មន្រ្តី​បរិស្ថាន និង​អង្គការ​ WWF សោក​ស្តាយ​ចំពោះការ​បាត់​បង់​សត្វ​ផ្សោត​ទន្លេជា​បន្ត​បន្ទាប់ និង​អំពាវនាវ​ឱ្យ​ពង្រឹង​កម្លាំង​សម្រាប់​ការ​អនុវត្ត​ច្បាប់​ជា​បន្ទាន់

អង្គការ​មូល​និធិសកល​សម្រាប់​អភិរក្ស​ធម្ម​ជាតិ (WWF-កម្ពុជា)​ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឱ្យ​ពង្រឹង​កម្លាំង​សម្រាប់​ការអ​នុវត្តច្បាប់​ជាបន្ទាន់​ក្នុង​ការបង្កើន​ការ​ល្បាត​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែលនៅ​សេសសល់​ឱ្យ​ចៀស​ផុត​ពីការ​ស្លាប់​ដោយសារ​ការនេសាទ​ខុស​ច្បាប់​ក្នុង​តំបន់ ...

ជា សុខនី
https://www.postkhmer.com/national/2022-12-25-1830-245187.html

WWF អំពាវនាវ​ដល់​អាជ្ញាធរ​ដាក់ចេញ​វិធានការ​បន្ទាន់ ដើម្បី​បញ្ឈប់​កុំឱ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្តទៀត​

មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) ប្រចាំ​កម្ពុជា​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់ចេញ​វិធានការ​បន្ទាន់ ដើម្បី​បញ្ឈប់​កុំឱ្យ​សត្វ​ផ្សោត​រងគ្រោះថ្នាក់​ស្លាប់​បន្តទៀត​ដោយសារ​ការនេសាទ​ខុសច្បាប់​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-12-23-1546-245142.html

ក្រសួង​បរិស្ថានៈ ​សត្វ​ក្រៀល​មាន​ការ​ថយចុះ​ជា​បន្ត​បន្ទាប់ពី​ឆ្នាំ​ ២០២០​ មក​ទល់​ឆ្នាំនេះ​

ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា ចំនួន​សត្វ​ក្រៀល​មាន​ការ​ថយ​ចុះ ដែល​មកទ​ល់​ឆ្នាំ​២០២២ ​មាន​សល់​ត្រឹម​តែ​ជាង​១៥០​ក្បាល​ប៉ុណ្ណោះ ​ខណៈ​ដែល​ចំនួន​សត្វ​នេះបា​ន​ថយចុះ​ជា​បន្ត​បន្ទាប់​ពី​ឆ្នាំ​២០២០​មក ហើយ​ក្រសួង​បរិស្ថាន​បាន​និង​កំពុង​សហ​ការ​ជាមួយ ...

នាង សុគន្ធា
https://www.postkhmer.com/national/2022-12-19-1738-244887.html

ផ្សោត​មួយ​ក្បាល​ទៀត​ងាប់​ដោយសារ​ជាប់​មង​អ្នកនេសាទ​

ផ្សោត​ឈ្មោល​មួយ​ក្បាល​មួយទៀត​បាន​ងាប់​អណ្ដែត​តាម​ទឹកទន្លេ​ក្នុងភូមិ​សាស្ត្រ​អន្លង់​កោះ​ដំបង​ ដែល​ជាទី​តាំង​ព្រំប្រទល់​រវាង​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃអាទិត្យ​។​ ...

ត​ន​ ​វិបុល​
https://bit.ly/3HSmijZ

បណ្តាញ​សហ​គមន៍​ព្រៃឈើ​ចំនួន ​៣​ ទៅ​ចូលរួម​សន្និ​សីទ​ស្តីពី​ជីវច​ម្រុះ​នៅ​ប្រទេស​កាណា​ដា​

តំណាង​បណ្តាញ​សហ​គមន៍​ដែល​ចូល​ការពារ​ព្រៃ​ឈើ​ និង​ជីវ​ចម្រុះ​ចំនួន​ ៣ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូល​រួម​សន្និ​សីទ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៥(COP15)នៅ​ទីក្រុង​ម៉ុ​ងត្រេ​អាល់ ​ប្រទេស​កាណា​ដា ពីថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​១៩ ​ខែធ្នូ​ ឆ្នាំ​២០២២ ដោយ​ចាត់ទុក ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2022-12-13-1734-244662.html

ប្រតិភូ​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​បាន​ចូលរួម​ដាំ​ដើម​កោង​កាង​ជាង​ ៣,០០០​ ដើម​

