បរិស្ថាន និងធនធានធម្មជាតិ

មុខសញ្ញាបាញ់​មន្ត្រី​ឧទ្យានុ​រក្ស​ នឹង​ត្រូវ​បង្ហាញ​តាមរយៈ DNA

ប្រធាន​មន្ទី​រប​រិស្ថា​ន​ខេត្ត​ម​ណ្ឌល​គិរី លោក កែវ សុភក្រ្ត បាន​អះអា​ងកា​លពីម្សិល​មិ​ញថា​អត្តស​ញ្ញាណ​ក្រុម​ជន​សង្ស័យ​​ដែលបាញ់​​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ក្នុង​ស្រុក​កោះ​ញែក ខេត្ត​​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​​មុន ...

ឃុត សុភចរិយា
https://bit.ly/2RJCiXI

លោក​ យន្ត មីន​ បំផុស​ស្មារតី​ចូល​រួម​សម្អាត​សំរាម​ក្នុង​ក្រុង​

លោក​ យន្ដ​ មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ បាន​ដឹក​នាំ​ក្រុម​មន្រ្ដី​ និង​ក្រុម​អនាម័យ​ក្រុង​បន្ដ​ចុះ​សម្អាត​​សំរាម​ នៅ​តាម​ដង​ផ្លូវនិង​តំ​បន់​ឆ្នេរ​​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ដើម្បី​បំផុស​ស្មារ​តី​ ដល់​ប្រជា​ព​ល​រដ្ឋ​ឲ្យ ...

វ៉ន ដារ៉ា
https://bit.ly/2t9nFmG

ក្រសួង​បាន​ប្រមូលផ្តុំ​បទល្មើស​ព្រៃឈើ​

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ កាលពី​ឆ្នាំ​មុន​ក្រសួង​បាន​បង្ក្រាប​បាន​ជាង​ ១.០០០​ករណី​។​ នៅ​ក្នុង​របាយការណ៍​ ក្រសួង​បាន​និយាយ​ថា​ មាន​ចំនួន​សរុប​ ១.០៩៣​ករណី​ កាលពី​ឆ្នាំ​មុន​ដោយ​កត់​សម្គាល់ថា​ ៥៨២​ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50575309/ministry-tallies-forestry-crimes/

តំបន់​គ្រប់គ្រង​ស្រែ​ពក​ត្រូវ​បាន​កំណត់​

រដ្ឋាភិបាល​បាន​កំណត់​ និង​បែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ នៅ​ខេត្តមណ្ឌលគិរី​ ដើម្បី​ធ្វើ​ឱ្យ​ព្រៃ​ការពារ​អាច​គ្រប់គ្រង​បាន​ច្រើន​ជាង​មុន​ បន្ទាប់​ពី​អ្នក​អភិរក្ស​ព្រៃ​ត្រូវ​បាន​បាញ់​សម្លាប់​។​ កាលពី​ថ្ងៃ​សុក្រ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ...

ឃួន ណារីម
https://www.khmertimeskh.com/50575343/srepok-management-zones-designated/

លោក សៅ សុខា ដាក់​ចេញ​ផែនការ ៤ ចំណុច​ បង្ការ ទប់ស្កាត់ ស្រាវជ្រាវ និង​បង្ក្រាប បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស

លោក ​សៅ ​សុខា ​អគ្គ​មេ​បញ្ជា​កា​រ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​បាន​​ដាក់​​ចេញ​ផែន​ការ​ ៤​ ចំណុច​ដើម្បី​បង្ការ​ ​​ទប់​ស្កាត់​ ​ស្រាវជ្រាវ និង​បង្ក្រាប ...

នៀម ឆេង
https://bit.ly/2WKk0cD

​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​ឡង់​នៅ​តែ​បន្ត​

​កាលពី​ថ្ងៃអាទិត្យ​ សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ នៅ​ឃុំ​ធ្មា​ ក្នុងស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​ បាន​អះអាង​ថា​ អាជ្ញាធរ​មិន​អាច​លុប​បំបាត់​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​បម្រុង​ធម្មជាតិ​ ដែល​ករណី​ទាំងនោះ​បាន​កើតឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។​ ...

