ព័ត៌មាន
កម្ពុជា និងអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៦៧,១ លានអឺរ៉ូស្មើនឹង ៧៤ លានដុល្លារ។ ...
តុលាការផ្តន្ទាទោស ២ នាក់ប្តីប្រពន្ធ ឲ្យជាប់គុកម្នាក់ៗ ៧ ឆ្នាំ ពីបទឆបោក
ជន ២ នាក់ប្តីប្រពន្ធត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៤ វិច្ឆិកាពីបទឆបោកពាក់ព័ន្ធនឹងការរកស៊ីទិញ-លក់ដី ដែលពុំមានដីពិតប្រាកដកាលពីឆ្នាំ ២០១៥ ដែលមានដើមបណ្តឹង ១២ នាក់។ ...
គឹម សារុំ
https://bit.ly/37YPxgj
ទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះខ្លាំងនៅត្រីមាសទី ៣
ទំហំជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) បានធ្លាក់ចុះ ៩២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំនេះធៀបនឹងត្រីមាសទី ២ ទោះបីជាមូលធនូបនីយកម្មទីផ្សារសរុបបានកើនឡើង ៤០ ភាគរយ រហូតដល់ ៨០០ ដុល្លារក៏ដោយ។ អ្នកនៅក្នុងឧស្សាហកម្មនេះមិនបានបារម្ភអំពីការធ្លាក់ចុះទំហំជួញដូរនេះទេ ដោយ ...
ម៉ៃ គុណមករា
https://bit.ly/2R9OqEQ
វិស័យសំណង់កំពុងកើនឡើង តាមបណ្តាខេត្តជាប់នឹងព្រំដែន
ធនាគារពិភពលោកឲ្យដឹងថា ក្រៅពីទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុកំណើននៅក្នុងវិស័យសំណង់កំពុងងាកនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួននៅតាមព្រំដែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក។ លោ លី សូដេត សេដ្ឋវិទូ ជំនាញសកលគ្រប់គ្រងផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃធនាគារពិភពលោកបានថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាកាលពី ...
ធូ វិរៈ
https://bit.ly/2LeKYov
ធនាគារពិភពលោកព្រមានជាថ្មីថា លទ្ធភាពនៃការដក EBA អាចប៉ះទង្គិចសេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោកនៅថ្ងៃពុធនេះបានព្រមានម្តងទៀតថា លទ្ធភាពនៃការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬហៅថា EBA អាចនឹងក្លាយជាបច្ច័យមិនល្អទៅលើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធនាគារនេះ អះអាង ...
ហ៊ុល រស្មី
https://khmer.voanews.com/a/hul-world-bank-repeated-its-warning-over-impacts-of-eba-withdrawal/5183194.html
World Bank ព្រមានពីហានិភ័យលើសេដ្ឋកិច្ចកម្ពុជា បើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកហូត
ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងក្នុងរបាយការណ៍នោះថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ បណ្តាលមកពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងសម្រេចនៅដើមឆ្នាំក្រោយ និងការថមថយនៃកំណើនសេដ្ឋកិច្ចចិន ដែលអាចនឹង ...
ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/
ព្រៃឈើនៅប្រទេសកម្ពុជារួមតូចត្រឹមតែ ៤៧ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ
គម្របព្រៃឈើរបស់ប្រទេសកម្ពុជាមានចំនួនជាង ៧៣ ភាគរយក្នុងឆ្នាំ ១៩៧៥ ប៉ុន្តែវាបានថយចុះមកនៅត្រឹមប្រហែល ៤៧ ភាគរយកាលពីឆ្នាំទៅ។ នៅក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជាឆ្នាំ ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បាននិយាយថា ការ ...
បុគ្គលិក New Straits Times
https://www.nst.com.my/world/region/2019/11/542639/cambodian-forest-shrinks-only-47pct-last-40-over-years
រដ្ឋាភិបាលនឹងចំណាយ $១០០ លាន ឧបត្ថម្ភធនអគ្គិសនី
រដ្ឋាភិបាលគ្រោងចំណាយប្រាក់ ១០០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនតម្លៃថាមពលអគ្គិសនីសម្រាប់ឆ្នាំ ២០២០។ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍លោក ហាវ រតនៈ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃ ...
