បរិស្ថាន និងធនធានធម្មជាតិ

ប៉ូ​លី​សរក​ឃើញ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ឡាន​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​

នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ចន្ទ​ បាន​រក​ឃើញ​ឈើ​ប្រណីត​ចំនួន​ ៤១​ ដើម​នៅ​ក្នុង​រថយន្ត​ Lexus​ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​ ខណៈ​ប៉ូលិស​ក្នុង​ខេត្តស្ទឹងត្រែង​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​ ៣០​ ម៉ែត្រគូប​ កាលពី​ថ្ងៃអាទិត្យ​។​ ប៉ូ​លី​ស​មិន​បាន​ចាប់ខ្លួន​ជន ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/police-find-illegal-timber-car-en-route-border

សត្វ​ងាប់​ដោយសារ​ផឹកទឹក​ស្រះ​ពុល​ បង្កើន​ក្ដី​កង្វល់​អំពី​សុខភាព​

មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ កាលពី​ម្សិលមិញ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​លើ​សត្វ​ស្លាប​ សត្វស្រុក​ និង​មនុស្ស​ បន្ទាប់​ពី​រក​ឃើញ​ស្រះ​ទឹក​ពុល​មួយ​ នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50114898/animals-dying-from-poisoned-pond-raises-health-concerns/

សិស្ស​រៀន​ពី​អត្ថប្រយោជន៍​នៃ​ការ​អភិរក្ស​សត្វព្រៃ​

សិស្ស​នៅ​ខេត្តកំពង់ធំ​ និង​ខេត្តសៀមរាប​ កាលពី​ស​ប្ដា​ហ៍​មុន​ បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​សត្វព្រៃ​ ដល់​សហគមន៍​មូលដ្ឋាន​ និង​បរិស្ថាន​ នៅ​ឯ​សិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/50114897/students-learn-wildlife-conservation-benefits/

ដែនជម្រកសត្វព្រៃ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​នៃ​ខេត្ត​២​ ត្រូវ​បាន​រំសាយ​

ដែនជម្រកសត្វព្រៃ​ស្នួល​ និង​រនាម​ដូន​សំ​ ដែល​បង្កើត​ដោយ​ព្រះរាជក្រឹត្យ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​ក្នុង​ខេត្តក្រចេះ​ និង​បាត់ដំបង​ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន​ ក្រោយ​ពី​ដី​ទាំងនោះ​ត្រួ​វ​បាន​កាន់កាប់​ និង​អភិវឌ្ឍ​ដោយ​ពលរដ្ឋ​។​ ...

ផាក់ ស៊ាងលី
http://bit.ly/2pnPWDL

មន្ត្រី​បរិ​ស្ថាន​ចាប់​គ្រឿង​ចក្រ​២​គ្រឿង​ចោទ​ថា​ ចូល​ឈូស​ឆាយ​ដី​ក្នុង​តំបន់​អភិ​រក្ស​

ក្រុមមន្ត្រី​បរិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ បាន​រឹប​អូស​អេ​ស្កា​វ៉ា​ទ័រពីរ​គ្រឿងដែលកំពុង​វាយ​ពង្រាប​ដីព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​អន្លង់​ភេ ខណៈ​ចុះ​ប្រតិ​បត្តិ​ការ​កាល​ពី​ម្សិល​មិញ​និង​ថ្ងៃ​អា​ទិត្យ​ទី​១៨​ខែ​មីនា​នេះ។ នេះ​បើ​តាម​លោក​លោក​ អេង ...

