ព័ត៌មាន
ប្រើប្រាស់បច្ចេកវិទ្យាក្នុងកសិកម្ម បង្កើនភាពប្រកួតប្រជែង
ការដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងវិស័យកសិកម្មរបស់កម្ពុជាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងការអនុវត្តជារួមនៅក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមអ្នកជំនាញក្នុងឧស្សាហកម្មនេះដែលបានលើកឡើង ...
Matthieu de Gaudemar
http://bit.ly/2d8HHFm
ជម្រើសថាមពលដែលមាននិរន្តភាពសម្រាប់កម្ពុជាត្រូវបានពិភាក្សា
អ្នកតំណាងមកពីអង្គការ Konrad Adenauer Foundation និងក្រសួងបរិស្ថាន និងក្រុមអ្នកតស៊ូមតិផ្នែកអាកាសធាតុ បានជួបជុំគ្នានៅរាជាធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីពង្រាងពីមធ្យោបាយដែលប្រទេសកម្ពជាអាចផ្លាស់ប្តូរទៅកាន់អនាគតដែលមាននិរន្តភាពថាមពល។ ...
Cristina Maza
http://www.phnompenhpost.com/national/sustainable-energy-options-cambodia-discussed
ការសិក្សា៖ ស្ថិរភាពសេដ្ឋកិច្ចគ្រួសាររង្គោះរង្គើដោយសារឥទ្ធិពល EL NIN
ការសិក្សាថ្មីមួយបានរកឃើញថា ស្ថិរភាពសេដ្ឋកិច្ចនៃគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវដ្ដអាកាសធាតុ ឬបាតុភូត អែល នីញ៉ូ (El Nino) ដែលបានគ្របដណ្តប់តំបន់អំឡុងរដូវប្រាំងកន្លងទៅ បណ្តាលឲ្យមានគ្រោះរាំង ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/34552
កម្ពុជា វៀតណាម នឹងពង្រឹងកិច្ចសហប្រតិបត្តិការ
កម្ពុជា និងវៀតណាម កាលពីម្សិលមិញបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញការបញ្ចប់បញ្ហាព្រំដែន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍ។ កិច្ចពិភាក្សារត្រូវបានប្រារព្ធឡើងកាលពីម្សិលមិញ អំឡុងពេលដែលការជួបប្រជុំរវាងប្រធានរដ្ឋសភា សម្តេចអគ្គមហាពញា ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30250/cambodia--vietnam-to-enhance-cooperation/
ជប៉ុនឲ្យលុយបោសសម្អាតគ្រាប់មីន និង UXO ក្នុងខេត្តបាត់ដំបង
ប្រទេសជប៉ុនបានប្រកាសជាផ្លូវការកាលពីម្សិលមិញផ្ដល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួនពីរដែលមានទឹកប្រាក់សរុប ៣ ២០៦ លានយ៉េន (ប្រមាណជា ៣១,៩៣ លានដុល្លារសហរដ្ឋអាមេរិក)។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្តីការ ...
វង្ស សុខេង
http://bit.ly/2cJOQNj
ក្រុមហ៊ុនចិនទទួលបានការការពារពីកងទ័ពកម្ពុជា
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានសន្យាថា ខ្លួននឹងការពារដល់អាជីរកម្ម និងវិនិយោគិនចិននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្វែងរកការធានាដល់ក្រុមហ៊ុនចិនមិនឱ្យមានបាតុភាពអ្វីកើតឡើងនោះទេ។ ...
បាន សុខរិទ្ធ
http://www.khmertimeskh.com/news/30208/chinese-companies-cozy-up-to-army/
រាជរដ្ឋាភិបាលណែនាំឲ្យមន្ត្រីអនុវត្តតួនាទីឲ្យបានត្រឹមត្រូវដើម្បីការពារព្រៃឈើ
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំទៅដល់អភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួននិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងហ្មត់ចត់ចំពោះបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទជាពិសេសទៅលើវិស័យព្រៃឈើនិងជលផល ដោយចាត់វិធានការផ្លូវច្បាប់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2czhimJ
RDB បន្ទាបការប្រាក់ដើម្បីបង្កើនតម្លៃនៃការទិញស្រូវ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានសម្រេចបន្ទាបអត្រាការប្រាក់ដែលផ្តល់ឲ្យរោងម៉ាស៊ីកិនស្រូវ ១ ភាគរយបន្ថែមទៀតដើម្បីជួយសម្រួលដល់ការទិញស្រូវពីកសិករឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមអគ្គនាយក RDB។ RDB ភ្លាមៗបន្ទាប់ពីទទួល ...
ហ៊ គឹមសាយ
http://bit.ly/2dvnUzR
កម្ពុជា ស្នើចិន ពន្លឿនទិញអង្ករពីកម្ពុជា តាមការសន្យា
រាជរដ្ឋាភិបាលកម្ពុជា បានស្នើភាគីចិន ឲ្យពន្លឿនការទិញអង្ករពីកម្ពុជា គ្រប់ចំនួន តាមការសន្យា បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចសន្យាទិញលក់ស្រូវថ្មីកាលពីពេលថ្មីនេះ។ ការស្នើសុំពន្លឿនការទិញ ...
