ព័ត៌មាន​

អង្គការ​​​អន្តរជាតិ​​​ និង​​​សង្គម​​​ស៊ីវិល​​​​​​ក្នុង​​​ស្រុក​​ចុះ​​សេចក្តី​​​ថ្លែងការ​​​ណ៍​​​ឱ្យ​​​ដោះលែង​​​មន្ត្រី​​​អាដហុក

អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលជិត៨០បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបទៅលើក្រុមសកម្មជន ហើយដោះលែងមន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីត៥រូបដែលកំពុងស្ថិតក្នុងការឃុំខ្លួនរង់ចាំការជំនុំជម្រះចាប់តាំងពីខែឧសភាមក។ ...

Hannah Hawkins
http://www.cambodiadailykhmer.com/36755

ប្រទេស​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ចំនាកស្រុក​កម្ពុជា​ជាង​ ១​ ពាន់​នាក់​

​ការ​កើនឡើង​នៃ​ការ​បញ្ជូន​ពលករ​ចំនាកស្រុក​កម្ពុជា​ពី​ប្រទេស​ថៃ​តាម​រយៈ​ច្រក​អន្តរជាតិ​​ដូង​​ ក្នុង​ខេត្តបាត់ដំបង​ បាន​ធ្វើ​មាន​អាជ្ញាធរ​មានការ​ងើយ​ឆ្ងល់​។​  ​ ...

Pav Suy
http://www.khmertimeskh.com/news/36129/thailand-repatriates-more-than-1-000/

ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស

ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ .. ...

វណ្ណ រើន និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36741

វៀតណាម​នៅ​អាមេរិក​ ​កំពុង​រៀបចំ​ជួយ​វៀតណាម​នៅ​កម្ពុជា

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​បញ្ហា​ចលាចល​នយោបាយ និង​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​បាន​បំបែក​សហគមន៍​ជនជាតិ​ភាគតិច​វៀតណាម​ក្នុង​សហរដ្ឋ​អាមេរិក​ចេញ​ពី​សហគមន៍​ជនជាតិ​ភាគតិច​វៀតណាម​នៅ​អាស៊ី។ ...

Cristina Maza
http://bit.ly/2m9J3Uk

ធុរកិច្ច​ថៃ​ មាន​ជំនឿ​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា​

ពាណិជ្ជករ​ថៃ មាន​ជំនឿ​ជឿជាក់​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា ដែល​ផលិតផល​ថៃ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​កម្ពុជា កត្តា​នេះ នឹង​ជួយ​ជំរុញ​ក្រុមហ៊ុន និង​ពាណិជ្ជករ​ថៃ ចូល​មក​កម្ពុជា ​កាន់​តែ​ច្រើន​ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ។ ...

ជា វណ្ណៈ
http://bit.ly/2lQERb6

M-CRIL ទទួល​បាន​មូលនិធិ $១,៥​លាន​ពី ADB

​ក្រុម​ហ៊ុន​ Micro​-Credit​ Ratings ​International ​Limited ​(M-​CRIL) ​របស់​ប្រទេស​ឥណ្ឌា ​ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ចំណាត់​ថ្នាក់ ​និង​សេវា​ប្រឹក្សា​យោបល់​ដល់​ឧស្សាហ​កម្ម​មីក្រូ​ហិរញ្ញវត្ថុ​ ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​វិនិយោគ​មូលនិធិ​១,៥​លាន​ដុល្លារ​ ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ...

Post Staff
http://bit.ly/2murdOK

Hitachi ប្រកាស​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន CMED

​ក្រុម​ហ៊ុន​ Hitachi, Ltd​ របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​បាន​ចូល​រួម​ក្នុង​ភាព​ជា​ដៃ​គូ​វិនិយោគ​រួម​ជា​ផ្លូវ​ការ​ជា​មួយ CMED Group Co., Ltd ​ជា​ក្រុម​ហ៊ុន​សំណង់​ក្នុង​ស្រុក​នៅ​កម្ពុជា ​សំដៅ​ពង្រីក​ការ​លក់​របស់​ខ្លួន​លើ សេវា ...

Post Staff
http://bit.ly/2m9RU8x

អ្នក​អភិវឌ្ឍ​អចលនទ្រព្យ សម្លឹង​ឃើញ​សក្ដានុពល​តំបន់​មាត់​សមុទ្រ

ក្រុម​អ្នក​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ជំរុញ​ឲ្យ​វិនិយោគលើ​ការ​សាងសង់​លំនៅឋានសណ្ឋាគារនិង​កន្លែង​កម្សាន្តនៅ​តំបន់​មាត់​សមុទ្រភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ជាពិសេស​ក្រុង​ព្រះសីហនុ ដោយសារ​តំបន់​នេះ មាន​សក្ដានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍ ធៀប​នឹង​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។​ ...