ខន សាវិ
https://www.phnompenhpost.com/national/forest-crime-rife-prey-lang

កូនផ្សោត ១ ក្បាល​ដែល​ទើប​កើត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​អន្លង់កាំ​ពី ខេត្ត​ក្រចេះ

កូន​ផ្សោត​ទើប​កើត​ថ្មី​ ១ ​ក្បាល​ដែលមាន​អាយុ​ប្រហែល​ជា​ ៣ ​ថ្ងៃ​ត្រូវបាន​គេ​ប្រទះឃើញ ​កាលពី​ថ្ងៃ​ទី ២៨ ​ខែមករា​ នេះ ខណៈ​វា​កំពុង​ហែល​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រមាណ​ ៥ ក្បាល​ផ្សេងទៀត ​នៅ​ចំណុច​អន្លង់​កាំ​ពី​ ​ក្នុង​ភូមិ​កាំ​ពី ឃុំ​សំបុក​ ស្រុក ចិត្រ ...

សុទ្ធ គឹមសឿន
https://bit.ly/2G0h5ax

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ បារម្ភ​ពី​ការ​ខ្វះ​ទឹកសាប

ពលរដ្ឋនិង​អ្នក​ប្រកប​របរ​ដឹក​ទឹក​លក់​កំ​ពុង​​ព្រួយ​បារម្ភ​ពី​បញ្ហា​​កង្វះ​ទឹក​សាបប្រើ​ប្រាស់​ក្នុង​ខត្ដ​ព្រះសីហនុ​ ខណៈ​បឹង​ទឹក​សាប​ «ព្រែក​ទប់» ដែល​ធ្លាប់​ជា​កន្លែង​ផ្ដល់​ទឹក​ប្រើ​ប្រាស់​ត្រូវ​បាន​អាជ្ញា​ធរ​​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍលុបដី​ ១ ផ្នែក រីឯ ...

វ៉ន ដារ៉ា
https://bit.ly/2MHeLG5

NCMD​ ជម្រុញ​អភិបាលខេត្ត​ទាំងអស់​ចូលរួម​ការពារ​តំបន់ឆ្នេរ​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​បាន​ជម្រុញ​រដ្ឋបាល​ខេត្ត​ចំនួន​៤​ ឱ្យ​ការពារ​តំបន់ឆ្នេរ​ និង​ទប់ស្កាត់​ការ​ឈូស​ឆាយដី​ខ្សាច់​ខុសច្បាប់​។​ រដ្ឋបាល​ខេត្ត​ទាំងនេះ​រួម​មាន​ខេត្ត​ព្រះ​សីហ​នុ​ កំពត​ កែប​ និង​កោះកុង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50573898/ncmd-urges-provincial-governors-to-protect-zones/

កម្លាំង​ឧទ្យានុរក្ស​មន្ទីរ​បរិស្ថាន​ម្នាក់​ ​រង​របួស ​​ក្រោយ​ផ្ទុះ​អាវុធ​ជាមួយ​ក្រុម​បាញ់​សត្វ​ព្រៃ

​ក្រុម​កម្លាំង​ឧទ្យា​នុរក្ស​ ​នៃ​មន្ទី​របរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​ សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ខេត្ត​មណ្ឌល​គិរី ​កំពុង​បន្ត​ចុះ​ប្រតិ​បត្តិ​ការ​ស្វែង​រក​ចាប់​ខ្លួន​ ជន​ប្រមាញ់​សត្វ​ព្រៃ​មួយ​ក្រុម​ ដែល​បាន​ផ្ទុះ​អាវុ ...

ឃុត សុភចរិយា
https://bit.ly/2Si1oRK

មានការលើក​ឡើង​ឲ្យ​បន្ថែម​ថវិកា​ថ្នាក់​ឃុំ ​ដើម្បី​ទប់​ទល់​បម្រែ​បម្រួល​អាកាស​ធាតុ

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​សហ​គម​ន៍​តាម​មូល​ដ្ឋាន ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​និង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ប្រ​មាណ​ជា​ ១០០ ​នាក់​បាន​ជួបប្រ​​ជុំ​គ្នា​នៅ​ក្នុង​សណ្ឋា​គា​រ​ហ៊ី​ម៉ាវ៉ា​រី​ រាជ​ធានី​ភ្នំ​ពេញ​កាល ...

