ព័ត៌មាន​

ជំហរ​របស់​សហរដ្ឋអាមេរិក​“​ សកម្មភាព​វិជ្ជមាន​ក្នុង​ការ​កសាង​ទំនុកចិត្ត​និង​ភាព​ជឿជាក់​”

ការ​អត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Patrick​ Murphy​ ដែល​និយាយ​ថា​ដែល​ថា​សហរដ្ឋអាមេរិក​មិន​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​នៅ​កម្ពុជា​ គឺជា​សារ​ដ៏​មាន​សំខាន់​មួយ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50698241/us-stance-a-positive-move-in-building-trust-and-confidence

​គណៈកម្មាធិការ​ទន្លេមេគង្គ​និយាយ​ពី​ជីវភាព​របស់​សហគមន៍​នេសាទ​នៅ​តាម​ដង​ទន្លេមេគង្គ​

​គណៈកម្មាធិការ​ទន្លេមេគង្គ​ (MRC)​ បាន​ចេញផ្សាយ​របាយការណ៍​ស្តី​ពី​ការ​ការពារ​សុវត្ថិភាព​ដល់​សហគមន៍​នេសាទ​នៅ​ក្នុង​បណ្តា​ប្រទេស​មេគង្គ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50698419/mrc-story-on-livelihoods-of-fishing-communities-along-the-mekong

​តុលាការ​មិន​ទាន់​បាន​ចោទប្រកាន់​ឧត្តមសេនីយទោ​ក្នុង​ករណី​រឹបអូស​យក​ដីធ្លី​នៅឡើយ​ទេ​

​តុលាការ​ខេត្តកោះកុង​មិន​ទាន់​បាន​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ទោ​ទួត​ដេ​ត​ដែល​ថា​បាន​រំលោភ​យក​ដី​នៅ​សមុទ្រ​ក្នុង​ក្រុង​ខេមរភូមិន្ទ​នោះ​ទេ​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50697850/court-yet-to-charge-major-general-in-land-reclamation-case

​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ ៣​ នឹង​ចាប់ផ្តើម​ដំណើរការ​ជំនុំជម្រះ​រឿង​ក្តី​នៅ​ថ្ងៃ​ទី​ ១​ ខែមេសា​

​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ ៣​ ស្ថិត​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ ខេត្ដបាត់ដំបង​ និង​ខេត្ដ​ត្បូងឃ្មុំ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដាក់​ឲ្យ​បើក​ដំណើ​ការ​ជំនុំជម្រះ​រឿង​ក្ដី​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​ មេ​សា​ ឆ្នាំ​ ២០២០​ តទៅ​ដែល​ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ ...

វ៉ន ដារ៉ា
http://bit.ly/2PNqhlL

​ការ​កែសម្រួល​ច្រក​ទ្វារ​ព្រំដែន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ផែនការ​កែ​លម្អ​មធ្យោបាយ​នានា​នៅ​ច្រកព្រំដែន​ជាមួយ​ថៃ​និង​វៀតណាម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​និង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​។​ ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50698427/border-gate-improvements-planned-to-boost-trade

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បង្ហាញ​នូវ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ឥត​គិតថ្លៃ​

​ថ្ងៃ​អង្គារ​នេះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​គូសបញ្ជាក់​នូវ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ចំនួន​បី​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​មេធាវី​របស់​ខ្លួន​ដែល​បាន​បង្កើត​កាលពី​ឆ្នាំ​មុន​ដើម្បី​ផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់​ដោយ​ឥត​គិតថ្លៃ​ដល់​ជន​ក្រីក្រ​។​ ...

តាំង វីដា
https://www.khmertimeskh.com/50698246/chrc-marks-notable-achievements-in-providing-free-legal-aid

ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​កើន​ដល់​ ៧,៦៦​ ពាន់​លាន​ដុល្លារ​

នៅ​ក្នុង​ឆ្នាំ​២០១៩​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សកល​បាន​បន្ត​រីក​រាលដាល​ដែល​ការ​នាំ​ចូល​មាន​ចំនួន​ ៧,៦៦​ ពាន់​លាន​ដុល្លារ​ច្រើន​ជាង​ការ​នាំ​ចេញ​ ដែល​ក្នុង​ឆ្នាំ​២០១៨​ ឱនភាព​ពាណិជ្ជកម្ម​មាន​៤,៨៣​ ពាន់​លាន​ដុល្លារ​ដែល​នេះ​តំណាង ...