ជា វណ្ណៈ
http://bit.ly/2dy9Jg4
ក្រុមហ៊ុនធានារ៉ាប់រងថៃ ១ ទៀតនឹងចូលមកកម្ពុជា នៅឆ្នាំក្រោយ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបាងកក (Bangkok Life Assurance) រំពឹងថានឹងចូលមកទីផ្សារធានារ៉ាប់រងអាយុជីវិតកម្ពុជានៅដើមឆ្នាំក្រោយ។ នេះបើតាមសារព័ត៌មានថៃ។ សេចក្តីរាយការណ៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថៃនេះកាលពីដើម ...
Matthieu de Gaudemar
http://bit.ly/2dnLhiE
រដ្ឋាភិបាលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទថ្មី
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីម្សិលមិញជាមួយនឹងក្រុមហ៊ុនចិនចំនួន ពីរ ដែលនឹងសិក្សាពីលទ្ធភាពដាំកូនឈើប្រភេទ “ប៉ូឡូញ៉ា-គូតុង” ដែលជាប្រភេទឈើរីកលូតលាស់លឿន សម្រាប់ប្រើប្រាស់ដើម្បីធ្វើគ្រឿងសង្ហារឹម និង ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/
ការផ្តល់អាជ្ញាប័ណ្ណរ៉ែបម្រើឲ្យវិស័យសំណង់កើនឡើង
រដ្ឋាភិបាលកម្ពុជាបានចេញអាជ្ញាប័ណ្ណរ៉ែថ្មីជាង ៤០ ក្នុងអំឡុងឆមាសទី ១ ឆ្នាំនេះដោយសារតម្រូវការសម្ភារសំណង់ហើយក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យកើនឡើងខ្ពស់ខណៈដែលអាជ្ញាប័ណ្ណជាង ១០០ ត្រូវបានលុបចោលដោយសារក្តីបារម្ភពីបរិស្ថាន និងមិនមានសកម្មភាព ...
Kali Kotoski
http://bit.ly/2cxVUJP
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និងបញ្ជូនទៅរដ្ឋមន្ត្រីនៅថ្ងៃពុធ
កិច្ចប្រជុំត្រីភាគីលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ បានសម្រេចយកថ្ងៃពុធ ស្អែកនេះធ្វើការបោះឆ្នោតរកតួលេខមួយសម្រាប់ដាក់ទៅគណៈកម្មការប្រឹក្សាការងារធ្វើការសម្រេចចុង ...
មុំ គន្ធា
http://bit.ly/2dv8Im5
ធនាគារ Krungsri ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ
ធនាគារ Krungsri (Bank of Ayudhya PCL) ជាសមាជិកនៃក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមួយដ៏ធំរបស់ពិភពលោកបានប្រកាសពីការនាំចូលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា តាមរយៈការទិញយក ហត្ថាកសិករ លីមីតធីត (HKL) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅក្នុងកម្ពុជា។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2czeBkZ
គណបក្សយុវជនកម្ពុជានឹងធ្វើបាតុកម្ម ប្រឆាំងវៀតណាមនៅថ្ងៃទី១០ ខែតុលា
គណបក្សយុវជនកម្ពុជា អំពាវនាវឲ្យមនុស្សគ្រប់ស្រទាប់ចូលរួមធ្វើមហាបាតុកម្ម ប្រឆាំងការឈ្លានពានទឹកដីកម្ពុជាពីភាគីវៀតណាម នៅថ្ងៃទី១០ ខែតុលា នៅខាងមុខស្ថានទូតវៀតណាម ប្រចាំនៅប្រទេសកម្ពុជា ដោយសារតែភាគីវៀតណាម បានរំលោភទឹកដីភាគខាងកើតនៃប្រទេស ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ
សកម្មជនបរិស្ថាន ស្នើក្រសួងពីរផ្តល់ឯកសារពាក់ព័ន្ធនឹងគម្រោងសាងសង់វារីអគ្គីសនីសំបូរ
ក្រុមយុវជននិងសកម្មជនការពារបរិស្ថានស្នើក្រសួងរ៉ែនិងថាមពលនិងក្រសួងបរិស្ថានផ្តល់ឯកសារពាក់ព័ន្ធនឹងការសិក្សាចុងក្រោយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរ នៅតំបន់កោះត្នោត ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលពួកគេ និងប្រជាពលរដ្ឋនៅតំបន់នោះ ...
