ព័ត៌មាន​

អ្នក​បើកបរ​ក្នុង​ពេល​​ស្រវឹង​ជិត ​៦០០​នាក់​បញ្ជូន​ខ្លួន​ទៅ​តុលាការ

ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីគិត​ចាប់​តាំង​ពី​ខែ​មករាអ្នក​បើកបរ​យានយន្ត​ប្រមាណ​ ​៦០០​នាក់ ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការពាក់ព័ន្ធ​នឹង​បទ​ល្មើស​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង លើស​ពី​ការ​កំណត់​របស់​ច្បាប់ ខណៈ​អ្នក​ជាប់​បទ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2hIDNIr

គ.ជ.ប នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ថ្ងៃ ៣ មករា​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃ​ទី ៣ ខែ​មករា​ឆ្នាំ ២០១៧ នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ឈ្មោះ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គាត់​ថា​តើ​ត្រឹមត្រូវ ...

វង្ស សុខេង
http://bit.ly/2it6ng5

ជំនួយ​បរទេស​ធ្លាក់​ចុះ​នៅ​ក្នុង​បច្ចុប្បន្នភាព​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​

​យោង​ទៅ​តាម​ទិន្នន័យ​បច្ចុប្បន្នភាព​ចេញ​ផ្សាយ​នៅ​ស​ប្តា​ហ៍​នេះ​ (​បើ​ទោះជា​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​ ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​ប្រទេស​នេះ​)​ ជំនួយ​បរទេស​មក​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​ ១៤ ...

Michael Dickison
https://www.cambodiadaily.com/news/foreign-aid-drops-latest-oecd-update-122374/

សាលា​រាជធានី​ពិចារណា​បង្កើន​ចំនួន​មន្ទីរពេទ្យ​បង្អែក​

​យោង​ទៅ​តាម​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ​អភិបាល​រាជធានី​ បាន​ឲ្យ​ដឹង​ថា​ សាលា​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​បង្អែក​បន្ថែម​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​ក្រោយ​ ដោយសារ​មន្ទីរពេទ្យ​បង្អែក​ ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​ មាន​ទីតាំង​នៅជិត​រាជធានី​។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/city-considers-adding-more-referral-hospitals

រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​​ពេញ​អង្គ​ពិភាក្សា​អនុម័ត​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​

រដ្ឋសភានឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧នៅ​ដើម​សបា្តហ៍​ក្រោយ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកតាម​ការ​ស្នើ​របស់​រាជ​រដ្ឋាភិបាលដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះកាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​​អ្នកនាំពាក្យ ...

ប៉ិច សុធារី
http://bit.ly/2i0M61v

អតីត​យុទ្ធ​ជន​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ទីតាំង​មិន​មាន​ទឹក​ស្អាត​

អតីត​យុទ្ធ​ជន​ប្រមាណ​ជា​ ៣០​នាក់​ ដែល​កំពុង​រស់នៅ​លើ​ដី​ផ្តល់​ឲ្យ​ពួក​គេ​តាម​រយៈ​សម្បទាន​ដី​សង្គមកិច្ច​កាលពី​ឆ្នាំ​មុន​ ក្នុងភូមិ​អភិវឌ្ឍន៍​ថ្មី​ ឃុំសាមគ្គី​ ខេត្តស្ទឹងត្រែង​ កំពុង​ជម្រុញ​អាជ្ញាធរ​ ឲ្យ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដែល​ទីតាំង​នោះ​មិន​មាន​ ដូច​ជា​ទឹក​ស្អាត ...

សែន ដេវីត
http://www.phnompenhpost.com/national/vets-living-slc-say-site-lacks-clean-water

ក្រុមហ៊ុន​ភា​ពី​ម៉ិច​ ជា​មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​

​សារព័ត៌មាន​ ភ្នំពេញ​ប៉ុស្តិ៍​ បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន​ Alex​ Corporation​ ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ខ្នង​សំណើ​លើ​គម្រោង​រុករក​រ៉ែ​មហិច្ឆតា​មួយ​នៅ​ខេត្តមណ្ឌលគិរី​ ចុងបញ្ចប់​ទំនងជា​កាន់កាប់​ដោយ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សកាន់អំណាច​ ឡាវ​ ម៉េ​ង​ឃី​ន​ និង​ ភរិយា​របស់​លោក​ លោកស្រី​ ឆឹង ...