ឡុង គីមម៉ារីតា
https://bit.ly/2CP4tiy

ពលរដ្ឋប្រមាណ ៦០% នៃ ៣០២ គ្រួសារ​ព្រម​យក​សំណង​ពី​ការ​រុះរើ​ពី​បឹងសំរោង

ពលរដ្ឋ​ប្រមាណ​ ៦០ ភាគរយ​គ្រួសារ​ ក្នុងចំណោម ​៣០២ គ្រួសារ​ ដែល​អាស្រ័យ​ផល​ដោយការចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ ហើយ​ត្រូវបាន​អាជ្ញាធរ​ដាក់​ឱសាន​វាទ​ឲ្យរើចេញ​ពី​បឹង​នោះ ​ព្រម​ទទួល​យក​សំណង​ទូ​ទាត់​តាម​គោល​នយោបាយ ​ខណៈ​អាជ្ញាធរ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​បង្ហូរ​ទឹក​ចេញ​ដើម្បី​ស្តា​របឹង​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/2sW0hZz

រថយន្ត​ និង​ថវិកា​ត្រូវ​បាន​ផ្ដល់​ជូន​សកម្មជន​សត្វព្រៃ​ លោក​ បេន​ ដេ​វី​ស​

​កាកបាទក្រហមកម្ពុជា​បាន​បរិច្ចាគ​រថយន្ត​មួយ​គ្រឿង​ ម៉ូតូ​ពីរ​គ្រឿង​ និង​សាច់ប្រាក់​ដល់​សកម្មជន​ លោក​ បេន​ ដេ​វី​ស​ (Ben​ Devis)​ និង​សហគមន៍​តាបស​ ដែល​ជា​ការ​លើកទឹកចិត្ត​មួយ​ សម្រាប់​ចូល​រួមការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ -​ ភ្នំ​ពក​ ក្នុង​ខេត្តព្រះវិហារ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50573203/vehicles-money-given-to-wildlife-activist-ben-devis/

មន្ត្រី​កងរាជអាវុធហត្ថ​រឹបអូស ឈើ​ប្រភេទ​រាជ​កុល ១៥០ កំណាត់

លោក សូ សុវណ្ណ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​មួយកន្លែង ហើយ​រឹបអូស​បាន​ឈើ​ប្រភេទ រាជ​កុល ១៥០ កំណាត់ និង​បាន​ដឹកយកទៅ​រក្សាទុក​នៅ​អង្គការ ស៊ី.អាយ (CI) ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​រក​ម្ចាស់​ក្នុងការ​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។ ...

ខន សាវិ
https://bit.ly/2HDgblY

ក្រសួង​ស្នើ​ អភិបាល​រាជធានី-ខេត្ត​ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ទិវា​ជាតិ​ទីក្រុង​ស្អាត​ដែល​ប្រារព្ធ​ចុង​ខែ​កុម្ភៈ

ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​រៀបចំ​កម្មវិធី​ទិវា​ជាតិ ទីក្រុង​ស្អាត លើក​ទី៧ ឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ «ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់​ក្តៅ» អម​ជាមួយ​ពិធី​ប្រគល់​ជយ​លាភី ធុរកិច្ច បៃតង ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី ៣ និង​ជយ​លាភី​បដិសណ្ឋារ​កិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី ២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2AYafOv

លោក​ ហ៊ុន សែន​ ណែនាំ​ឲ្យ​កងទ័ព​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានធ្វើ​ការ​ណែនាំ​ដល់​កងទ័ព​ឲ្យ​ចូលរួម​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ហើយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ឬ​ការពារ​ឈ្មួញ​ឈើ​នោះ​ទេ។ លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ...

វ៉ន ដារ៉ា
https://bit.ly/2HyDzRA

អង្គការ​វេទិកា​ស្រូវ​អង្ករ​ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ

អង្គការ​វេទិកា​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព ​(SRP​)​ ​អំពាវនាវ​ឲ្យ​មាន​ភាព​ជា​​​ដៃ​គូ​ឯកជន​សាធារណៈ​ដើម្បី​​ធានា​ការ​ផ្គត់ផ្គង់​អង្ករ​ពិភព​លោក​​ប្រកប​ដោយ​ស្ថិរភាព ​ខណៈ​វិស័យ​​នេះ​កំពុង​​ប្រឈម​​ផល​ប៉ះពាល់​​ជា ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2WdUj3O

