ព័ត៌មាន
កម្មករ ១០០០ នាក់បន្តការតវ៉ាឲ្យតំណាងចូលធ្វើការវិញ
កម្មករប្រមាណជិត ១០០០ នាក់បន្តធ្វើការតវ៉ានៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសាជាថ្មីកាលពីម្សិលមិញដើម្បីស្នើសុំឲ្យលោក អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងនេះឲ្យជួយអន្តរាគមទៅរោងចក្រ សៅលែន អនុញ្ញាតឲ្យតំណាងសហជីពទាំង ១០ នាក់បានចូលមកធ្វើការវិញ។ ...
Yon Sineat
http://bit.ly/2r1Lo5m
អ្នករងផលប៉ះពាល់ពីការសង់ទំនប់ ត្រូវបានភ្ជាប់អគ្គិសនីឲ្យប្រើ
បន្ទាប់ពីខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម ៣៥ គីឡូវ៉ុលស្ថិតក្នុងភូមិស្រែគថ្មី ឃុំស្រែគ ស្រុកសេសាន ត្រូវបានសាងសង់រួចនាពេលថ្មីៗនេះមកអគ្គិសនីស្ទឹងត្រែងបានធ្វើការតភ្ជាប់ចរន្តអគ្គិសនីពីចំណុចវារីអគ្គិសនីសេសានក្រោម ២ ទៅកាន់ភូមិស្រែគថ្មីចាប់តាំងពីវេលាម៉ោង ៨ ព្រឹកថ្ងៃពុធម្សិលមិញតទៅ។ នេះ ...
ផាក់ ស៊ាងលី
http://bit.ly/2rXuqJ0
សេចក្តីព្រាងច្បាប់ការពារអតិថិជននឹងបញ្ចប់ចុងឆ្នាំ
មន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធនានានឹងជួបប្រជុំនៅចុងខែនេះដើម្បីពិភាក្សាពីបច្ចុប្បន្នភាពសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ការពារអ្នកប្រើប្រាស់ ក្នុងគោលដៅកំណត់កិច្ចការដែលសម្រេចរួច និងកិច្ចការដែលនៅសល់ ដើម្បីបង្កើនល្បឿនបញ្ចប់នូវសេចក្តីព្រាង ...
ហ៊ គីមសាយ
http://bit.ly/2r41qA1
ស្ថាប័នទទួលខុសត្រូវរៀបចំការបោះឆ្នោតចេញផ្សាយលទ្ធផលសម្រេចបឋម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហោះលទ្ធផលសម្រេចបឋមលើបណ្តាញកាលពីល្ងាចថ្ងៃពុធបន្ទាប់ពីទទួលបានទម្រង់បាត់ពី ៣៤៤ ឃុំមន្ត្រីម្នាក់បាននិយាយថាដោយមានការសរុបលទ្ធផលចុងក្រោយពីការបោះ ...
IMF: ធ្វើឱ្យយុវជនក្លាយជាភាគលាភមួយនៃប្រជាសាស្ត្រ
មូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា ចំនួនប្រជាជនវ័យក្មេងនៅកម្ពុជាបើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ នឹងក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ និងការរួមចំណែកដល់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើនឬហៅថា ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39134/imf--make-youth-a-demographic-dividend/
កម្មករ ១០០០ នាក់តវ៉ាបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត
កម្មករប្រមាណ ១០០០ នាក់នៅក្នុងចំណោម ១៩៥០ នាក់នៅរោងចក្រសៅលែនខេមបូឌា (Southland Cambodia Co, Ltd) បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃអង្គារ និងបន្តរហូតមកដល់ថ្ងៃពុធម្សិលមិញបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត ដោយសារតែមិនសុខចិត្តនឹងរោងចក្រដែលកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។ ...
បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2r4c8Xi
មន្រ្តីកម្ពុជាហៅការសម្រេចរបស់ស.រ.អា ចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុជា«ការដោះដៃមិនទទួលខុសត្រូវ»
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកថា ទង្វើនេះគឺជា«ការដោះដៃមិនទទួលខុសត្រូវ»។ លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចិរភាព នៃក្រសួង ...
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាស្តីបន្ទោសពីការលក់ចែកចាយថៃ
ក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃសុំទោសសម្រាប់សេចក្តីរាយការណ៍ទាក់ទងនឹងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក្នុងករណីថ្មីមួយនៃការចោទប្រកាន់ការរត់ពន្ធអាវុធឆ្លងកាត់ព្រំដែនតាមរយៈមន្ត្រីកងទ័ពអាកាសថៃម្នាក់ដែលបាន ...
នៀម ឆេង និង Shaun Turton
http://www.phnompenhpost.com/national/minister-scolds-thai-outlets
បម្រាមបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅម៉ាឡេស៊ីត្រូវបានដកចេញ៦ខែមុន
រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ ...
