គជប បង្ហាញបញ្ជីអ្នកបោះឆ្នោតជាតិ ខណៈបក្សប្រឆាំងស្នើឱ្យអ្នកនៅបរទេសមានសិទ្ធិដែរ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបឋមសម្រាប់ឆ្នាំក្រោយ ខណៈគណបក្សប្រឆាំងស្នើធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់ឳកាសឱ្យអ្នកនៅបរទេសអាចចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uO6RRd

មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​ត្រូវ​បាន​ចាប់ខ្លួន​

​ប៉ូ​លី​ស​ខេត្ត​ប៉ៃលិន​ខេត្ត​ប៉ៃលិន​កាលពី​ម្សិលមិញ​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នាំ​ពលករ​ចំណាកស្រុក​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាន់​ប្រទេស​ថៃ​។​ ​ ...

សែន ដាវីដ
http://www.khmertimeskh.com/5077920/migrant-worker-brokers-arrested/

គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នឹង​អនុញ្ញាត​អោយ​ពលករ​ចំណាកស្រុក​កម្ពុជា​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​នៅ​បរទេស​។​ ការ​ធ្វើ​វិសោធនកម្ម​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៅ​ថ្ងៃ​សុក្រ​។​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/

ការការពារថ្លៃឈ្នួលសម្រាប់កម្មករកម្ពុជាទៅហុងកុង

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ហុងកុង​ បាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​មិន​ឲ្យគិត​កម្រៃ​សេវា​ហួសប្រមាណ​ដល់​អ្នកបំរើ​តាម​ផ្ទះ​កម្ពុជា​ដែល​ចង់​ទៅធ្វើការ​នៅ​ហុងកុង ​និង​ផ្តល់​ការ​ធានា​ថា​សិទ្ធិ​របស់​ពួក​គេ​នឹង​ត្រូវ​បានការ​ពារ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5077731/fee-protection-plea-hong-kong-workers/

ក្រសួង​មហាផ្ទៃ​​​ប្ដេជ្ញា​​បញ្ឈប់​ការ​ឆ្លង​ដែន​ចូល​​​ប្រទេស​ថៃ​ដោ​យ​ខុស​ច្បាប់​ ​ដើម្បី​​ការ​ពារ​ពលរដ្ឋ​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។ ...

ឡេង ឡែន
http://www.cambodiadailykhmer.com/38489

ក្រុមហ៊ុន៦ទទួលបានសិទ្ធិនាំស្រ្តីធ្វើការតាមផ្ទះទៅក្រុងហុងកុង

មានក្រុមហ៊ុនចំនួន៦ ទទួលបានសិទ្ធិពីក្រសួងការងារក្នុងការនាំស្ត្រីបម្រើការតាមផ្ទះទៅធ្វើការនៅទីក្រុងហុងកុងដែលនឹងត្រូវបញ្ជូនចេញក្នុងជំហានដំបូងចាប់ពី១០០ ទៅ ២០០ នាក់ នៅក្នុងអំឡុងខែវិច្ជិកា ឬខែធ្នូខាងមុខនេះ ដែលបើតាមការឃោសនារបស់ក្រុមហ៊ុនស្រ្តីបម្រើការតាមផ្ទះទាំងនេះអាចនឹងទទួលបានប្រាក់ខែចាប់ពី ៥៥០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ...

យន់ ស៊ីនាថ
http://www.phnompenhpost.com/national/agencies-send-maids-hong-kong

ពលករចំណាកស្រុកចំនួន ២០០.០០០ នាក់បានចុះឈ្មោះនៅក្នុងប្រទេសថៃ

ក្រសួងការងារកាលពីម្សិលមិញបានបញ្ចេញទិន្នន័យ ដើម្បីបង្ហាញពីចំនួនពលករចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសថៃ បានបោះជំហានដំបូងក្នុងការចុះឈ្មោះជាមួយអាជ្ញាធរនៅទីនោះដើម្បីទទួលបានឯកសារត្រឹមត្រូវទាំងអស់។ ...