ធូ វិរៈ
https://bit.ly/2OXBijv
រដ្ឋាភិបាលបានត្រៀម $៣ ពាន់លាន ទប់ទល់នឹងហានិភ័យ
ដ្ឋាភិបាលកម្ពុជាបានត្រៀមទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងពីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប ខណៈពេលកម្ពុជានៅសល់ពេល ២ សប្តាហ៍ទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2Oy6fMd
រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ ២០% នៅឆ្នាំ ២០២០
ដ្ឋាភិបាលបានកំណត់ទិសដៅបង្កើនប្រាក់ចំណូលតាមរយៈការប្រមូលចំណូលពីពន្ធដារ និងគយជាង ២០ ភាគរយ នៅឆ្នាំក្រោយ ជាវិធានការមួយដើម្បីពង្រឹងឯករាជភាពរបស់ខ្លួន ដោយលើកកម្ពស់ការប្រមូលប្រាក់ចំណូល។ ច្បាប់ថវិកាឆ្នាំ ២០២០ បានបង្ហាញថា ការប្រមូលប្រាក់ចំណូលពីគយ និងរដ្ឋាករនឹងកើនឡើង ២៨,១ ភាគរយ រហូតដល់ ២,៨៧ ពាន់លានដុល្លារ ឬស្មើនឹង ១៧,៧២ ភាគរយ ...
ម៉ៃ គុណមករា
https://bit.ly/33okw24
អភិបាលក្រុងប្រាប់អាជ្ញាធរ កុំដេញអាជីវករលក់ដូរជុំវិញផ្សារសិនជូរី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាជាថ្មីទៅដល់អាជ្ញាធរខណ្ឌ និងក្រុមហ៊ុនសិនជូរីគ្រុប ហាមដេញក្រុមអាជីវករដែលបន្តលក់ដូរតាមដងផ្លូវជុំវិញផ្សារសិនជូរីផ្លាហ្សា រហូតទាល់តែអាចស្វែងរក ទីតាំងថ្មីឲ្យពួកគាត់ បន្ទាប់ពីមានការតវ៉ាពីក្រុមអាជីវករកាលពីថ្ងៃអង្គារ ក្រោយពីមន្ត្រីផ្សារហាមមិនឲ្យលក់ដូរ។ ...
ឡុង គីមម៉ារីតា
https://bit.ly/2qYHMqf
កម្ពុជា និងកូរ៉េសហការបង្កើតច្បាប់សុវត្ថិភាព និងសុខភាពការងារ
កម្ពុជា និងសាធារណរដ្ឋកូរ៉េបានសហការគ្នាបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីលើកកម្ពស់បញ្ហាសុវត្ថិភាពដល់កម្មករនិយោជិតកម្ពុជានៅតាមរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរបន្ថែមទៀត ហើយការសិក្សានេះគ្រោងចំណាយទឹកប្រាក់ជាង ២៧ ម៉ឺនដុល្លារ ដោយរំពឹងថានឹងលេចរូបរាងនៅឆ្នាំ ២០២៣ ខាងមុខ។ ការប្រកាសពីគម្រោង ...
ឡុង គីមម៉ារីតា
https://bit.ly/33w7teZ
កម្ពុជាត្រៀមស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីចំនួន ១០ ទៀត ទៅយូណេស្កូ
សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីចំនួន ១០ ទៀត កំពុងស្ថិតក្នុងបញ្ជីត្រៀម ដើម្បីដាក់ស្នើសុំទៅអង្គការយូណេស្កូចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ខណៈដែលក្រុមសិល្បៈករចំនួន ២៨០ នាក់ បានរួមគ្នាសម្ដែងល្ខោនខោលទ្រង់ទ្រាយធំមួយនៅខេត្តសៀមរាបកាលពី ...
ខន សាវិ
https://bit.ly/2OXua6J
នាយករដ្ឋមន្ត្រីចាត់ឲ្យសង់សាលាជាបន្ទាន់ ក្រោយដឹងថាសិស្សរៀនក្រោមដើមឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញចាត់ឲ្យលោក គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះទៅពិនិត្យស្វែងយល់ពីតម្រូវការចាំបាច់ និងសង់អគារសិក្សាជាបន្ទាន់សម្រាប់ការសិក្សារបស់សិស្ស ក្រោយពីទទួលព័ត៌មានថាសិស្សានុសិស្សអង្គុយរៀនលើកម្រាលតង់ក្រោមដើមឈើតាមរយៈការបង្ហោះសារដោយលោកគ្រូ- ...
