ព័ត៌មាន
រោងចក្រ W&D ខាតជាង $ ១ លានចាប់តាំងពីកម្មករធ្វើបាតុកម្ម
ម្ចាស់ក្រុមហ៊ុន W&D ថា ខ្លួនខាតបង់ប្រាក់ជាង ១ លានដុល្លារ និងបាត់បង់អ្នកបញ្ជាទិញធំៗដល់ទៅ ៣ ក្នុងចំណោមអ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១០ ចាប់តាំងពីកម្មករ កម្មការិនីជាង ១ ០០០ នាក់ បានបន្តធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ។ លោក Jimmy នាយកគ្រប់គ្រង ...
ឡុង គីមម៉ារីតា
https://bit.ly/2tXJs10
ក្រសួងផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែថ្ម និងខ្សាច់ ៩០ នៅខេត្តកំពង់ស្ពឺ
ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនរ៉ែចំនួន ៩០ នៅទូទាំងខេត្តកំពង់ស្ពឺ មិនឲ្យធ្វើសកម្មភាពរយៈពេល ១ សបា្តហ៍ គិតចាប់ពីថ្ងៃទី ៧ ខែ មីនា ដើម្បីស្រោចទឹកតាមផ្លូវ ត្រូវជួសជុលផ្លូវ បាញ់ទឹកនៅការដ្ឋានកិនថ្មកុំឲ្យហុយ និងកែតម្រូវបច្ចេកទេសនានាជាមួយ ...
សុទ្ធ គឹមសឿន
https://bit.ly/2EWryke
ក្រុមហ៊ុនវាយនភ័ណ្ឌឈានមុខគេរបស់ចិនបានចាប់ផ្តើមសាងសង់រោងចក្រដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃពុធ ក្រុមហ៊ុន Shenzhou International Group Holdings ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់នាំមុខគេនៅប្រទេសចិន បានបើកការដ្ឋានសាងសង់រោងចក្រកាត់ដេរថ្មីតម្លៃ ១៥០ លានដុល្លារនៅប្រទេសកម្ពុជា បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៤ ឆ្នាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ ...
Xinhua
http://www.xinhuanet.com/english/2019-03/06/c_137873415.htm
ក្រសួងបានគូសបញ្ជាក់ពីការធ្លាក់ចុះនៃកូដកម្ម និងបាតុកម្ម
ក្រសួងការងារបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនកូដកម្ម និងបាតុកម្មពាក់ព័ន្ធនឹងកម្មករកាត់ដេរកាលពីឆ្នាំមុន។ ក្រសួងបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ និងបានថ្លែងថា កម្មករកាត់ដេរបានធ្វើកូដកម្មចំនួន ៤៧ លើក ...
សែន ដាវីត
https://www.khmertimeskh.com/50584631/ministry-highlights-drop-in-strikes-and-demonstrations/
ក្រុមការងារស្វែងរកការពិតរបស់ EBA នឹងមកដល់សប្តាហ៍ខាងមុខនេះ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក ចច អេដហ្កា (George Edgar) បានប្រកាសនៅសប្តាហ៍នេះថា បេសកកម្មស្វែងរកការពិតដែលបានបញ្ជូនដោយសហភាពអឺរ៉ុបនឹងមកដល់ប្រទេសកម្ពុជានៅចុងខែនេះ ឬដើមខែមេសា។ នៅ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50584565/eba-fact-finding-team-to-arrive-in-upcoming-weeks-eu-ambassador/
គ.ជ.ប បើកចុះបញ្ជីគណបក្សចូលរួមបោះឆ្នោតក្រុមប្រឹក្សា ចាប់ពីថ្ងៃនេះទៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមទទួលចុះបញ្ជីគណបក្សនយោបាយ និងចុះឈ្មោះបេក្ខជនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមីនាដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជ-ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែល ...
ខន សាវិ
https://bit.ly/2NJGF4L
ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ
តំណាងជនជាតិដើមភាគតិច បានអះអាងកាលពីម្សិលមិញថា អាជ្ញាធរខេត្តមណ្ឌលគិរីនៅពុំទាន់ចុះទៅ វាស់វែងដីដែលជាទីតាំងរបស់មជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិដើមលើភ្នំដោះក្រមុំនៅឡើយទេ បើទោះជាលោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាតាំងពីចុងខែ ...
ខន សាវិ
https://bit.ly/2NJYKzv
USAID ផ្តល់ប្រាក់ជាង $១ លានលើគម្រោងរួមគ្នាដើម្បីគាំទ្រស្រ្តី
ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID ផ្តល់ទឹកប្រាក់ជាង ១ លានដុល្លារ ដល់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ដើម្បីជំរុញការចូលរួម និងធ្វើសេចក្តីសម្រេចចិត្តក្នុងភាពជាតំណាងស្ត្រី ក្នុងវិស័យនយោបាយ លើគម្រោង «រួមគ្នាដើម្បីគាំទ្រស្ត្រី» ដែលមានរយៈពេលជិត ៣ ឆ្នាំ។ ...
