ព័ត៌មាន
សត្វព្រៃជាច្រើនត្រូវបានរំដោះនោក្នុងខេត្តមណ្ឌលគិរី
ក្រុមអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសពីរនាក់ ហើយបានរឹបអូសបានសត្វព្រៃជាង ៥០ក្បាលកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការ (WWF) និងមន្ត្រីប៉ូលីសស្រុកកោះញែក។ ...
Cristina Maza និង ប៊ុន សេងគង់
http://www.phnompenhpost.com/national/load-wildlife-busted-mondulkiri
អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ កំណើនGDPកម្ពុជា កើនប្រហែល៧,២ភាគរយនៅឆ្នាំ
អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំអាស៊ីខាងត្បូងអាស៊ាននិងប៉ាស៊ីហ្វិកនៃធនាគារ ANZ Group បានព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសកម្ពុជាថាមានសុខភាពល្អដោយកើនឡើងក្នុងរង្វង់ ៧,២ភាគរយនៅឆ្នាំ២០១៦ នេះ ដែលការព្យាករណ៍នេះគឺខ្ពស់ជាងការព្យាករណ៍ពីភ្នាក់ងារពហុភាគីមួយចំនួន។ ...
សុខ ចាន់
http://bit.ly/2b5S93d
វៀតណាម ទទូចឲ្យកម្ពុជា ជួយយកចិត្តទុកដាក់លើជនជាតិរបស់ខ្លួនរស់នៅកម្ពុជា
រដ្ឋាភិបាលវៀតណាមបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជឲ្យយកចិត្តទុកដាក់ដល់ជនជាតិរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយធានានូវសិទ្ធិស្របច្បាប់របស់ពួកគេខណៈពេលមន្ត្រីអន្តោប្រវេសន៍បានបន្តបញ្ជូនជនជាតិវៀតណាម រស់នៅខុសច្បាប់នៅកម្ពុជា ជិត ១០០០០ នាក់ចាប់តាំងពីខែមេសា ឆ្នាំ២០១៤ មក។ ...
រស់ ចាន់វាសនា
http://bit.ly/2b1Z8d6
ក្រសួងស្តីបន្ទោសក្រុមហ៊ុនកូរ៉េខាងត្បូង
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានជួបជាមួយប្រធាននៃក្រុមហ៊ុនប្រឹក្សាយោបល់ Dansan Consultants កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពីកង្វះផ្លាកសញ្ញាសុវត្ថិភាពនៅការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ដែលបានបណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28162/ministry-scolds-south-korean-firm/
កិច្ចព្រមព្រៀងព្រំដែនអនុតំបន់មហាទន្លេមេគង្គត្រូវបានប្រារព្ធ
បណ្តាប្រទេសទាំងអស់នៃអនុតំបន់មហាទន្លេមេគង្គបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែន (CBTA)រយៈពេល ១៤ ឆ្នាំមុន ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងអនុតំបន់(CBTA) យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះនៅមិនទាន់បានផ្តល់សច្ចាប័នដល់ប្រទេសនីមួយៗនៅក្នុងតំបន់មេគង្គសម្រាប់ការអនុវត្តពេញលេញនោះទេ។ នេះបើតាមការបង្ហាញឱ្យដឹងកាលពីសប្តាហ៍មុនដោយមន្ត្រីជាន់ខ្ពស់នៅក្នុងទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28140/gms-cross-border-pact-on-hold/
NEC កំពុងពិចារណាពីសេចក្តីស្នើររបស់CNRPសម្រាប់ឱ្យអ្នកបោះឆ្នោតកាន់តែច្រើន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថាអំឡុងពេលនៃសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពិចារណាសំណើរបស់គណៈបក្សប្រឆាំងដើម្បីពន្យារពេលចុះឈ្មោះបោះឆ្នោតនៅអំឡុងពេលសម្រាក់ ជាពិសេសក្នុងឱកាសនៃពីធីបុណ្យភ្ជុំបិណ្ឌ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28159/nec-considering-cnrp-proposal-for-more-voters/
រដ្ឋាភិបាលគ្រោងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត
កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូស
ភ្លុកដំរីច្រើនជាង ៦០០ គីឡូក្រាមត្រូវបានរឹបអូសកាលពីថ្ងៃសុក្រ នៅកំពង់ផៃស្វយ័តព្រះសីហនុ ប៉ុន្តែតុលាការខេត្តនៅមិនទាន់បានទទួលបានពាក្យបណ្តឹងអំពីករណីនេះពីមន្ត្រីគយនៅឡើយទេ សុភាចារបុរសខេត្តបានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28163/more-than-600kg-of-ivory-seized/
រោងចក្រស្ករសនៅខេត្តព្រះវិហារ ផ្អាកដំណើរការ
រោងចក្រស្ករអំពៅធំជាងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានផ្អាកប្រតិបត្តិការបន្ទាប់ពីការដំណើរការចង្វាក់ផលិតកម្មបាន ៥០ ថ្ងៃដំបូងដោយសារតែកង្វះការផ្គត់ផ្គង់អំពៅ។ នេះបើតាមមន្ត្រីកសិកម្មខេត្តព្រះវិហារ។ ...