ជា វណ្ណៈ
http://bit.ly/2n46Qob

នាយក​រដ្ឋមន្ត្រី​ជំរុញ​​អ្នក​សិល្បៈ​បង្កើត​ស្នាដៃ​ថ្មី​បង្ហាញ​អត្តសញ្ញាណ​ជាតិ

លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ និង​ជំរុញ​ទៅ​ដល់​សិល្បករ​ខ្មែរ​ ទាំង​អស់​បង្កើត​នូវ​ស្នាដៃ​ថ្មី​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ ចៀសវាង​ការ​លួច​ចម្លង​នូវ​ស្នាដៃ​សិល្បៈ​របស់​ប្រទេស​ផ្សេង ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​អាប់ឱន​តម្លៃ​សិល្បៈ និង​មាន​ការ​ប្តឹង ...

មុំ គន្ធា
http://bit.ly/2mVaO3k

១២​លាន​ដុល្លារ​សង់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្មី

រដ្ឋាភិបាលបាន​ប្រកាស​ពី​ការ​គ្រោង​ចំណាយ​ថវិកា​ចំនួន ១២​លាន​ដុល្លារ​អាមេរិកសម្រាប់​ដំណើរការ​សាងសង់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី និង​មជ្ឈមណ្ឌល​វប្បធម៌​លើ​ដី​ទំហំ ៤​ហិកតា នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណៈ​ដែល​ទីតាំង​សាកលវិទ្យាល័យ​ចាស់ នឹង​ត្រូវ​ពង្រីក​សារមន្ទីរ​ជាតិ។ ...

ប៉ិច សុធារី
http://bit.ly/2m9u7FX

អាជ្ញាធរ​​បង្កើត​គណៈកម្មាធិការ​ស្រាវជ្រាវ​រក​មូល​ហេតុ​ដែល​តូប​ឆេះ

អាជ្ញាធរ​ខេត្ត​សៀម​រាប​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ចំរុះ​មួយ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តូប​ជា​ច្រើន​រយ​ក្នុង​ផ្សារ​ឯកជន​ក្នុង​ខេត្ត​សៀមរាប​បាន​ឆេះ​ស្ទើរ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់ ...

មុំ គន្ធា
http://bit.ly/2m2O69e

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ជា​បន្ទាន់​នូវ​គោល​នយោបាយ​ដឹក​ជញ្ជូន​ជាតិ ដើម្បី​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ដ៏​ពិបាក និង​ធ្វើ​វិសោធនកម្ម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​ដើម្បី​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ក្នុង​កិច្ច​ពិភាក្សា​ជា ...

Kali Kotoski
http://bit.ly/2lHf84X

ធនាគារ​ធំ​ទី​ពីរ​របស់​ប្រទេស​បារាំង​ បើក​សាខា​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ

ធនាគារ BRED ដែល​ជា​ធនាគារ​ធំ​ជាង​គេ​ទី​ពីរ​នៅ​បារាំង បាន​ប្រកាស​បើក​ដំណើរ​ការ​សាខា​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ ដែល​បាន​ក្លាយ​ជា​ធនាគារ​របស់​អឺរ៉ុប​ដំបូង​គេ​នៅ​កម្ពុជា​។ ...

Post Staff
http://bit.ly/2m2GvsN

ប្រេសិត​អា​មេ​រិ​ក​ចង់​និយាយ​ពី​បំណុល​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ លោក​ William​ A.​ Heidt​ និយាយ​ថា​ លោក​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អង្គុយ​ចុះ​ ហើយ​និយាយ​ពី​បំណុល​ រាប់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​គិត​ចាប់ពី​មុន​របប​ខ្មែរក្រហម​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36077/let---s-talks-about-debt--us-envoy/

បញ្ហា​ជម្លោះដីធ្លី​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ផ្តល់​ឱសានវាទ​

​ប្រមាណ​ជិត​ ១០០​ គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ជម្លោះ​ដី​ផ្លូវ​រថភ្លើង​ត្រូវ​បាន​ផ្តល់​ឱសានវាទ​ក្នុង​រយៈពេល​ ៣០​ ថ្ងៃ​សម្រេច​ចិត្តនឹង​ទទួល​សំណង​ ឬ​ ក៏​មិន​ទទួល​។​ សំណើរ​ចេញពី​គណៈ​កម្ម​ធិ​ការ​អន្តរក្រសួង​ដាក់​ចេញ​ ដើម្បី​ដោះស្រាយ​ករណី​នៃ​បី ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/36076/railway-families-given-deadline/

រក​ឃើញ​គ្រាប់បែក​ជំនាន់​សង្គ្រាម​ធំៗ​ចំនួន​បី​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ខេត្តកណ្តាល​