ឡុង គីមម៉ារីតា
https://bit.ly/2VIM1zJ
ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារថា ក្រុមហ៊ុនប្រើទាហានឈូសឆាយដីដំណាំពួកគាត់ដើម្បីធ្វើផ្លូវ
ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាង ខាងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ារឌី ប្រើប្រាស់កម្លាំងទាហាន ឈូសឆាយដីចម្ការពួកគាត់ ដើម្បីបើកផ្លូវ ទុកឲ្យអាជ្ញាធរស្រុក និងខេត្ត ធ្វើដំណើរមកដោះស្រាយបញ្ហាដីធ្លី នៅ ...
ពលរដ្ឋ និង NGO បារម្ភពីការសង់ស្ថានីយប្រេងនៅសមុទ្រកោះរ៉ុងសន្លឹម
តំណាងពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានសម្ដែងក្ដីបារម្ភពីផលប៉ះពាល់បរិស្ថាននៅតំបន់ទេសចរណ៍នៃកោះរ៉ុងសន្លឹម បន្ទាប់ពីបានដឹងថា លោកអភិបាលខេត្ដព្រះសីហនុបានឯកភាពឲ្យក្រុមហ៊ុនជីធីវីស៊ីអឹមផត ខូអិលធីឌី របស់លោក ទៀ វិចិត្រ សាងសង់ស្ថានីយប្រេង ...
វ៉ន ដារ៉ា
https://bit.ly/2H2UGtH
សំណើឧត្តមក្រុមប្រឹក្សាមួយចំនួន ត្រូវបានច្រានចោល
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មួយចំនួនលើកឡើងថា សំណើរបស់ពួកគេភាគច្រើនត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទច្រានចោលមិនយកមកដោះស្រាយ ខណៈសំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំឧ ...
ខន សាវិ
https://bit.ly/2SKm6Wy
អាវុធហត្ថចាប់ឡានដឹកឈើ ២ គ្រឿង
រថយន្ត ២ គ្រឿងដែលផ្ទុកពេញដោយឈើលេខ ១ និងគំនរឈើជាច្រើនដុំផ្សេងទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបចាប់ និងរឹបអូសយកទៅប្រគល់ឲ្យខាងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2UjbQpP
ផ្លូវល្បឿនលឿននឹងចាប់ផ្តើមបើកការដ្ឋានសាងសង់
ផ្លូវល្បឿនលឿនតម្លៃជិត ២ ពាន់លានដុល្លារ ដែលតភ្ជាប់រាជធានី និងក្រុងព្រះសីហនុនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា។ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវល្បឿនលឿននឹងចាប់ផ្តើមនៅ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50583762/countdown-to-expressway-groundbreaking-begins/
ចំនួនមន្ត្រីរាជការជាស្ត្រីមានការកើនឡើង
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ហេង សំរិន ប្រធានរដ្ឋសភាកាលពីម្សិលមិញបានគូសបញ្ជាក់ពីការកើនឡើងនៃចំនួនស្ត្រី ដែលកំពុងធ្វើការនៅក្នុងវិស័យសាធារណៈក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិនាពេលខាងមុខនេះ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50583890/officials-note-rise-in-number-of-female-civil-servants/
អង្គការមិនមែនរដ្ឋាភិបាលព្រាងញត្តិដើម្បីកែលម្អសិទ្ធិស្ត្រី
ខណៈដែលទិវានារីអន្តរជាតិបានខិតទៅជិតមកដល់ អង្គការចំនួន ១២ បានបញ្ចប់ការធ្វើញត្តិមួយ អំពាវនាវឱ្យរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាប្រឈមដែលស្ត្រីកំពុងជួបប្រទះដូចជា អំពើហិង្សា វិសមភាព និងភាពក្រីក្រ។ អង្គការទាំង ១២ រួម ...
ប៉ិច សុធារី
https://www.khmertimeskh.com/50583888/ngos-draft-petition-to-improve-womens-rights/
សមាជិកគណបក្សប្រជាជនបានជំរុញឱ្យរៀបចំសម្រាប់ការបោះឆ្នោត
នៅពេលដែលការបោះឆ្នោតថ្នាក់ក្រោមជាតិខិតជិតមកដល់ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានអំពាវនាវឱ្យសមាជិករបស់ខ្លួនធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់វេទិការបស់ខ្លួន។ នៅក្នុងលិខិតមួយចុះថ្ងៃសុក្រ និងបាន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50583503/cpp-members-urged-to-prepare-for-election/
ប្រធានគណបក្សខ្មែរក្រោកបានរិះគន់លើបញ្ហាជម្លោះដីធ្លី
កាលពីថ្ងៃសៅរ៍ សាលាខេត្តព្រះសីហនុ បានចេញលិខិតមួយច្បាប់ការពារអភិបាលខេត្ត លោក យន្ត មីន ប្រឆាំងនឹងការរិះគន់ពីគណបក្សខ្មែរក្រោក ដែលបានចោទប្រកាន់លោកថា មិនមានចំណាត់ល្អសម្រាប់ជម្លោះដីធ្លីនៅស្រុកព្រៃនប់។ កាលពីថ្ងៃពុធ លោក ...