​ប្រតិភូ​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​ ចំនួន​ ១៣០​ នាក់​ មក​ពី​ជាង​ ២០​ ប្រទេស​ បាន​ចូលរួម​ដាំ​ដើម​កោង​កាង​ជាង​ ៣០០០​ ដើម​ ដើម្បី​រួមចំណែក​ដល់​និរន្តរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3PqdCDc

លោក នេត្រ ភក្ត្រា៖ កម្ពុជាមានមោទនភាពដែលមានវត្តមានសត្វខ្លារខិន ដែលជាសត្វស្ទើរតែផុតពូជពីលើពិភពលោក

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាពិតជាមានមោទនភាពណាស់ដែលបានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈដែលសត្វប្រភេទនេះ ស្ទើរតែផុតពូជពីលើពិភពលោកនេះទៅហើយ។ ...

នាង សុគន្ធា
https://www.postkhmer.com/national/2022-12-07-1009-244430.html

មន្ត្រី​បរិស្ថាន​ថា ​កម្ពុជា​មាន​ស្វាព្រាម​ជិត​ផុត​ពូជ​ជាង ​៣ ០០០​ ក្បាល ​និង​ត្រូវ​គេ​ដឹងថា ​មាន​ស្វា​ព្រាម​ជា​ច្រើន​ទៀត

នៅ​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​បច្ចុប្បន្ន ​មាន​ស្វាព្រាម​ប្រភេទ​កម្រជិត​ផុតពូជ ​មាន​ច្រើន​ជាង​ ៣ ០០០ ​ក្បាល​ ដែល​ចំនួន​ច្រើន​នេះ​ហើយ ​ដោយសារ​តែ​កត្តា​អំណោយ​ផល ​ហើយ​កម្ពុជា​ត្រូវបាន​គេដឹង​ថា ​នៅ​មាន​វត្តមាន​ស្វា​ព្រាម​ជា​ច្រើន​បង្គួរ​ទៀត ​នៅ​តំបន់​ការពារ​ធម្មជាតិ។ នេះ ...

នាង សុគន្ធា
https://www.postkhmer.com/national/2022-12-05-1826-244371.html

បញ្ហា​ប្រឈម​ចំពោះ​ការ​ផ្គត់ផ្គង់​សត្វ​ស្វា​កម្ពុជា​ធ្វើ​ឱ្យ​មន្ទីរពិសោធន៍​ Charles​ River​ International​ នៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Charles​ River​ Laboratories​ International​ Inc.​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ជួញដូរ​ នា​ព្រឹក​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​កិច្ចសន្យា​ដែល​មិនមែន​ជា​គ្លីនិក​បាន​ព្រមាន​ថា​ការ​ផ្គត់ផ្គង់​សត្វ​ស្វា​ដែល​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​ទំនងជា​នឹង​មាន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3XXxD7Y

យុវជន​បរិស្ថាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​តំបន់ «កោះកុងក្រៅ» ដើម្បី​ពញ្ញាក់​ស្មារតី​មហាជន​ឱ្យ​ចូលរួម​ការពារ

យុវជនមួយក្រុមដែលអះអាងថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាផ្សព្វផ្សាយពីសក្តានុពលតំបន់កោះកុងក្រៅ ក្រោមប្រធានបទ «ការពារកោះកុងក្រៅ» ដោយថា ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាកោះដ៏ធំជាងគេនៅកម្ពុជានេះ ខណៈបារម្ភពីហានិភ័យក្រោយ​​​​រដ្ឋាភិបាលផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​​​ទៅ​ឱ្យក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់។ ...

ប៉ា សុខេង
https://www.vodkhmer.news/2022/11/28/youth-promote-the-potential-of-koh-kong-krao-area-to-raise-public-awareness-to-participate-in-protection/

ក្រសួងបរិស្ថាន​ត្រូវការ​ថវិកា​ជាង​៤០​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​រយៈពេល​ដប់​ឆ្នាំ​ខាង​មុខ​

​ក្រសួងបរិស្ថាន​បាន​បង្ហាញ​ពី​ការ​ប៉ាន់ស្មាន​ក្នុង​ផែនការ​សកម្មភាព​អភិរក្ស​ដំរីព្រៃ​អាស៊ី​ថា​ ក្រសួង​ត្រូវការ​ថវិកា​ចំនួន​ ៤០,៥​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​ដំរីព្រៃ​អាស៊ី​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ខាង​មុខ​។​ ...

