អាជ្ញាធរ​ បង្គាប់​ឲ្យ​បញ្ឈប់​ការ​កាន់​កាប់​ដី​ខុស​ច្បាប់​ និង​ព្រៃ​លិច​ទឹក

 រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​បញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុង​ស្រុក​ព្រៃនប់។ សេចក្ដីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញ​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា ហើយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា កន្លង​មក​តំបន់​មួយ​ចំនួន ក្នុង​តំបន់​គ្រប់គ្រង​ជលផល​ព្រែក​កំពង់​ស្មាច់ ស្រុក​ព្រៃនប់ មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទើប​អាជ្ញាធរ​ដាក់​ចេញ​វិធានការ​ការពារ។ ...

វ៉ន ដារ៉ា
https://bit.ly/2CMQmtR