Jack Davies
http://www.phnompenhpost.com/national/pheapimex-ties-cause-concern

អភិបាលខេត្ត​សន្យា​ចំណាត់ការ​នៅ​ដែនជម្រកសត្វព្រៃ​

អភិបាលខេត្ត​កំពង់ឆ្នាំង​ ប្តេជ្ញា​នឹង​បង្កើន​ចំណាត់ការ​សំដៅ​ការពារ​ដែនជម្រកសត្វព្រៃ​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ដែល​លោក​អះអាង​ថា​ពោរពេញ​ទៅ​ដោយ​ការ​កាប់​ឈើ​ និង​ឡ​ខុសច្បាប់​។​​លោក​អភិបាលខេត្ត​ ឈួ​រ​ ច័ន្ទ​ឌឿ​ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​ “​យើង​កំពុង​តែ​បញ្ឈប់​មនុស្ស​មិន ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/

គណៈរដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​នៅ​ក្បែរ​ព្រលាន

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ផ្តល់​ទីតាំង​ប្លង់​ដី​ជិត​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ និង​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​កម្ពស់​សំណង់​ដែល​អាច ...

ទូច សុខា and Ananth Baliga
http://bit.ly/2i0FIaT

មនុស្ស​១៣២​នាក់​​បាត់​បង់​ជីវិត​ក្នុង​​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៦

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១៣២​នាក់​បាន​បាត់​បង់​ជីវិតនិង ​២៩៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិដែល​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋនិង​ឯកជន​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ ​នេះ។ ...

មុំ គន្ធា
http://bit.ly/2hYBvSg

ក្រសួង​ ជំរុញ​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​លុប​បំបាត់​ចំណាយ​ក្រៅ​ផ្លូវការ​

ដើម្បី​គាំទ្រ​ដល់​គោល​នយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស និង​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​នាំ​កសិផល​កម្ពុជា​ លើ​ទីផ្សារ​អន្តរជាតិ ក្រសួង​សាធារណការនិង​ដឹកជញ្ជូនបាន​ជំរុញ​បន្ទាប​ថ្លៃ​ដឹកជញ្ជូន និង​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​ដឹកជញ្ជូន លុប​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវការ។​ ...

ជា វណ្ណៈ
http://bit.ly/2i7pJol

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកបរ​ចាប់​ពី​ឆ្នាំ​២០១៧

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​នេះ​ទៀត​ទេ ចាប់​ពី​ឆ្នាំ​២០១៧ ​នេះ​តទៅ​ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្មករ​និយោជិក​ពេល​ធ្វើ​ដំណើរ​ទៅ និង​ត្រលប់​ពី​ធ្វើការ ដែល​វិធាន​ការ​នេះ ...

មុំ គន្ធា
http://bit.ly/2j37p3E

លោក ប៊ិន ឈិន រិះគន់​ក្រសួង​កសិកម្ម​ពី​រឿង​ផ្ដល់​ដីសម្បទាន​ និង​ចែក​ប័ណ្ណ

ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​រិះគន់​ក្រសួង​កសិកម្ម​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ការ​វាស់វែង​ចែក​ដី និង​ចែក​ប្លង់​កម្មសិទ្ធិ​ជាដើម​។ថ្លែង​ក្នុង​​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៦ ​កាលពី​ម្សិលមិញ​ លោក​ឧបនាយក ...

ផាក់ ស៊ាងលី
http://bit.ly/2iluOZB

ប្រាក់​ ៨​ ពាន់​លាន​រៀល​​​ត្រូវ​បាន​បញ្ចេញ​

ធនាគារ​ជាតិ​នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ចេញ​ប្រាក់​​ ៨​ ពាន់​លាន​រៀល​ (ប្រមាណ​ ២​ លាន​ដុល្លារ​)​ ជាមួយ​នឹង​អត្រា​ការ​ប្រាក់​​ ៣​ ភាគ​រយ​ ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ដេញ​ថ្លៃ​លើក ...