ត​ន​ ​វិបុល​
https://bit.ly/3OGKMxO

វត្តមាន​សម្បុក​សត្វ​ត្រដក់​តូច​ជិត​ ៥០​ បាន​ក្លាយជា​កំណត់​ត្រា​ខ្ពស់​ក្នុង​តំបន់​ទីជម្រក​មេគង្គ​

​សម្បុក​សត្វ​ត្រដក់​តូច​ចំនួន​ ៤៨​ ដែល​មាន​វត្តមាន​ដោយ​បក្សី​ពេញវ័យ​ចំនួន​សរុប​ ៦៨​ ក្បាល​ ព្រមទាំង​វត្ត​មានកូន​តូចៗ​ជា​ច្រើន​ទៀត​ កំពុង​រស់នៅ​តាម​ទីជម្រក​ព្រៃ​លិច​ទឹក​នៃ​ទន្លេមេគង្គ​ ក្លាយជា​កំណត់​ត្រា​ខ្ពស់​នៃ​សម្បុក​សត្វ​ត្រដក់​តូច​នៅ​ក្នុង​តំបន់ ...

នាង សុគន្ធា
https://www.postkhmer.com/national/2022-11-22-1830-243832.html

ប្រជា​សហ​គមន៍៖​ បទ​ល្មើស​ដាក់​អន្ទាក់​នៅតែ​បន្ត​កើត​មាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់

​ប្រជា​សហ​គមន៍​ភូមិ​សុរិយានៃ​ឃុំ​តា​សាល់ ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ បាន​អះ​អាង​ថា ​បទល្មើស​ដាក់​អន្ទាក់​នៅតែ​បន្ត​កើត​មាន​គួរឱ្យ​ព្រួយ​បារម្ភ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ភ្នំ​ធំ និង​ខ្នង​វាល ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-11-21-1311-243770.html

ក្រសួងកសិកម្ម​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​សហរដ្ឋអាមេរិក

ក្រសួង​កសិកម្ម​បាន​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​របស់​ខ្លួន​ម្នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​នៃ​សហរដ្ឋ​អាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុង​អំឡុង​ពេល​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស ប៉ាណាម៉ា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-17-2143-243653.html

កម្ពុជា​-កូរ៉េខាងត្បូង គ្រោង​បង្កើត​សួន​ដំណាំ​ឈើ​អាស៊ាន​នៅ​សៀមរាប

កូរ៉េខាងត្បូង​គ្រោង​បង្កើត​សួន​ដាំ​ដើមឈើ​អាស៊ាន​មួយ​នៅ​ខេត្តសៀមរាប នៅ​ដើម ឆ្នាំ​ ២០២៣ ដើម្បី​ជា​និមិត្តរូប​នៃ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​តភ្ជាប់​រវាង​អាស៊ាន​កូរ៉េខាងត្បូង និង​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ ពាណិជ្ជ​កម្ម និង​ទេសចរ​ពី​កូរ៉េខាងត្បូង និង​ប្រទេស​ជា​សមាជិក​អាស៊ាន មក​កម្ពុជា​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-11-15-1059-243480.html

កម្ពុជា​-​ឥណ្ឌា​ចុះ MOU ដើម្បី​ស្តារ​ជីវចម្រុះ​ និង​បង្កើន​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឡើងវិញ

កម្ពុជា​-​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស​ជីវចម្រុះ ការ​គ្រប់គ្រង​សត្វ​ព្រៃឈើ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-11-15-1009-243476.html

យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​ខេត្ត​ទាំង​ ៦ ​បញ្ចប់​ដោយ​ជោគជ័យ និង​បន្តសកម្មភាព​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់​នៅ​កម្ពុជា

«​យុទ្ធនាការ​អន្ទាក់​សូន្យ​» ដែល​បាន​ផ្តួចផ្តើម​គំនិត​ និង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​ដោយ​មាន​ការចូល​រួមសហការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ចំនួន ​៦ ​ចាប់ពី​ខែមីនា ដល់​ខែកញ្ញា ឆ្នាំ ២០២២​ បាន​បិទ​បញ្ចប់​ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​ជាទី​មោទនៈ​។ ខេត្ត ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-11-06-1005-243172.html

បុគ្គល​ឆ្នើម​ ៦ ​នាក់​ធ្វើ​ការងារ​អភិរក្ស​បរិស្ថាន​ទទួលបាន​ពានរង្វាន់​ពី​សកម្មភាព​ការពារ​ទន្លេមេគង្គ