ដីព្រៃ​លិច​ទឹក​ជាង ១០០ ហិកតា​ ត្រូវ​គេ​លួច​កាប់​រាន

ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ២ និង​តំបន់ ៣ ប្រមាណ​ជាង ១០០ ហិកតា ស្ថិត​នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ដោយ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ។ នេះ​បើ​តាម ក្រុម​សហគមន៍​ប្រជា​នេសាទ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជល​ផល កាល​ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2Tal7Qw

ក្រសួងបរិស្ថាន​ស្នើ​ឲ្យ​រួមគ្នា​ផ្សព្វផ្សាយ​ ពី​ការ​អភិរក្ស​ធនធាន​សមុទ្រ

ក្រសួងបរិស្ថាន​បាន​ជំរុញដល់​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​វិស័យ​ឯកជន​ឲ្យ​រួមគ្នា​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​ជីវ​ចម្រុះ​សមុទ្រ​និងតំបន់​ឆ្នេរ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ចីរភាព​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ខណៈ​តំបន់​ឆ្នេរ​កំពុង​ប្រឈម ...

វ៉ន ដារ៉ា
https://bit.ly/2S1kj3h

អាជ្ញាធរ​ បង្គាប់​ឲ្យ​បញ្ឈប់​ការ​កាន់​កាប់​ដី​ខុស​ច្បាប់​ និង​ព្រៃ​លិច​ទឹក

 រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​បញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុង​ស្រុក​ព្រៃនប់។ សេចក្ដីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញ​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា ហើយ ...

វ៉ន ដារ៉ា
https://bit.ly/2CMQmtR

សមត្ថ​កិច្ច​ រឹប​អូស​ឈើ​ ៣០​ កំណាត់​​ពីក្នុងព្រៃ​​

ឈើ​ប្រភេទ​លេខ ១ និងលេខ ២ សរុប​ចំនួន ៣០ កំណាត់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី​ សហកា​រ​ជាមួយ​កម្លាំង​​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេ​ស រឹបអូស​ពីក្នុង​ព្រៃមួយ​កន្លែង​ នៅ​ក្នុង​ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ​កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ហើ​យ​បាន​ប្រគល់​ឲ្យ​មន្ត្រី​​ជំនា​ញ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ...

ឃុត សុភចរិយា
https://bit.ly/2Hp1ra9

ក្រសួងបរិស្ថាន ជូនដំណឹង​ឲ្យ​ចូលរួម​ការ​ពារ និង​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូន​ដំណឹង ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ខណៈ​ដែល​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​បាតុភូត​អែល​នីណូ ដែល​អាកាស​ធាតុ​នឹង​ឡើង​កម្តៅ​ខ្លាំង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។ ...

វ៉ន ដារ៉ា
https://bit.ly/2R6M3Pp

មន្ត្រី​ជំនាញ​រឹបអូស​ត្រាក់ទ័រ ៤ គ្រឿង​ក្នុង​ការ​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ព្រៃឈើ​រដ្ឋ

កាលពី​ថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រី​ជំនាញ​ខាង​ផ្នែក​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃឈើ​រដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​រឹប​អូស​ត្រាក់ទ័រ​ចំនួន ៤ គ្រឿង ប៉ុន្តែ​ជន​ប្រព្រឹត្ត​បាន​រត់​គេច​ខ្លួន​បាត់។ ...

ខន សាវិ
https://bit.ly/2HsxbuW

ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​រថយន្ត​ដឹក​សំរាម​ និង​អ្នក​ប្រមូល​សំរាម​បន្ថែម​

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ផ្ដល់​រថយន្ត​ដឹក​សំរាម​ចំនួន​ ៣០​គ្រឿង​ និង​បាន​ដាក់​ពង្រាយ​អ្នក​ប្រមូល​សំរាម​ចំនួន​ ១៧១​នាក់​ នៅ​ក្នុង​សង្កាត់​ចំនួន​បួន​ ដើម្បី​បង្កើន​ការ​ប្រមូល​សំរាម​ ការ​សម្អាត​ និង​ការ​ដឹក​សំរាម​ នៅ​ក្នុង​ក្រុងព្រះសីហនុ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50569701/sihanoukville-gets-more-garbage-trucks-and-collectors/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nkV3P
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!