ហ្សមប៊រ ភីធឺរ៍ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37743
ពលរដ្ឋចោទក្រុមហ៊ុន FEBC ថា គំរាមសម្លាប់រឿងទំនាស់ដី
ក្រុមហ៊ុនហ្វារអ៊ីស្ដប្រូដខាសធីងខេមបូឌា (FEBC) កាលពីម្សិលមិញត្រូវពលរដ្ឋ ៩ គ្រួសារនៅសង្កាត់គោករកាចោទថាបានជួលមន្ដ្រីមានអាវុធមកគំរាមសម្លាប់ និងបានចាប់បង្ខាំងពលរដ្ឋ ១០ នាក់ទុកក្នុងទីតាំងដីជម្លោះ ខណៈកំពុងតវ៉ា ប៉ុន្តែត្រូវក្រុមហ៊ុនចោទវិញថាពលរដ្ឋក្លែងឯកសារបង្ក ...
សុទ្ធ គឹមសឿន
http://bit.ly/2rXR9EQ
អាជីវកម្មក្នុងប្លុកអគារប៊ុលឌិងនឹងត្រូវផ្លាស់ប្តូរ
ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងអគារប៊ុលឌិង រួមទាំងអ្នកអាស្រ័យផលពីទីតាំងអគារកំពុងបង្ហាញពីការផ្លាស់ប្តូរ ខណៈពួកគេនឹងផ្លាស់ទៅនៅទីតាំងថ្មី ឬទៅជួលកន្លែងថ្មីដែលមានតម្លៃថ្លៃ។ ...
ចេង សុខហ័ង
http://bit.ly/2rO6gyj
គណបក្សធំៗកាត់ចូលទៅក្នុងតំបន់ការពាររបស់គ្នាទៅវិញទៅមក
គណបក្សប្រជាជនកម្ពុជាកំពុងតែបាត់បង់សំឡេងឆ្នោតនៅក្នុងខេត្តមួយចំនួន ខណៈពេលដែលគណបក្សសង្គ្រោះជាតិបានធ្វើឱ្យមានការគាំទ្រកើនឡើងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ នេះបើយោងតាមទិន្នន័យពីការបោះឆ្នោតដែលបាន ...
Michael Dickison
https://www.cambodiadaily.com/news/main-parties-cut-others-traditional-strongholds-131132/
កម្ពុជាត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបានប្រយោជន៍ពីកំណើនសកល
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ប៉ុន្តែនឹងចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយឧបសគ្គក្នុងការធ្វើអាជីវកម្ម។ នេះបើតាមមន្ដ្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃម្សិលមិញ ...
Cam McGrath
http://bit.ly/2qYhFdT
អ្នកនាំពាក្យរដ្ឋាភិបាលទទួលស្គាល់ថាខ្លួនពិតជាបានបំភិតបំភ័យអង្គការមិនមែនរដ្ឋាភិបាល
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ ...
អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/37739
គំនរសំរាមកើនឡើង
ក្រុមហ៊ុនប្រមូលសំរាមតែមួយគត់ក្នុងរាជធានីភ្នំពេញបាននិយាយថា វានឹងត្រូវការពេលមួយសប្តាហ៍ទៀត ដើម្បីប្រមូលសំរាមស្អុយរលួយរាប់ពាន់តោនដែលគរកាលពីនៅចុងសប្តាហ៍ នៅពេលដែលកម្មករបានចាកចេញពី ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/trash-piles-will-get-picked-up-eventually-131068/
ប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញជាបណ្តើរៗហើយ
ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ...
Brendan O’byrne
http://www.cambodiadailykhmer.com/37720
ANFREL ចង់ឲ្យមានការធ្វើកំណែទម្រង់ការបោះឆ្នោត
អង្គការឃ្លាំមើលការបោះឆ្នោតអាស៊ីដែលមានមូលដ្ឋាននៅប្រទេសថៃបានថ្លែងក្នុងសន្និសីទសាព័ត៌មានកាលពីម្សិលមិញថាការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជាកាលពីថ្ងៃអាទិត្យមានភាពប្រសើរឡើងបើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ប៉ុន្តែទោះយ៉ាងណាអង្គការនេះបានលើកជា ...