ប៉ិច សុធារី
http://bit.ly/2cV5tp5
ចាប់ពីឆ្នាំនេះទៅ ក្រសួងអប់រំនឹងប្រគល់ការគ្រប់គ្រងសាលាបឋមសិក្សាទៅថ្នាក់ស្រុក
ដោយចាប់ផ្តើមពីឆ្នាំនេះក្រសួងអប់រំនឹងប្រគល់ការគ្រប់គ្រងសាលាបឋមសិក្សាចំនួន ៦២៥ គ្រូ ៤ ៨៧៤ នាក់ និងសិស្ស ១៧០ ០០០ នាក់ទៅស្រុកចំនួន ១៤ ក្នុងខេត្តបាត់ដំបងជាផ្នែកនៃគំនិតផ្តួចផ្តើមថ្មីមួយក្នុងការធ្វើវិមជ្ឈការ និងកែលម្អ ...
គង់ មេត្ដា
http://bit.ly/2dj0PUy
ភាគច្រើននៃអ្នកលក់ដូរនៅតាមដងផ្លូវគឺជាស្រ្តី
ភាគច្រើនបំផុតនៃអាជីវករដែលលក់អាហារ សម្លៀកបំពាក់ និងទំនិញដទៃៗទៀតនៅតាមដងផ្លូវក្នុងប្រទេសកម្ពុជាគឺជាស្ត្រី។ នេះបើតាមរបាយការណ៍ថ្មីមួយមាននៅក្នុងទិនានុប្បវត្តិអន្តរជាតិស្តីពីអាជីវកម្មដែលបានបង្ហាញ។ ដោយប្រើទិន្នន័យពីជំរឿនសហគ្រាស ...
Cristina Maza
http://bit.ly/2cvVfZi
លោក ហ៊ុន សែន ថា អនុក្រឹត្យមួយចំនួនមិនចាំបាច់ឆ្លងគណៈរដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្វើការកែសម្រួលចំពោះអនុក្រឹត្យមួយចំនួនចាប់ពីពេលនេះតទៅមិនចាំបាច់ឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះទេ ប៉ុន្តែតម្រូវឲ្យមានរដ្ឋមន្ត្រីដែលពាក់ព័ន្ធចុះហត្ថលេខាលើអនុក្រឹត្យនោះនិងមានការអនុម័តដោយនាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រីបានថ្លែង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cV8Dct
រដ្ឋមន្ត្រីប្រាប់ UN ថា ការឲ្យប្រកាន់តាម ’លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ’ មិនសមហេតុសមផល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/34483
រដ្ឋាភិបាល ពន្យារពេលធ្វើជំរឿនប្រជាជនទៅឆ្នាំ២០១៩ ដោយសារបញ្ហាថវិកា និងការបោះឆ្នោត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលធ្វើជំរឿនចំនួនប្រជាជនក្នុងឆ្នាំ២០១៨ទៅរៀបចំធ្វើនៅឆ្នាំ២០១៩ វិញ ជាមួយនឹងគម្រោងចំណាយប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកពេលដោះស្រាយបញ្ហាថវិកានិងកិច្ចការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ទោះបីជាត្រូវ ...
តាំង វីដា
http://bit.ly/2dsvYRR
ក្រសួងការពារជាតិរើសទាហានក្នុងឆ្នាំ២០១៧ ជាង ៤០០នាក់
ក្រសួងការពារជាតិប្រកាសជ្រើសរើសបេក្ខជនសិស្សនិស្សិតប្រឡងចូលក្របខ័ណ្ឌនាយទាហានក្នុងឆ្នាំ២០១៧ដែលមានជាង៤០០នាក់ ក្នុងនោះមានផ្នែកទាហានសកម្ម នាយទាហានកងទ័ពជើងគោក និងនាយទាហានបន្តវេន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងស្ដីពីការជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សា ...
ប៉ិច សុធារី
http://bit.ly/2cV1jxm
ឥណ្ឌូណេស៊ី ពិចារណាទិញអង្ករពីកម្ពុជា បើតម្លៃមានភាពប្រកួតប្រជែង
ប្រទេសឥណ្ឌូណេស៊ីនឹងពិចារណាទិញអង្ករពីកម្ពុជាបើសិនជាតម្លៃអង្ករកម្ពុជាមានភាពប្រកួតប្រជែងជាងតម្លៃបច្ចុប្បន្នបើធៀបនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ និងវៀតណាម។នេះបើយោងទៅតាមការអះអាងរបស់លោកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ...
សុខ ចាន់
http://bit.ly/2cOuujG
ពុំមានគម្រោងវិនិយោគវៀតណាមទេនៅឆមាសទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៦ មិនមានគម្រោងវិនិយោគពីប្រទេសវៀតណាមត្រូវបានអនុម័តដោយ CDC នោះឡើយ ខណៈមន្ត្រីបដិសេធបង្ហាញព័ត៌មានលម្អិត។ នេះជាលើកដំបូងហើយ ខណៈកន្លងមកក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសធំៗចូលមកកម្ពុជា វិនិយោគពីវៀតណាម ក៏ ...
ហ៊ គឹមសាយ
http://bit.ly/2cQdC1x