ចេង សុខហ័ង
http://bit.ly/2aQNA85
ឈើប្រណីតជាង ១០០ ដុំត្រូវបានរឹបអូសពីផ្ទះមន្ត្រីយោធា
ឈើប្រណីតប្រមាណជាង ១០០ ដុំត្រូវបានរកឃើញ និងរឹបអូសពីលំនៅឋានរបស់មន្ត្រីយោធាព្រំដែនម្នាក់នៅក្នុងឃុំស្រែក្ទម្ព ស្រុកកែវសីមានៅមុនពេលឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម។ ...
ផាក់ ស៊ាងលី
http://bit.ly/2b64zIf
សហជីពនៅមិនទាន់ឯកភាពគ្នា ពីការចំណាយជាក់ស្ដែងរបស់កម្មករ
ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...
សែន ដាវីត
http://bit.ly/2aZEKYW
ការនាំចេញឈើទៅកាន់ប្រទេសវៀតណាម នៅតែបន្តបំពានបម្រាមរបស់រដ្ឋាភិបាលកម្ពុជា
យោងតាមទិន្នន័យគយរបស់វៀតណាមបានឱ្យដឹងថា ឈើដែលមានតម្លៃជាង៨៥លានដុល្លារត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅវៀតណាមអំឡុងឆមាសទី១ដើមឆ្នាំនេះ ទោះបីជាកម្ពុជាបានដាក់បម្រាមទូទៅលើការនាំចេញឈើទាំងអស់ទៅកាន់ប្រទេសជិតខាងភាគខាងកើតមួយនេះក្ដី។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33513
កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ
វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/
Skyland ខុនដូ សម្រាប់ប្រជាជននៅក្នុងស្រុក
ក្រុមហ៊ុន STAR5 Development Pvt, Ltd និងក្រុមហ៊ុន SKYLAND បានចូលរួមបណ្ដាក់ទុនជាមួយគ្នាដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ មានឈ្មោះថា Skyland ខុនដូ សម្រាប់អតិថិជនក្នុងស្រុក ហើយបានប្រកាសលក់មុនជាផ្លូវការដល់សាធារណៈក្នុងសបា្តហ៍នេះផងដែរ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2apGLcS
ការមកដល់នៃភ្ញៀវទេសចរណ៍ចិន ថៃចាប់ផ្តើមកើនឡើង
ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន និងប្រទេសថៃបានកើនឡើងនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ខណៈដែលភ្ញៀវមកពីប្រទេសវៀតណាម កូរ៉េខាងត្បូង និងឡាវបានធ្លាក់ចុះ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28092/china--thailand-tourist-arrivals-start-rising/
ក្រសួងការងារនឹងពិចារណាផ្តល់សច្ចាប័នដល់អនុសញ្ញាសិទ្ធិស្ត្រីបម្រើតាមផ្ទះ
ក្រសួងការងារបានឱ្យដឹងថា ក្រសួងនឹងពិចារណាសំណើររបស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ចំពោះការផ្តល់សច្ចាប័នទៅលើអនុសញ្ញាសិទ្ធិស្ត្រីបម្រើតាមផ្ទះនៅក្នុងស្រុក។ ...