សុខ​ ចាន់​
http://www.khmertimeskh.com/news/33442/8-billion-riel-released/

ឈើ​ល្មើស​ច្បាប់​ជាង ៣០០ ដុំ​ជា​របស់​ឧកញ៉ា

មន្រ្តី​ជំនាញ​រកឃើញ​ឈើ​ដឹក​ល្មើស​ច្បាប់​ជាង ៣០០ ដុំ​របស់​ឧកញ៉ា​ម្នាក់ ខណៈ​ដែល​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រកឃើញ​រាប់រយ​កំណាត់​លាក់​ទុក​ក្នុង​ដេប៉ូ និង​ដីឡូត៍​របស់​មន្រ្តី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​យោធា​រូប​នេះ​ធ្លាប់​ដឹកឈើ​លើស​ទម្ងន់​បណ្តាល​ឲ្យ ...

ផាក់ ស៊ាងលី
http://bit.ly/2icOe6V

ទ្រី ភាព ដាក់​សំណើ $៤០០​លាន​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​និង​កំពង់ផែ​អន្តរជាតិ

ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​បាន​ដាក់​សំណើ​វិនិយោគ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​តម្លៃ​៤០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​ចម្រាញ់​ប្រេង និង​កំពង់ផែ​នាំចូល​ប្រេង​ឆៅ​។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ពាណិជ្ជកម្ម​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j

រដ្ឋមន្ត្រី​៖ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ

របាយការណ៍​បូក​សរុប​ការងារ​របស់​ក្រសួង​បរិស្ថាន បាន​បង្ហាញ​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ក្នុង​តំបន់​ការពារ​ធម្មជាតិក្នុង​ឆ្នាំ​២០១៦​នេះកើត​មាន​ជិត៦០០​ករណីខណៈ​ដែល​បទ​ល្មើស​សត្វ​ព្រៃ នេសាទ និង​ដីធ្លី កើត​មាន​ជិត ៧០០​ករណី ក្នុង​នោះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ៣៥​ករណី។ ...

ប៉ិច សុធារី
http://bit.ly/2hevjJ1

ក្រសួង​រៀបចំ​ដែនដី ​ ផ្ទៀងផ្ទាត់​ព័ត៌មាន​ពលរដ្ឋ​ រស់នៅ​អាគារ​ប៊ូឌិញ​«ស»

ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ប្រគល់​ឯកសារ​សម្រង់​ព័ត៌មាននិង​ពង្រាង​ប្លង់​បន្ទប់​របស់​ម្ចាស់​សហ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជាង៥០០​គ្រួសារដែល​រស់នៅ​អាគារ​ប៊ូឌិញ​«ស»ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​សម្រាប់​ជា​គោលដៅ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន នា​ពេល​ខាង​មុខ។ ...

ប៉ិច សុធារី
http://bit.ly/2hXbSUG

សេវាកម្ម​បញ្ញើ​របស់​ប្រៃសណីយ៍​កម្ពុជា មាន​ការ​កើន​ឡើង​ខ្ពស់

ប្រៃសណីយ៍​កម្ពុជាមើល​ឃើញ​កំណើន​សេវាកម្ម​បញ្ញើនិង​ឡូជីស្ទីក​កើន​ឡើងក្នុង​ឆ្នាំ​២០១៦ដោយសារ​ចំនួន​អ្នក​វិនិយោគ​បរទេស​នៅ​ក្នុង​ស្រុក​កើន លំហូរ​ចូល​ភ្ញៀវ​ទេសចរ​បរទេស និង​ទំនោរ​កើន​ឡើង​ការ​ទិញ​ទំនិញ​តាម​អនឡាញ។ លោក អោក បូរ៉ា អគ្គនាយក​នៃ​ប្រៃសណីយ៍​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា សេវាកម្ម​បញ្ញើ និង​ឡូជីស្ទីក មាន​កំណើន​គួរ​ឲ្យ​កត់ ...