នៀម ឆេង
http://bit.ly/2s2BMf7
CPP និង CNRP ដាក់ពាក្យបណ្តឹងទាក់ទិនការបោះឆ្នោតឃុំសង្កាត់
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងផ្លូវការដែលរួមគ្នាមានចំនួនសរុប៣៩បណ្តឹងពាក់ព័ន្ធដំណើរការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកសង្កេតការណ៍ឯករាជ្យបន្តរិះគន់ស្ថានភាពមុនថ្ងៃបោះឆ្នោតដែលទំនងជាប៉ះពាល់ដល់ការបោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់របស់ គ.ជ.ប ទទួលបាន៧១ បណ្តឹងចាប់ពីថ្ងៃអាទិត្យរហូលដល់ថ្ងៃឱសានវាទដែលកំណត់ត្រឹមម៉ោង១១និង៣០នាទី ព្រឹកម្សិលមិញ ក្នុងនោះរួមមាន២០បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ និង១៩បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37723
តើការកាប់បំផ្លាញព្រៃឈើកំណត់ត្រារបស់ប្រទេសកម្ពុជាកំពុងនាំឱ្យមានគ្រោះរាំងស្ងួតយ៉ាងខ្លាំងយ៉ាងដូចម្តេច?
ការកាប់បំផ្លាញព្រៃឈើដ៏សម្បើម កំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងបញ្ហាគ្រោះរាំងស្ងួត ដែលបានកើតមានឡើងនៅប្រទេសកម្ពុជា។ យ៉ាងណាមិញ បើទោះជាមានការហាមប្រាមផ្លូវការស្តីពីការនាំចេញឈើក៏ដោយ ព្រៃឈើជាច្រើននៅ ...
Euan Black
http://sea-globe.com/deforestation-drought-cambodia/
រដ្ឋាភិបាលដាក់ពន្ធ ១០ ភាគរយលើសេវាហិរញ្ញវត្ថុ
រដ្ឋាភិបាលសម្រេចដាក់អាករលើតម្លៃបន្ថែម (VAT) លើគ្រប់សេវាហិរញ្ញវត្ថុទាំងអស់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលអ្នកជំនាញឲ្យដឹងថាមានតម្លៃរហូតដល់ ៣០០ លានដុល្លារក្នុងមួយឆ្នាំ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានចេញប្រកាសមួយស្តីពីការណែនាំអនុវត្តអាករលើ ...
ហ៊ គីមសាយ and Kali Kotoski
http://bit.ly/2sRohuR
ឃ្លាំងស្ទុកស្រូវផ្តល់ជូនសន្ដិសុខតម្លៃ
រោងស្ទុកស្រូវនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយឃ្លាំងនេះនឹងត្រូវប្រតិបត្តិការយ៉ាងពេញលេញសម្រាប់រដូវប្រមូលផលឆ្នាំ ២០១៨ នេះបើយោងតាមនាយកប្រតិបត្តិនៃធនាគារស្រូវកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/39097/rice-storage-offers-price-security/
ការរាប់សន្លឹកឆ្នោតយឺតយ៉ាវនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ បង្កឱ្យមានការមិនពេញចិត្ត
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តលើកឡើងថា អុីនធឺណិតដើរយឺត និងរូបថតព្រឹលៗជាហេតុបណ្តាលឱ្យមានការពន្យារពេលផ្សាយលទ្ធផលបោះឆ្នោតសម្រាប់ឃុំ សង្កាត់ ចំនួន ៣៤៤ ដោយអ្នកនាំពាក្យ គ.ជ.ប មិនបញ្ជាក់ពីពេលវេលាកំណត់ដែលសាធារណជនអាចទទួលបានលទ្ធផលពេញលេញឡើយ។ គណបក្ស និងអ្នកសង្កេតការណ៍មួយចំនួនបានសួរហេតុអ្វីបានជាដំណើរការនេះប្រើពេលយូរយ៉ាងនេះ។ ...
វណ្ណ រើន និង Ben Paviour
http://www.cambodiadailykhmer.com/37729
លោកអ៊ូ វីរៈ៖ លទ្ធផលឆ្នោតឃុំនឹងប្តូរទិដ្ឋភាពនយោបាយឆ្នាំ២០១៨
លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមានកម្លាំងខ្លាំងហើយការបោះឆ្នោតជាតិឆ្នាំ២០១៨នឹងមានលក្ខណៈកាន់តែប្រកៀកប្រកិតគ្នារវាងគណបក្សធំៗទាំងពីរ។ នេះបើតាមការសង្កេតរបស់អ្នកវិភាគ។ ...
ម៉ែន គឹមសេង
https://khmer.voanews.com/a/commune-elections-change-political-landscape-for-2018/3888911.html
សក្តានុពលដូង ហាក់ត្រូវបានមើលរំលង
អ្នកស្រី ក្ដិប ស្រីម៉ិច អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន កូកូខ្មែរ និងអង្គការដូងខ្មែរបានឲ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានទិញដូងទុំជាង ៦៥ ឡូចូលរោងចក្រ ដែលភាគច្រើនមកពីកសិករក្នុងស្រុកក្នុងខេត្តកំពត។ ប៉ុន្តែ អ្នកស្រីបន្តថា ដោយសារការផ្គត់ផ្គង់ក្នុងស្រុកមាន ...
ចេង សុខហ័ង
http://bit.ly/2r4j0z5