សែន ដេវិដ
http://www.khmertimeskh.com/5077325/200000-migrant-workers-register-thailand/

ច្បាប់រារាំងពលករចំណាកស្រុកពីការបោះឆ្នោត

​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​អំពី​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​ក្រោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​លើកឡើង​ថា ​ច្បាប់​បច្ចុប្បន្ន​ហាមប្រាម​ការ​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​ក្រៅប្រទេស។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076540/law-blocks-migrant-workers-voting/

គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU

ពលករដែលគ្មានឯកសារបានទៅចុះឈ្មោះនៅមន្ទីថៃ

ពលករ​កម្ពុជា​គ្មាន​ឯកសារ​ចំនួន​ជាង ៧០០០​នាក់​ បានទៅ​ចុះ​ឈ្មោះ​នៅមន្ទី​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​ស​ប្ដា​ហ៍​ដំបូង​នៃប្រតិបត្តិ​ការ​របស់​ពួក​គេនេះ បើទោះ​ជាមានអ្នកជំនាញ​បាន​អៈអាង​កាលពី​ថ្ងៃអាទិត្យ​ថា​ ​២​ស​ប្តា​ហ៍​ដែល​បាន​កំណត់​នេះ គឺ​ខ្លី​ពេក​សម្រាប់​ពលករ​ទាំងអស់ ...

Leonie Kijewski
http://www.phnompenhpost.com/national/undocumented-migrants-signing-new-thai-centres

ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​បាន​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​១២នាក់ ​ដែល​ត្រូវ​បាន​បោកប្រាស់​ដោយ​អ្នក​ជួញដូរ​មនុស្ស​ថានឹង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការងារ​ល្អ​ ចំណែកឯអ្នកមួយ​ចំនួន​ទៀតថានឹងត្រូវ​បាន​គេ​រៀប​ការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/

យុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាត្រូវបានពន្យាពេល

ក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា ​មានការ​ពន្យារពេល​តិចតួច​ចំពោះ​យុទ្ធនាការដែលមាន​រយៈពេល​ ១០០ថ្ងៃ​ ដែល​បាន​គ្រោង​ធ្វើ​ដើម្បី​ផ្តល់ឲ្យ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ថៃនូវ​ឯកសារ​ត្រឹមត្រូវ​ដើម្បី​បន្កការងារ​របស់ពួកគេ​ដោយ​ស្របច្បាប់​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5076389/campaign-legalise-workers-delayed/

ទីភ្នាក់ងារ​ជ្រើសរើស​ពលករមួយត្រូវបានបិទ

កាលពី​ម្សិលមិញ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ភ្នំពេញ​ បាន​បិទ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ខុសច្បាប់​មួយ​ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ ៣​នាក់​ នៅ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ដែល​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការងារ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5076134/labour-agency-shut/

គជប នឹងពិគ្រោះអំពីសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិគ្រោះ​អំពី​ការ​ចុះ​ពលករ​ចំណាកស្រុក​កម្ពុជា​ក្នុង​បញ្ជី​បោះ​ឆ្នោតជាតិ​នា​ឆ្នាំ​២០១៨​នេះ​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075900/nec-meet-migrants-voting-rights/

ពលករ​ចំណាកស្រុក ​ខ្វះ​លទ្ធភាព​ទទួល​បាន​យុត្តិធម៌

ពលករ​ចំណាកស្រុក​កម្ពុជា​ជា​ញឹកញាប់​តែង​ខ្វះ​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​បើ​ទោះបីជា​មានការ​កែ​លម្អ​នៅ​កម្ពុជា​ក្ដី​។​ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​។​ ...