ជា វណ្ណៈ
http://bit.ly/2htcWfy

ច្បាប់​បង្ក្រាប​ការ​ជួញដូរ និង​អាជីវកម្ម​ផ្លូវ​ភេទ​ ជន​រង​គ្រោះ​មិនទទួល​បាន​ការ​គាំពារ​ពេញ​លេញ

លោកសខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាល​ពី​ម្សិលមិញ បាន​ប្រកាស​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​នៅ​ឡើយ ដែល​នាំ​ជន​រង​គ្រោះ​ជា​ច្រើនមិន​ទាន់​អាច​ទទួល ...

តាំង វីដា
http://bit.ly/2hVddsq

ស្ពាន​ឆ្លង​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​ស្ទឹងបត់​នឹង​សាងសង់​ឆ្នាំ​ក្រោយ

កម្ពុជានិង​ថៃព្រមព្រៀង​គ្នា​សាងសង់​ស្ពាន​ឆ្លង​កាត់​ភ្ជាប់​ចំណុច​ស្ទឹងបត់និង​ចំណុច​បានណុងអៀននៅ​ឆ្នាំ​ក្រោយ។ ចំណែក​អាគារ​ត្រួត​ពិនិត្យ និង​ផ្លូវ​ភ្ជាប់​ពី​ចំណុច​ស្ទឹងបត់ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ​៥ គ្រោង​សាងសង់​ទន្ទឹម​គ្នា។​ ​លោក វ៉ា ស៊ីមសុរិយា អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ជា​អ្នក​សាងសង់​ស្ពាន​ទាំង ...

ជា វណ្ណៈ
http://bit.ly/2hY00yW

Banhji កំពុង​ស្វែងរក​មូលនិធិ​ពង្រីក​កម្មវិធី​គណនេយ្យ

​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ Banhji​ ដែល​កម្មវិធី​គណនេយ្យ​ត្រូវ​បាន​បង្កើត​ក្នុង​ស្រុក​សំដៅ​​ជួយ​ដល់​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ (SME)​ កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជា​មួយ​ក្រុម​វិនិយោគិន​ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ហិរញ្ញប្បទាន​ ក្នុង​ការ​ពង្រីក​កម្មវិធី​នេះ​ទៅ ...

Matthieu de Gaudemar
http://bit.ly/2hYii2S

ក្រុមហ៊ុន​១៨ បាន​សិទ្ធិ​​នាំ​ចេញ​អង្ករ​ទៅ​​ចិន

ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុង​ស្រុក​ចំនួន​ ១៨ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​កូតា​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន ​ក្នុង​ជំហាន​ដំបូង​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មករា​ ខាង​មុខ​នេះ ក្រោម​កូតា​នាំចេញ​អង្ករ​ចំនួន ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ ​​សេចក្តី​ប្រកាស​ព័ត៌មាន ...

សុខ ចាន់
http://bit.ly/2hY78v1

ផ្ទះ​ជិត​ ៣០ ​ខ្នង​ត្រូវ​រុះរើ​ បន្ទាប់ពី​ផ្ទះ​ ៣ ​ខ្នង​បាន​រលំ​ចូល​ទន្លេ

លំនៅឋាន ៣ ខ្នង​បាន​បាក់​ធ្លាក់​ចូល​ទន្លេ ខណៈ​ដែល​លំនៅឋាន​ជិត ៣០ ខ្នង​ផ្សេង​ទៀត​កំពុង​តែ​ត្រូវ បាន​រុះរើ និង​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​កន្លែង​មាន​សុវត្ថិភាព​ក្រោយ ពី​មាន​ឧប្បត្តិហេតុ​បាក់​ច្រាំង​ទន្លេ​មេគង្គ​នៅ ក្នុង​ស្រុក​ឆ្លូង​ចាប់​តាំងពី ដើម​សប្តាហ៍​នេះ​មក។ ប្រជាពលរដ្ឋ​សរុប ៣១ គ្រួសារ​ដែល​ភាគច្រើន​ជា​ខ្មែរ​អ៊ិស្លាម​រស់នៅ​ក្នុង​ភូមិ ...

ផាក់ ស៊ាងលី
http://bit.ly/2hY62zr

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zATYh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!