោះ អ្នកដែលត្រូវបានសម្ភាសជាងពាក់កណ្តាលនៅក្នុងការស្ទាបស្ទង់មតិថ្មីមួយមិនដឹងថាថ្ងៃណា គឺជាថ្ងៃបោះឆ្នោតនេះឡើយ។ ...

បែន​ សុខហ៊ាន និង​​​​​​ Hannah Hawkins
http://www.cambodiadailykhmer.com/37084

កម្ពុជាស្វាគមន៏សម្រាប់រុស្ស៊ី

បញ្ហា​របស់​រុ​ស្ស៊ី​ដោយសារ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​លោក​ខាងលិច​ លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ ព្រមទាំង​រឿងអាស្រូវ​ក្នុង​ការ​ជ្រៀតជ្រែក​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​​ ប្រទេស​រុ​ស្ស៊ី​កំពុង​ស្វែងរក​ឱកាស​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ការទូត ...

Cristina Maza
http://www.phnompenhpost.com/national/kingdom-warm-respite-russia

ក្រសួង​នឹង​ជម្រុញ​ការ​ត្រួតពិនិត្យ​គុណភាព​

​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ចាប់ផ្តើម​ដំណើរការ​បន្ទប់​ពិសោធ៍​ និង​នាយកដ្ឋាន​មួយ​ដើម្បី​ត្រួតពិនិត្យ​លើ​គុណភាព​ និង​សុវត្ថិភាព​ផលិតផល​ក្នុងស្រុក​នានា​ដែល​នឹង​ត្រូវ​នាំ​ចេញ​ នេះ​បើ​ឱ្យ​ដឹង​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ AKP​ រាយការណ៍​កាលពី​ម្សិលមិញ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37270/ministry-to-push-quality-control/

ចំនួន​នៃ​រថយន្ត​ដឹក​លើស​ទំងន់់​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មានការ​ផាកពិន័យ​

​កាលពី​ខែ​មុន​ ក្រសួង​សាធារណការ​ បាន​ប្រមូល​ថវិកា​បាន​ចំនួន​ ៣០០​ លាន​រៀល​ (៧៥,០០០​ ដុល្លារ​)​ ពី​ការ​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទំងន់​ប្រមាណ​ជាង​ ១៤០​ គ្រឿង​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37286/number-of-overloaded-trucks-fall-after-fines/

តម្លៃ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​កាត់​បន្ថយ​

​រដ្ឋាភិបាល​ នឹង​ធ្វើការ​កំណត់​ស្តង់ដារ​អត្រា​តម្លៃ​ទឹក​ និង​ភ្លើង​ សម្រាប់​កម្មករ​រោងចក្រ​ និង​សិស្ស​និ​សិ​ត្ស​ ដើម្បី​បញ្ឈប់​ការ​គិត​តម្លៃ​ដែល​គ្មាន​គោលការណ៍​ពី​ម្ចាស់ផ្ទះ​ជួល​របស់​ពួក​គេ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/37293/utility-bills-slashed-for-many/

ចិន​ និង​កម្ពុជា​សន្យា​នឹង​ពង្រឹង​ចំណងមិត្តភាព​

​លោក​អនុប្រធាន​ Chen​ Changzhi​ បាន​សន្យា​ថា​ ប្រទេស​ចិន​នឹង​បន្ត​បន្ថែម​កម្ចី​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ និង​ជម្រុញ​ការ​វិនិយោគ​។​ ​ ...

អ៊ិត សុធឿន
http://www.voacambodia.com/a/china-cambodia-promise-to-deepen-friendly-ties/3794351.html

អ្នក​ឃោសនាបោះឆ្នោត​នានា​ត្រូវ​បាន​ប្រាប់​ឱ្យ​ប្រយ័ត្ន​ពាក្យ​សំដី​

​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស​ ខេ​ង​ បាន​ជម្រុញ​គណបក្ស​នយោបាយ​ អ្នកនយោបាយ​ និង​សកម្មជន​ទាំងអស់​បញ្ឈប់​ពី​ការ​បញ្ចេញមតិ​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ការ​ពិត​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​។​ ​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/37237/election-campaigners-told-to-watch-tongues/

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​សេវា​អនឡាញ

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Cambodia Post E-Solution ដើម្បី​ផ្តល់​សេវាកម្ម​លក់​ទំនិញ និង​សេវាកម្ម​តាម​អនឡាញ ដោយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2o7FNvV

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2RLPX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!