ឃុត សុភចរិយា
https://bit.ly/2DoTQDB
ក្រសួងនិយាយថាកំណើនសេដ្ឋកិច្ចបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រកបដោយសមធម៌
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា កំណើនសេដ្ឋកិច្ចរឹងមាំដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះបានផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50665228/ministry-says-economic-growth-has-benefitted-people-equitably/
វិទ្យាស្ថានបង្ហាញគម្រោងដើម្បីដោះស្រាយវិបត្តិសំរាម
កាលពីម្សិលមិញ វិទ្យាស្ថានរីកចម្រើនបៃតងសកល (GGGI) បានធ្វើបទបង្ហាញមួយនៅចំពោះមុខអាជ្ញាធរមូលដ្ឋានស្តីពីគម្រោងមួយដែលមានគោលបំណងដោះស្រាយវិបត្តិសំរាមដែលប្រទេសកម្ពុជាកំពុងប្រឈម។ ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50665270/institute-unveils-project-to-tackle-waste-crisis/
រដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ត្រូវបានបង្កើតឡើងក្នុងខែនេះ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលជាកត្តាជំរុញដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50665275/govt-creates-tourism-development-committee/
សេចក្តីព្រាងវិសោធនកម្មនៃ Lango ត្រូវបានលើកមកពិភាក្សា
ក្រសួងមហាផ្ទៃគ្រោងនឹងបើកកិច្ចប្រជុំជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកនាសប្តាហ៍ក្រោយ ក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50665345/draft-lango-amendments-on-the-table/
កូរ៉េខាងត្បូងសន្យាគាំទ្រដល់ការអភិវឌ្ឍជាបន្តរបស់កម្ពុជា
កាលពីម្សិលមិញ រដ្ឋាភិបាលបានគូសបញ្ជាក់ពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលប្រចាំតំបន់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយកត់សម្គាល់ថារដ្ឋាភិបាលកូរ៉េបានសន្យាថានឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50665349/south-korea-pledges-to-support-kingdoms-ongoing-development/
អូស្រ្តាលីនៅតែប្តេជ្ញាចិត្តជួយដល់ព្រះរាជាណាចក្រកម្ពុជា
រដ្ឋាភិបាលអូស្រ្តាលីប្តេជ្ញានឹងបន្តជួយដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ខណៈដែលថវិកាដែលបានមកកម្ពុជាគិតចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកដល់ឆ្នាំមុននេះ មានចំនួនប្រហែល ១ ពាន់លានដុល្លារអាមេរិក។ ...
ឃួន ណារីម
https://www.khmertimeskh.com/50665348/australia-remains-committed-to-aiding-kingdom/
បញ្ហារបស់ SME ចាំបាច់ត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្
មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា សហគ្រាសខ្នាតតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទោះបីយ៉ាងណាវិស័យនេះមានបញ្ហាប្រឈមមួយចំនួនត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយ។ ...
ធូ វិរៈ
https://bit.ly/2L4mazp
ក្រសួងៈ កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញ នៅក្នុងវិស័យសំណង់
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាត្រូវការកម្លាំងជំនាញបន្ថែមទៀតក្នុងវិស័យសំណង់ដោយអំពាវនាវឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលដើម្បីបណ្តុះបណ្តាលជំនាញនេះជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/2R2LvNV
ធនាគារពិភពលោក៖ សេដ្ឋកិច្ចជាតិកម្ពុជាជួបប្រទះនូវកំណើនដ៏រឹងមាំ
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញ បាននិយាយថា កំណើនសេដ្ឋកិច្ចដុលក្នុងស្រុករបស់កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះត្រឹម ៧ ភាគរយនៅឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះពី ៧.៥ ភាគរយនៅក្នុងឆ្នាំ ២០១៨ ។ ...
សុខ ចាន់
https://www.khmertimeskh.com/50664637/national-economy-experiencing-robust-growth-wb/
អ្នកជំនាញលើកឡើងពីផែនការនគរូបនីយកម្ម
ក្រុមអ្នកជំនាញឧស្សាហកម្មក្នុងស្រុកបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជាគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទីក្រុងដើម្បីគ្រប់គ្រងកំណើនសេដ្ឋកិច្ចឱ្យបានច្រើន និងទប់ទល់នឹងការកើនឡើងនៃប្រជាជន។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50664638/experts-address-urbanisation-planning/