ព័ត៌មាន​

ប្រទេស​ចិន​ផ្តល់​ជំនួយ​ ២,៥​ ដុល្លារ​សម្រាប់​ប្រតិបត្តិ​ការ​ដោះ​មីន​

រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ជាង​ ២ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការ​ដោះ​មីន​នៅ​កម្ពុជា​។ លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​ចិន​បាន​យល់ព្រម​ផ្តល់​ថវិកា​ចំនួន​ ២,៥​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការបោសសំអាត​មីន ...

ឃួន ណារីម
https://www.khmertimeskh.com/50674136/china-grants-2-5-for-demining-operations

ថវិកា​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​សេវា​ថែទាំ​សុខភាព​

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន​ ៤៣,៨​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាជន​ក្រីក្រ​ និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឆ្នាំនេះ​តាមរយៈ​មូលនិធិ​សមធម៌​សុខភាព​របស់​ខ្លួន​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50674240/tens-of-millions-spent-on-healthcare

ក្រសួង​រំលេច​ការងារ​ចុះបញ្ជី​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​

ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​ដី​រាប់ពាន់​ហិ​កតា​ជា​ផ្លូវការ​សម្រាប់​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការប្រជុំ​បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ចំនួន​ ២៨,៥២២​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands

លោក​ហ៊ុន​សែន​ថ្លែង​ការពារ​ការកំណត់​​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារសេរី​នៅ​កម្ពុជា​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ការ​ពារ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការធ្វើ​ទី​ផ្សារសេរីទៅ​លើ​ការ​កំណត់​​តម្លៃ​ស្រូវ​​​ និង​បាន​រិះគន់​​​ថា​ កម្ពុជា​មិនមែន​ជា​ប្រទេស​កុម្មុយនិស្ត​ទេ​។ ​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50674238/hun-sen-defends-free-market-rice-pricing-in-the-kingdom

ភូមិព្រះ​ដាក់ ​ត្រូវបាន​ជ្រើសរើស​ក្នុង​យុទ្ធនាការ​ «​ផ្ទះ​ ១ ​អំពូល​ ១»

ភូមិ​ព្រះ​ដាក់​ ជា​ភូ​មិ​១​ក្នុង​ចំណោម​ភូមិ​៣៦​នៃ​ស្រុក​បន្ទាយ​ស្រី​ដែ​ល​មាន​ប្រជា​​​ពលរដ្ឋ​ចំនួន​ ៥១៨ខ្នង​ផ្ទះ​នឹង​ត្រូវ​ជ្រើ​សរើសក្នុង​ជំហាន​ដំបូង​នៃ​យុទ្ធ-​នា​ការ​«ភូមិ​​១អំពូល​១​»​រប​​ស់​រដ្ឋ​បាល ...

វ៉ន ដារ៉ា
https://bit.ly/2MxP1wN

ស៊ី​ម៉ាក់​បង្ហាញ​ពី​ការ​កើនឡើង​ចំនួន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (ស៊ី​ម៉ាក់​) កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ នៅ​ឆ្នាំនេះ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​មាន​ចំនួន​ ៧៤​ នាក់​ ដែល​ចំនួន​អ្នក​ស្លាប់​ និង​របួស​បាន​កើនឡើង​ពី​ ៥៨​ នាក់​ កាលពី​ឆ្នាំមុន​ និង​ក្នុង​ឆ្នាំ​ ២០១៧​។ នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ស៊ី​ម៉ាក់​បានឱ្យ ...

ស៊ុន មេសា
https://www.khmertimeskh.com/50673787/cmac-registers-rise-in-landmine-victims

រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​អភិវឌ្ឍន៍ ​សាងសង់​ផ្ទះ​តំលៃ​សមរម្យ​បន្ថែម​ទៀត​

រដ្ឋាភិបាល​កំពុង​ជំរុញឱ្យមាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​បន្ថែម​ទៀត​ សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ មធ្យម​ និង​ងាយ​រងគ្រោះ​ ដោយសារតែ​តម្រូវការ​របស់​ពួកគេ​មានការ​កើនឡើង​។ ...

សុខ ចាន់
https://bit.ly/2Q0CBQr

ក្រសួង​ដែនដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាង​ ៤៥​ ម៉ឺន​ប័ណ្ណ​

រហូតមកដល់​ពេលនេះ​ ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​ ៤៥៦,២១០​។ ការប្រជុំ​របាយការណ៍​ប្រចាំឆ្នាំ​របស់ក្រ​សួង​ដែល​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​ បាន​លើកឡើង​ថា​ខ្លួន​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន​ ១០៥​ លើ​ ៨១៧ពាក្យ​បណ្តឹង​ ដែល​ខ្លួន​បាន​ទទួល​ ហើយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ...