បែន សុខហ៊ាន និង មុំ គន្ធា
https://www.khmertimeskh.com/50583465/krp-president-slammed-over-land-dispute-criticism/
រដ្ឋាភិបាល ផ្អាកការទិញលក់ដី នៅតំបន់អភិវឌ្ឍព្រលានយន្តហោះថ្មី
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងធ្វើការផ្អាកជាបណ្តោះអាសន្ននូវរាល់ការទិញ លក់ដី នៅតំបន់ ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះ ...
ហ៊ឹន ពិសី
https://bit.ly/2UiSvoT
មន្ត្រីជំនាញ ចាប់ផ្ដើមធ្វើជំរឿនប្រជាជនរយៈពេល ១១ ថ្ងៃ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាបន្ដបន្ទាប់ដល់ជនរួមជាតិកម្ពុជាអំពីការធ្វើជំរឿនទូទៅប្រជាជននៅក្នុងប្រទេស កម្ពុជា ឲ្យសហការផ្ដល់ព័ត៌មានពីសាវតារជាមួយមន្រ្ដីជំរឿន ដើម្បីទទួលបាន ...
វ៉ន ដារ៉ា
https://bit.ly/2tQpHbQ
ក្នុងខែកុម្ភៈឧបករណ៍ចាប់សត្វព្រៃ ៦១៦ ត្រូវបានបង្ក្រាបនៅស្ទឹងត្រែង
ឧបករណ៍ប្រព្រឹត្តបទល្មើសចំនួន ៦១៦ មានដូចជា កាំភ្លើងកែច្នៃ ២ ដើមមនចាប់សត្វចំនួន ៥ ដៃឧបករណ៍ឆក់ត្រី ១ គ្រឿង[ប្រើចាប់សត្វ]និងអន្ទាក់ ៦០៨ ខ្សែត្រូវបង្ក្រាបបាននៅដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិចនៃខេត្តស្ទឹងត្រែងនៅក្នុ ...
ខន សាវិ
https://bit.ly/2NGsH3x
អាជ្ញាធរប្រកាសកើបសំរាមចេញពីប្រឡាយទឹក ក្រោយមានការរិះគន់
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ខ្លួនកំពុងប្រមូល និងគ្រោងកើបសំរាមចេញពីប្រឡាយទឹកស្អុយ ដែលប្រជាពលរដ្ឋបានបោះចូលនៅសប្តាហ៍ក្រោយ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចូលក្នុងប្រឡាយ ...
ឡុង គីមម៉ារីតា
https://bit.ly/2SKk49a
ក្រសួងបរិស្ថានៈ ក្តីបារម្ភពីគុណភាពខ្យល់ ត្រូវបានបំផុសបំផុល
ក្រសួងបរិស្ថាន បានថ្លែងថា ក្តីបារម្ភអំពីគុណភាពខ្យល់ក្នុងរាជធានីភ្នំពេញ ត្រូវបានបំផុសបំផុលដោយ «ព័ត៌មានក្លែងក្លាយ» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្រុមហ៊ុនមួយចំនួនដែលមានគោលបំណងផ្សព្វផ្សាយការលក់ឧបករណ៍ធ្វើតេស្តគុណភាពខ្យល់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «មានព័ត៌មានក្លែងក្លាយ ...
Husain Haider
https://www.phnompenhpost.com/national/fake-news-fuels-smog-fears
ជំនួបរដ្ឋមន្ត្រីអប់រំ និងតំណាង Microsoft ដោយផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ
តំណាងក្រុមហ៊ុន Microsoft កាលពីថ្ងៃទី ២៧ កុម្ភៈ បានជួបជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពក្នុងការគាំទ្រលើកម្មវិធី Microsoft ដល់សាលារៀនជំនាន់ថ្មីឬសាលារៀនឌីជីថលនៅកម្ពុជាទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្ត្រ។ ...
វ៉ន ដារ៉ា
https://bit.ly/2HbINkt
សាលាក្រុងកុំឲ្យម្ចាស់ទីតាំងរោងចក្រសហគ្រាស បារម្ភពីការប្ដូរទីតាំងថ្មី
រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានស្រាប់ក្នុងរាជធានីភ្នំពេញកុំឲ្យបារម្ភរឿងផ្លាស់ប្តូរទីតាំងទៅជាយក្រុង ខណៈខ្លួននិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានព្រមព្រៀងគ្នាលើ ៣ ចំណុចសម្រាប់ដោះស្រាយបញ្ហានេះ។ ...
ឡុង គីមម៉ារីតា
https://bit.ly/2EsErCt