អ្នក​អភិរក្ស​បរិស្ថាន​កម្ពុជា​ចំនួន​ ៦ ​នាក់​ត្រូវបាន​ទទួលស្គាល់​ជា «​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ​» ពី​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដោយ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ថែទាំ​បរិស្ថាន​រាប់ទាំង​ការងារ​អភិរក្ស​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ ដូចជា​ផ្សោត​ទន្លេមេគង្គ ត្រីរាជ កន្ធាយ​ក្បាល​កង្កែប​។ ​ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-04-1035-243121.html

គម្រោង​ស្រះ​ទឹក​សហគមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វព្រៃ​ ផ្ដល់​អត្ថប្រយោជន៍​ទាំង​មនុស្ស​ និង​សត្វព្រៃ​

អង្គការ​សន្សំ​ម្លប់​ព្រៃ ​(SMP) បាន​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​បង្ហាញ​លទ្ធផល​គម្រោង​សាក​ល្បង​ស្រះ​ទឹក​សហ​គមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វ​ព្រៃ​ដែន​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​គូលែន​ព្រហ្ម​ទេព​ ដែល​មាន​ប្រជា​កសិករ​រស់​នៅ​ភាគច្រើន​ប្រកប​របរ ...

ហុង រស្មី
https://www.postkhmer.com/national/2022-10-26-1616-242764.html

ខ្លាត្រី​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​

​យោង​តាម​អង្គការ​ NatureLife​ Cambodia​ មន្ត្រី​អនុរក្ស​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​បាន​ប្រទះ​ឃើញ​ខ្លាត្រី​មួយ​ក្បាល​ក្នុង​ពេល​ចុះ​ល្បាត​ប្រចាំខែ​កាលពី​ដើមខែ​នេះ​ ។ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3SF9T4s

អភិបាល​ខេត្ត​បាត់ដំបង៖​ បទល្មើស​ធនធាន​ធម្មជាតិ និង​បញ្ហា​ទំនាស់​ដីធ្លី មាន​ការថយចុះ​ជាបន្ត​បន្ទាប់​

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ​តុលា​ថា ការងារ​បង្ក្រាប​បទល្មើស​នានា​នៅក្នុង​ខេត្ត រួមមាន​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ គឺ​មាន​ការ​ថយចុះ​ជា​បន្តបន្ទាប់។ ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html

យុទ្ធនាការ​អន្ទាក់​សូន្យ​កំពុង​ដំណើរការ​នៅ​មណ្ឌលគិរី​

​ខេត្ត​ដំបូង​គេ​ដែល​ឃើញ​យុទ្ធនាការ​ “​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ​”​ ដែល​ជា​ការ​បន្ត​នៃ​យុទ្ធនាការ​គ្មាន​អន្ទាក់​ជោគជ័យ​ ចុង​ក្រោយបង្អស់​គឺ​ខេត្តមណ្ឌលគិរី​ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ និង​សត្វព្រៃ​នៅ​ក្នុង ...

ឡាយ សាមាន
https://www.phnompenhpost.com/national/zero-snaring-campaign-underway-mkiri

​មន្ត្រី​បើក​យុទ្ធនាការ​បញ្ឈប់​ការ​ជួញដូរ​សត្វព្រៃ​នៅ​មណ្ឌល​គី​រី​

អ្នកជំនាញ​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស​ដែល​គំរាមកំហែង​ខ្លាំង​ដល់​បរិស្ថាន​ និង​សុខភាព​សារ​ធារ​ណៈ​ ខណៈ​តម្រូវការ​នៃ​បរិភោគ​សាច់សត្វ​ព្រៃ​នៅ​តែ​បន្ត​កើតឡើង​ ដែល​ច​លករ​ចម្បង​មួយ​ ដែល​ជម្រុញ​ឲ្យ​មានការ​បរបាញ់​ វិបត្តិ​អន្ទាក់​ និង ...

បែន​ ​សុខ​ហ៊ាន​
https://bit.ly/3eVMeio

ក្រសួងបរិស្ថាន និង​អង្គការ WWF សហការ​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី​

ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​សហការ​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង ការពារ​ធនធាន​សត្វ​ព្រៃ​កម្ពុជា​ឱ្យបាន​គង់វង្ស និង​រួមចំណែក​ដល់​កិច្ច​គាំពារ​សុខភាព​សាធារណៈ ខណៈ​អ្នកជំនាញ​ថា​ការបរិភោគ​សត្វព្រៃ​មានឱកាស​ឆ្លង​មេរោគ​ផ្សេងៗ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-10-22-1439-242594.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tt6as
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!