Sen David
https://www.khmertimeskh.com/50673867/land-ministry-issues-more-than-450000-land-titles

អ្នក​ឈូស​ឆាយ​ព្រៃ​សហគមន៍​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​រាន​ព្រៃ​

រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​បញ្ជា​ឱ្យ​មនុស្ស​ ៤ នាក់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយដី​ព្រៃ​សហគមន៍​មួយ​កន្លែង​ក្នុង​ឃុំ​រវិល​លើ​ស្រុក​រវៀង​។ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/preah-vihear-community-forest-clearers-sign-contract-end-practice

ធនាគារ​ពាណិជ្ជ​ ២​​ ​ទទួល​បាន​ការយល់ព្រម​ពី CSX ​សម្រាប់​ការចុះបញ្ជី

ធនាគារពាណិជ្ជ​ឈានមុខ​គេ​ ២ គឺ​ធនាគារ អេស៊ីលីដា​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក និង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​ទទួល​បាន​ការយល់ព្រម​ពី​ផ្សារមូលបត្រ​កម្ពុជា​ (CSX) លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លើ​លទ្ធភាព​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ CSX​។ ...

ម៉ៃ គុណមករា
https://bit.ly/35YHor5

ក្រសួង​បរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ឯកសារ​គម្រោង​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ (WB) ​បាននិង​កំពុង​រៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ​ដោយ​ផ្សព្វផ្សាយ​ឯកសារ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​បំណង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​ខេត្ដ​គោលដៅ​​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/368bQiF

នាយករដ្ឋមន្ត្រី​ អំពាវនាវ​ឲ្យ​មាន​ការវិនិយោគ​បន្ថែម​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង​គោលបំណង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​។ ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារដា​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី ...

ម៉ៃ គុណមករា
https://bit.ly/2EVn3Xy

មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ ១ ១៥៦ ​ការដ្ឋាន​ នៅ​ខេត្ត​ ២ ដោយ​តម្រូវ​ឲ្យ​រុះរើ​ ២៧ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​តាម​នីតិវិធី​ចំនួន​ ៦៣៦ ​ការដ្ឋាន

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ​សរុប​ចំនួន ១ ១៥៦ ​ការដ្ឋាន​ ក្នុង​នោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន​ ២៧ ​ការដ្ឋាន និង​ណែនាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2QmadHc

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ​មាន​ $៦៥៧ ​លាន​ ក្នុង​រយៈពេល​ ៩ ​ខែ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ នេះ​មានតម្លៃ​ប្រមាណ​ជាង ៦៥៧ លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​ពេញ​ ១ ​ឆ្នាំ​ ២០១៨​។ ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ បង្ហាញ​ថា​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប​ជាង ៦៥៧ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m

JICA ​ផ្ដល់ជំនួយ​ជិត​ ២ ​លាន​ដុល្លារ​ សម្រាប់​សកម្មភាព​ដោះមីន​ ៤ ​ឆ្នាំ​ទៅ​មុខ​ទៀត

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់​ (CMAC) ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​​ (JICA) ​នៃ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​រួមគ្នា​ស្តីពី​ «​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នៃ​គម្រោង​ពង្រឹង​តួនាទី​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ដល់​ជំនួយ​ចំនួន​ជាង​ ១ ​លាន​ ៧៩ ​ម៉ឺន​ដុល្លារ​ សម្រាប់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl

វិនិយោគិន​តួកគី​ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា

វិនិយោគិន​តួកគី​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​អគ្គិសនី ​និង​អេឡិចត្រូនិក ខណៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​កម្រិត​ទាប​នៅឡើយ​។ ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន លោក Guven Uckan ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​នាំចេញ​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក ប្រទេស ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/turkish-investors-eye-electronics-electricity-production-kingdom

ក្រុមហ៊ុន​ជប៉ុន​បើក​មជ្ឈមណ្ឌល​ឡូជីស្ទិក​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

Nippon Express ជា​ក្រុមហ៊ុន​ជប៉ុន​ឯកទេស​ខាង​សេវា​រថយន្ត​ដឹកទំនិញ សេវា​ផ្លូវដែក និង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​បាន​ដំណើរការ​មជ្ឈមណ្ឌល​ឡូជីស្ទិក​ជា​ផ្លូវការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (SEZ)​​ កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិការ និង​ឡូជីស្ទិក​របស់​ក្រុមហ៊ុន Nippon Express​។ ...