សែន ដេវីត
http://www.phnompenhpost.com/national/mol-consider-ratifying-maids-rights-convention
អូស្ត្រាលី និងកម្ពុជាថា កិច្ចព្រមព្រៀងជនភៀសខ្លួននៅតែមានសុពលភាព
យោងតាមអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រី អ៊ែនជើឡា ខខូរែន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អះអាងជាថ្មីនូវការតាំងចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចព្រមព្រៀងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនដ៏ចម្រូងចម្រាសដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៤។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33445
កិច្ចព្រមព្រៀជនភៀសខ្លួន Nauru
ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជាបានកោតសរសើរដល់ប្រទេសកម្ពុជាកាលពីម្សិលមិញសម្រាប់ការទទួលយកជនភៀសខ្លួនមកពីកោះមួយនៃជនជាតិ Nauru ដែលប្រទេសអូស្ត្រាលីបានមានភាពចម្រូងចម្រាស់ជាមួយជនភៀសខ្លួនប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ឈប់ជនភៀសខ្លួនទាំងនោះពីការស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28112/refugee-deal-dead-in-the-water/
លោកនាយករដ្ឋមន្ត្រីព្រមានដកហូតគម្រោងវិនិយោគកោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃពុធបានព្រមានដកហូតយកមកវិញ នូវគម្រោងវិនិយោគកោះណាដែលមិនព្រមធ្វើសកម្មភាពវិនិយោគឬយកអាជ្ញាប័ណ្ណ ដើម្បីលក់បន្ត។ ការព្រមានរបស់លោកត្រូវបានលើកឡើងក្នុងកិច្ចជំនួបជាមួយមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តព្រះសីហនុ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aBWpoI
ពេលនេះ បទបញ្ជាដ៏តឹងរឹុងស្តីពីសម្លៀកបំពាក់ចូលទស្សនាតំបន់អង្គរវត្តចូលជាធរមានហើយ
នៅម៉ោង៨ព្រឹកម្សិលមិញ លិន សំផូ បានទៅទទួលភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ពី សណ្ឋាគារមួយក្នុងក្រុងសៀមរាបដើម្បីនាំគាត់ទៅកាន់ឧទ្យានបុរាណអង្គរសម្រាប់ការដើរទស្សនាប្រាសាទបុរាណនានា នៅក្នុងតំបន់នេះអំឡុងពេលព្រឹក។ ...
ផាន់ ស៊ូមី និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33457
លោក ហ៊ុន សែន៖ គ្មានការដោះដូរបេនឡាន និងគម្រោងអាកាសយានដ្ឋានក្នុងខេត្តកំពង់ស្ពឺ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យលុបចោលរាល់ឯកសារទាំងអស់ដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរបេនឡាននៅក្នុងខេត្តកំពង់ស្ពឺនិងបានបដិសេធថាមិនមានផែនការលើការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ នោះទេ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីបានចុះជួបជាមួយមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMDV4e
លោក ហ៊ុន សែន ព្រមានក្រុមហ៊ុនអភិវឌ្ឍន៍កោះឱ្យដកខ្លួនចេញ បើមិនធ្វើសកម្មភាពអភិវឌ្ឍន៍
នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/33452
នគរបាលតាមប្រមាញ់យោធាម្នាក់ដែលទិញព្រះកេសចម្លាក់ព្រះសិវៈ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលក្នុងខេត្តបន្ទាយមានជ័យកំពុងស្វែងមន្ត្រីយោធាម្នាក់ដែលបានទិញព្រះកេស ព្រះសិវៈក្នុងរចនាបថហិណ្ឌូដែល មានអាយុកាលរាប់សតវត្សរ៍មកហើយពីកសិករម្នាក់ដែលបានជីករកឃើញ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/33449
សង្គមស៊ីវិលស្នើឲ្យឈប់បន្ថែមក្រោយភ្ជុំដើម្បីចុះឈ្មោះបោះឆ្នោត
មន្ត្រីសង្គមស៊ីវិលមួយរូបបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួយអន្តរាគមន៍ទៅក្រសួងការងារដោយអនុញ្ញាតឲ្យមន្ត្រីរាជការនិងឯកជនព្រមទាំងកម្មករនិយោជិកនិងពលករចំណាកស្រុកបានឈប់សម្រាក៥ថ្ងៃបន្ថែម បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ដើម្បីបានទៅចុះឈ្មោះបោះឆ្នោត។ ...
មុំ គន្ធា
http://bit.ly/2aHRCjm