Leonie Kijewski
http://bit.ly/2vde2W7

អង្គការ​មិនមែន​រដ្ឋាភិបាលជួយ​ធ្វើមាតុភូមិនិវត្ត​ពលករ​ខ្មែរ​​ប្រាំមួយ​នាក់ទៀត​ពី​​ប្រទេស​ម៉ាឡេស៊ី

អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ កំពុង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ ហៅ​កាត់​ IOM​ ដើម្បី​ធ្វើ​មាតុភូមិ​និវត្ត​ពលករ​ខ្មែរ​ប្រាំមួយ​នាក់​ក្នុង​ចំណោម​ពលករ​ខ្មែរ​ចំនួន​៣០​នាក់​ដែល​បាន​ទៅ​សុំ​ជ្រកកោន​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ ...

Zsombo Peter
https://www.cambodiadaily.com/news/ngos-help-six-more-workers-to-repatriate-from-malaysia-132923/

ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ

កាលពី​ម្សិលមិញ​ ក្រសួង​ការងារ​ បាន​ចេញផ្សាយ​កាលវិភាគ​លម្អិត​មួយ​សម្រាប់​ពលករ​កម្ពុជា​ខុសច្បាប់​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ឯកសារ​ឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/

របាយការណ៍រកឃើញថា ការការពារពលករចំណាកស្រុកមានការខ្វះខាត

យោងតាមរបាយការណ៍២ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បានឱ្យដឹងថាកម្ពុជាខ្វះយន្តការ ដែលមានប្រសិទ្ធិភាពក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើការជាជនអន្តោប្រវេសន៍ស្របច្បាប់ និងគ្មានឯកសារនៅបរទេស ដែលកម្មករទាំងនេះក៏ប្រឈមនឹងការការពារមិនគ្រប់គ្រាន់ពីប្រទេសដែលទទួលពួកគេ។  ...

សុទ្ធ គីមសឿន
http://www.phnompenhpost.com/national/migrant-worker-protections-lacking-reports-find

រដ្ឋមន្ត្រីការងារបានចុះជួបពលករខុសច្បាប់នៅប្រទេសថៃ

កាលពី​ចុង​ស​ប្តា​ហ៍​ ឯកឧត្ដម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ បាន​ទៅ​សួរសុខទុក្ខ​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​ និង​បាន​ជំរុញ​ឲ្យ​ពួក​គេចុះ​បញ្ជី​ជាមួយ​មន្ទី​ការងារ​ថៃ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ឯកសារ​ស្របច្បាប់​ក្នុងការស្នាក់​នៅ​ក្នុង​ប្រទេស ...

សែន ដេវិដ

ផ្អាកការផ្សព្វផ្សាយជ្រើសរើសពលករចំណាកស្រុក

ក្រសួង​ព័ត៌មាន​ បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានីយ​វិទ្យុ​នានា ដើម្បី​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​ភ្លាមៗនៃការ​ផ្សាយពាណិជ្ជកម្ម​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​​ដែល​កំពុង​ស្វែងរក​បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​បរទេស​​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5074021/halt-migrant-recruitment-ads-radio-stations-told/

គ.ជ.ប ត្រូវបានជំរុញឲ្យអនុញ្ញាតឲ្យពលករអាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។​​ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38228

មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ

ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service

ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ

មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួ​ម្នាក់​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ​ថា​ ដោយ​មាន​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ស្វែងរក​ជំនួយ​ និង​ការ​ជ្រកកោន​ ក្នុងអំឡុងពេល​មានការ​បង្ក្រាប​លើ​ពលករចំណាំកស្រុកខុសច្បាប់​ដោយ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ីនេះ​ ស្ថានទូត​ពុំ​មាន​ថវិការ​គ្រប់គ្រាន់ ...

ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/

ក្រសួង​ជួយ​ពលករ​ជាង​ ៤៥០ ​នាក់

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ជួយ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​កម្មករ​កម្ពុជា​ជាង​ ៤៥០ នាក់​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​តួលេខ​ដែល​ចេញ​កាលពី​ថ្ងៃ​សៅរ៍​។ ...

គង់ មេត្ដា
http://bit.ly/2tZnhrX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fjb8J
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!