ជា វណ្ណៈ
https://www.khmertimeskh.com/50698301/cambodias-trade-deficit-widens-to-7-66-billion

​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​បញ្ឈប់​បរិភោគ​សត្វព្រៃ​ ហើយ​ងាក​មក​ការពារ​ធនធានធម្មជាតិ​

​ក្រសួងបរិស្ថាន​ និង​អង្គការ​ World​ Wide​ Fund(WWF)​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បន្ត​អំពាវនាវ​ និង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃ​ទី​ ៣​ មីនា​ក្រោម​ប្រធានបទ​ « ...

វ៉ន ដារ៉ា
http://bit.ly/2uZIRQI

​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ជួយ​សម្រេច​គោលដៅ​ទឹក​ស្អាត​

​ការ​ប្រើប្រាស់​ទឹក​ស្អាត​បាន​កើនឡើង​ដល់​៣៣១​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​ ២០១៩​ ខណៈ​ដែល​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​គ្រួសារ​ទាំងអស់​នៅ​តំបន់​ទីក្រុង​មានទឹក​ស្អាត​ប្រើប្រាស់​នៅ​ ២០២៥​ ។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50697722/calls-on-private-sector-to-help-achieve-clean-water-targets

​ក្រសួង​អប់រំ​នឹង​បង្កើត​កន្លែង​អនាម័យ​ក្នុង​សាលារៀន​បន្ថែម​ទៀត​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​សាលារៀន​នានា​ឲ្យ​តំឡើង​បង្គន់​អនាម័យ​និង​គ្រឿង​បរិក្ខារ​លាងដៃ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​អនាម័យ​ល្អ​ក្នុង​ចំណោម​កុមារ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺឆ្លង​ផ្សេងៗ​។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50697815/education-ministry-to-create-additional-school-based-hygiene-facilities

​ក្រសួង​ការងារ​៖​ រោងចក្រ​ចំនួន​២០០​អាច​ផ្អាក​ដំណើរការ​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយ​ថា​រោងចក្រ​ដល់​ទៅ​២០០​អាច​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​នៅ​ខែ​នេះ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ...

ឃី សុវុទ្ធី
https://cambojanews.com/200-factories-could-suspend-operations-labor-ministry/

ប្រទេស​ជប៉ុន​បរិច្ចាគ​ថវិកា​ចំនួន​ ៩៦០.០០០​ ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​វិភាគទាន​ថ្មី​ចំនួន​ ៩៦០.០០០​ដុល្លារ​ដល់​សមាសធាតុ​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​។​ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national-kr-tribunal/japan-donates-960000-khmer-rouge-tribunal

រឿង​បន្ទាប់​ពី​ជនជាតិ​ចិន​ចាក​ចេញពី​ក្រុងព្រះសីហនុ​

​ជាមួយនឹង​ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ដែល​ជា​ម្ចាស់​ដី​រក​ចំណូល​បាន​យ៉ាងច្រើន​ពី​ការ​ជួល​ដី​ឲ្យ​ជនជាតិ​ចិន​។​ ភ្ញៀវ​ដែល​មក​លេង​ទីក្រុង​តែងតែ​ត្អូញត្អែរ​អំពី​តំលៃ​ជួល​ខ្ពស់ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50697816/aftermath-of-chinese-exodus-from-sihanoukville

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​ដោះ​មីន​នៅ​តាម​ព្រំដែន​

​នៅ​ថ្ងៃ​អង្គារ​នេះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ស្រាវជ្រាវ​និង​បោសសំអាត​មីន​នៅ​តាម​តំបន់​ក្បែរ​ព្រំដែន​។​ ​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/cmac-tmac-ink-demining-agreements

​ថាមពលអគ្គីសនី​បន្ថែម​សំរាប់​កម្ពុជា​

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ដំណាក់កាល​ទី​១​នៃ​រោងចក្រ​ថាមពល​HFO​ដែល​មាន​ទឹកប្រាក់​៣៨០​លាន​ដុល្លារ​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមេសា​ហើយ​អាច​ផលិត​ថាមពល​បាន​១០០​មេ​ហ្គា​វ៉ា​ត់​។​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-powers

អង្គភាព​ប្រឆាំង​អំពើពុករលួយឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុសង្ស័យ​ពាក់ព័ន្ធ​អំពើ​ពុករលួយ

លោក​ នួន ប៉ុក អតីត​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​មីនា​។ ការចាប់ខ្លួន​នេះ​ដោយសារ​មាន​ការសង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៨​។ ...