​មន្ត្រី​ប៉ូ​លី​ស​ខេត្តកណ្តាល​ និង​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​រក​ឃើញ​គ្រាប់បែក​ចំនួន​បី​ស្ថិត​នៅ​ក្រោម​ដីស្រែ​មួយ​របស់​ពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36071/three-big-us-wartime--bombs-found-in-kandal/

រដ្ឋមន្ត្រី​ថា​ ​ស្ថានទូត និង​ស្ថាន​តំណាង​កម្ពុជា​នៅ​ប្រឈម​បញ្ហា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា​ស្ថានទូត និង​ស្ថានតំណាង​របស់​កម្ពុជា​នៅ​បរទេស​មួយ​ចំនួន​​បាន​និង​កំពុង​ជួប​បញ្ហា​លើ​ផ្នែក​ធនធាន​មនុស្ស ថវិកា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​លោក​បាន​លើក​ឡើង​ថា​អ្វី​ទាំង​នេះ​ជា​បញ្ហា​កំពុង​ប្រឈម​សម្រាប់ ...

ទូច សុខា
http://bit.ly/2mvLq7e

IFAD ផ្តល់​កម្ចី​ការប្រាក់​ទាប​​ជាង​ ៣៦ ​លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ចុះហត្ថលេខា​ទទួល​កម្ចី​ការប្រាក់​ទាប​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD) ​ក្នុង​​​ទឹកប្រាក់​ ៣៦,៣ លាន​ដុល្លារ​​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន ...

ហ៊ គឹមសាយ
http://bit.ly/2lusl04

ការ​ដាំដុះ​ដំឡូងមី​ នៅ​តែ​កើន​ទោះ​តម្លៃ​ទាប

ទំហំ​នៃ​ការ​ដាំដុះ​ដំឡូងមី​​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​​ ទោះបី​ជា​វិស័យ​នេះ​កំពុង​ប្រឈម​សម្ពាធ​ធ្លាក់​ចុះ​តម្លៃ​ និង​ខ្វះ​ទីផ្សារ​ក៏ដោយ​។ ​នេះ​បើ​​យោង​តាម​ទិន្នន័យ​ដាំដុះ​របស់​ក្រសួង​កសិកម្ម​​កាលពី​ថ្ងៃ​ម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2mbk851

កម្មវិធី​សាកល្បង​​តាម​ដាន​វត្តមាន​សិស្ស​​តាមរយៈ​ម៉ាស៊ីន​ស្គែន

សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/36707

ផ្ទះ​ឈើ​ជាង​ ៤០ ខ្នង​ត្រូវ​​បាន​ភ្លើង​ឆេះ​បំផ្លាញ​អស់

ផ្ទះ​​ប្រមាណ​ជាង ៤០ ខ្នង​នៅ​តំបន់​មិន​រៀបរយ​មួយ​នៅ​មាត់​ទន្លេសាប​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ត្រូវ​បាន​​អគ្គិភ័យ​​លេបត្របាក់​កាលពី​វេលា​ម៉ោង​ប្រមាណ ៥ និង​ ២០ ​នាទី និង​​បាន​រលត់​នៅ​វេលា​ម៉ោង​ ៧ យប់​មិញ​។ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ពុំទាន់​ត្រូវ​បាន ...

គឹម សារុំ និង ម៉ិច ដារ៉ា
http://bit.ly/2mNfMy7

លោក ហ៊ុន​ សែន ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​រួម​គ្នា​ថ្កោលទោស​ អាមេរិក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​​ប្រទេស​មួយ​ចំនួន ​និង​អង្គការ​យូនីសេហ្វ​គួរ​តែ​​រួបរួម​គ្នា​ហ៊ាន​​ចេញ​មុខ​ថ្កោលទោស​ចំៗ​ចំពោះ​សហរដ្ឋ​អាមេរិក ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​ ...

ទូច សុខា និង Erin Handley
http://bit.ly/2mHuyqY

កម្ពុជា​ស្នើ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​បង្កើត​ពូជ​ស្រូវ​ថ្មីៗ

វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ (IRRI)ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីននឹង​ជួយ កម្ពុជា ក្នុង​ការ​ស្រាវជ្រាវ​ពូជ​ស្រូវ​ថ្មី ដែល​ធុន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើន​ទិន្នផល​ខ្ពស់។​ ...

ជា វណ្ណៈ
http://bit.ly/2lu2c1v

ប្រទេស​កម្ពុជា និង​ឡាវ ​បង្កើតកញ្ចប់​ទេសចរណ៍​​ផ្តល់​ជូន​ភ្ញៀវ​ប្រទេស​ទាំង​ពីរ

កម្ពុជានិង​ឡាវ​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​បង្កើត​កញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ និងបង្កើន​ចំនួន​ភ្ញៀវ​ទេសចរ ជា​ពិសេស​សម្រាប់​បុណ្យ​ទន្លេ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​បាន បញ្ចប់ កាល​ពី​សប្តាហ៍​មុន។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2mHp5QS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hm8NM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!