ធូ វិរៈ
https://bit.ly/2ER4FPS

រដ្ឋសភា​អនុម័ត​ឲ្យ​អនុវត្ត​អនុសញ្ញា​ ស្ដីពី​ច្បាប់​សមុទ្រ

សមាជិក​រដ្ឋសភា​ចំនួន​ ១១០ ​រូប​ បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ​កាលពី​ថ្ងៃ​ចន្ទ​ក្នុងនោះ​ក៏មាន​ការយល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨២ ​ទាក់ទង​​នឹង​ការគ្រប់គ្រង​ និង​ការអភិរក្ស​ផល ...

ម៉ិច ដារ៉ា
https://bit.ly/35WLiAB

លោក ស ខេង ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ផ្ដល់​សេវា​ឲ្យ​​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​​សុំ​កែតម្រូវ​អត្រានុកូលដ្ឋាន

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានចេញ​សេចក្ដី​ណែនាំ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​សេវា​កែតម្រូវ​ និង​ធ្វើ​មោឃភាព​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ឲ្យ​កាន់តែ​ងាយស្រួល​ និង​ទូលំទូលាយ​ដោយ​មិន​គិតថ្លៃ​សេវា​បង់ប្រាក់​នៅតាម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ ...

ម៉ិច ដារ៉ា
https://bit.ly/34ZYpzW

កសិករ​នៅ​ខេត្តសៀមរាប​ត្រូវ​បាន​ស្នើ​ឱ្យ​ចូលរួម​រក្សា​ទឹក​នៅ​បារាយណ៍​ខាងលិច​

ជាមួយនឹង​គ្រោះ​រាំងស្ងួត​ដែល​កំពុង​កើតមាន​ច្រើន​ កសិករ​ដែល​ស្រោចស្រព​ដីស្រែ​ពី​តំបន់​បារាយណ៍​ខាងលិច​ក្នុង​ឧទ្យាន​បុរាណវិទ្យា​អង្គរ​ក្នុង​ខេត្តសៀមរាប​ត្រូវ​បាន​ស្នើ​ឱ្យ​ចូល​រួម​ក្សា​ទឹក​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/50673464/siem-reap-farmers-asked-to-conserve-west-baray-water

ចំនួន​ស៊ី​មកា​ត និង​អ្នកប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​កើនឡើង​

យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC​) បានឱ្យ​ដឹង​ថា​ ចំនួន​ស៊ី​មកា​តច្រើនជាង​ ២,៥៤​ លាន​ ត្រូវ​បាន​ចុះឈ្មោះ​ក្នុងរយៈពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ខណៈ​ដែល​ចំនួន​អ្នកប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​តាម​ទូរស័ព្ទចល័ត​បាន​កើនឡើង​ ៣,៣​ លាន​នាក់​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50673387/sim-card-and-internet-users-rise

ឯកអគ្គ​រដ្ឋទូត​៖ គន្លឹះ​តម្លាភាព​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​លោក​ Patrick​ Murphy​ កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ពិភាក្សា​ពី​តំរូវការ​តម្លាភាព​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​អាមេរិក​បន្ថែម​ទៀត​។ លោក​ Murphy​ បាន​សរសេរ​នៅ​ក្រោយ​ជំនួប ...

ស៊ុន មេសា
https://www.khmertimeskh.com/50673427/transparency-key-to-attract-us-investments-ambassador

ក្រសួង​ ​៣​ ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​

​ក្រសួង​ចំនួន​ ​៣​ ​បាន​រួមគ្នា​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ពហុ​វិស័យ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​ ​ដើម្បី​លើកកម្ពស់​សុខមាលភាព​មនុស្ស​ ​សត្វ​ ​និង​ផ្នែក​កសិកម្ម​។​​ ​ការប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធ​សាស្រ្ត​ពហុ​វិស័យ ...

ប៉ិច សុធារី
https://bit.ly/366V2YY

មន្ត្រី​៖ កម្មករ​ដួលសន្លប់​នៅ​រោងចក្រ​ស្បែកជើង​នៅ​ខេត្តស្វាយរៀង​

មន្ត្រី​រដ្ឋាភិបាល​ និង​សហជីព​បាន​និយាយ​ថា​ កម្មករ​រាប់​សិប​នាក់​នៅ​រោងចក្រ​ Kingmaker​ Footwear​ ក្នុង​ខេត្តស្វាយរៀង​បាន​ដួលសន្លប់​កាលពី​ល្ងាច​ម្សិលមិញ​ ហើយ​អាជ្ញាធរ​បាន​កំពុង​ស្វែងរក​មូល​ហេ​តុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ដួ​លសន្លប់​កើតឡើង​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50673467/workers-faint-in-svay-rieng-shoe-factory-officials

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Ff6Be
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!