ខន សាវិ
http://bit.ly/38lfIgn

ក្រសួងសុខាភិបាល​ បង្ហាញ​លទ្ធផល​នៃ​ភាពប្រសើរ​នៃ​ការលើកកម្ពស់​សេវា​សុខាភិបាល​ឆ្នាំ​ ២០១៩

ក្រសួង​សុខាភិបាល​បានធ្វើ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៤១ កាលពី​ម្សិលមិញ​បានបង្ហាញ​ពី​លទ្ធផល​ការងារ​លើ​ការលើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ទីប្រឹក្សា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ស្ថាប័ន​ផ្នែក​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង​ ៥០០ ​នាក់​ នៅ​សណ្ឋាគារ​សុខា​។ ...

ខន សាវិ
http://bit.ly/38hTBY5

​ផ្លូវ​ល្បឿន​លឿន​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​

​យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (MPWT)​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​ហើយ​ចាប់តាំងពី​ការ​សាងសង់​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ឆ្នាំ​មុន​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697727/billion-dollar-highway-to-sihanoukville-20pct-ready

ពីរ​ខែ​ដំបូង​ឆ្នាំ​២០២០​ ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​ខេត្តសៀមរាប​ធ្លាក់​ចុះ​ ៣៧​ភាគរយ​

​ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៣៤១.៤៩៤​នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​ដែល​តួលេខ​នេះ​បង្ហាញ​អោយ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ ៣៧​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50697592/cambodias-famed-angkor-sees-37-percent-drop-in-foreign-tourists-in-first-2-months

អ្នកទិញ​ផ្ទះ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ឡើងថ្លៃ​ផ្ទះ​

​បន្ទាប់​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ផែនការ​អនាគត​ដើម្បី​បញ្ចូល​ស្រុក​ល្វាឯម​ទៅ​ជា​សង្កាត់​ថ្មី​មួយ​របស់​រាជធានី​ភ្នំពេញ​តម្លៃ​អចលនទ្រព្យ​ និង​ដីធ្លី​ក្នុង​តំបន់​នេះ​អាច​នឹង​មានការ​ឡើងថ្លៃ​ខ្ពស់​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697728/price-hike-warning-issued-to-house-buyers

រដ្ឋ​មន្ដ្រី​កសិកម្ម​ជំរុញ​អោយ​មន្ត្រី​ធ្វើ​អធិការ​កិច្ច​លើ​ថ្នាំ​កសិកម្ម​បន្លំ​គុណភាព

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ថ្ងៃ​ចន្ទ បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ និង​អ្នកពាក់ព័ន្ធ ពង្រឹង​ការធ្វើ​អធិការកិច្ច និង​ការអនុវត្ត​ច្បាប់​ក្នុងការ​ទប់ស្កាត់​ការហូរចូល​ដោយ​ខុសច្បាប់ និង​ការ​ក្លែងបន្លំ​គុណភាព​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​។​​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50697605/banned-pesticides-should-be-stopped

សភាពាណិជ្ជកម្ម​បារាំង​គាំទ្រ​ការ​ឧបត្ថម្ភ​ធន​លើ​វិស័យ​ទេសចរណ៍​

​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​ (FCCI)​ នៅ​កម្ពុជា​បាន​គាំទ្រ​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​។​ ...

ខន សាវិ
https://www.phnompenhpost.com/national/french-chamber-supports-tourism-sector-subsidies

កិច្ចព្រមព្រៀង​គម្រោង​ថាមពល​ដើរ​ដោយ​ខ្យល់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើតឡើង​នៅ​ឆ្នាំ​នេះ​

​លោក​ វិច​ទ័​រ​ ហ្សូ​ នា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Blue​ Circle​ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​បារាំង​ដើម្បី​អភិវឌ្ឍ​គម្រោង​កសិដ្ឋាន​រោងចក្រ​អគ្គិសនី​ដើរ ...

ធូ វិរៈ
https://www.phnompenhpost.com/national/wind-power-project-deal-expected-year

រដ្ឋាភិបាល​នឹង​ចុះ​កិច្ចព្រមព្រៀង​រក​ប្រេង​ក្នុង​ប្លុក ​VIII ​ជាមួយ​ EnerCam

រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​កាណាដា EnerCam Resources Co. Ltd. (EnerCam) និង​ចុះ​កិច្ចព្រមព្រៀង​រុករក​ប្រេង​នៅក្នុង​ប្លុក VIII ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​មន្ដ្រីជាន់ខ្ពស់​នៃ​​អគ្គនាយកដ្ឋាន​ប្រេងកាត​។​ ...

ធូ វិរៈ
http://bit.ly/2TwGRrp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jPYm3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!