ឃុត សុភចរិយា
http://bit.ly/2DE57h1

ជនជាតិ​ដើម​ភាគតិច​ព្នង​ ទារ​សំណង​ ដោយសារ​ទឹក​ទំនប់​លិច

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាលរមាស​បាន​ផ្តិត​មេដៃ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​សង​សំណង​ថ្លៃ​លិច​ស្រូវ​ ១៧៧ ​ហិកតា​ និង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ដែល​នៅ​សេសសល់​ពី​ទឹក​លិច​។ សេចក្តី​ថ្លែងការណ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2HDmctW

ធនាគារពិភពលោក​ថា​ កម្ពុជា​ងាយ​រងគ្រោះថ្នាក់​នឹង​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​

​ធនាគារពិភពលោក​បាន​ដាក់​នៅ​ក្នុង​របាយការណ៍​ថ្មីៗ​នេះ​ថា​ កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ ១២​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ជា​តំបន់​ងាយ​រង​គ្រោះ​នឹង​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ ដែល​អាច​នាំ​ឱ្យ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50114119/world-bank-says-cambodia-vulnerable-to-rising-sea-levels/

មន្ត្រី​បដិសេធ​ការ​ជួល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ឱ្យ​កាប់​ឆ្ការ​ដី​ព្រៃ​រដ្ឋ​

​អាជ្ញាធរ​ខេត្តរតនៈគិរី​ កាលពី​ម្សិលមិញ​ បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​មួយ​ក្រុម​ ដោយ​ចោទ​ថា​ អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ​ និង​ស្រុក​អណ្ដូង​មាស​ បាន​ជួល​អ្នក​ភូមិ​ជនជាតិភាគតិច​ឱ្យ​កាប់​ឆ្ការព្រៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50114122/officials-deny-hiring-indigenous-villagers-to-clear-state-forests/

ព័ត៌មាន​ពិស្តារ៖ ដី​ព្រៃកោងកាង ជាង ​១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា ​ត្រូវ​បាន​ដកហូត​វិញ

ដី​ព្រៃកោងកាង​នៃ​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ជាង​ ១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ-លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួល​ទោស​នោះទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់ ...

ផាក់ ស៊ាងលី
http://bit.ly/2FJb2n8

ប្តឹង​គ្នា​ទៅ​តុលាការ​ ករណី​លួច​លក់​ដី​សហគមន៍​

ដីព្រៃ​អាស្រ័យ​ផល​ប្រមាណ​ជាង​ ៨០ហិកតា​ នៅ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​គេ​លួច​លក់​បង្ក​ឲ្យ​កើត​ជម្លោះ​ប្តឹង​គ្នា​ទៅ​តុលាការ​រវាង​ពលរដ្ឋ មន្ត្រី​អាជ្ញាធរ និង​អ្នក​ទិញ​ដី​។ឈើ​គ្រឿង​ផ្ទះ​ និង​ដើមឈើ​របស់​ជនជាតិ​ព្នង ...

ផាក់ ស៊ាងលី
http://bit.ly/2FB1UEO

សហគមន៍​ការពារ​ព្រៃ​ឈើ​ទទួល​បាន​ថវិកា​ពី​ការ​លក់​កាបូន​សម្រាប់​ការ​អភិវឌ្ឍ​

សហគមន៍​ការ​ពារ​ព្រៃ​ឈើ​ចំនួន​២០ភូមិ ក្នុ​ង​ខេត្ត​មណ្ឌល​គិរី នឹង​ទទួល​បាន​ថវិកា​ពីការ​លក់​ឥណទាន​កាបូននៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ដើម្បីយកទៅ​អភិវឌ្ឍសហគមន៍​ ព្រោះ​បាន​ចូល​រួម​អភិរក្ស​ព្រៃ​ឈើសកម្ម។ ...

ផាក ស៊ាងលី និង Yesenia Amaro
http://bit.ly/2pgxi0G

កម្លាំងចម្រុះ​ រារាំង​សកម្មភាព​ឈូសឆាយ​ដី​លិច​ទឹក​ខុស​ច្បាប់

កម្លាំង​ចម្រុះ​ខេត្ត​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង​ ១ ​ហិកតា​ដើម្បី​ជីក​យក​អាចម៍ដី​លក់​ដែល​ជា​ការរំលោភ​ច្បាប់ ហើយ​ក្នុង​នោះ​ក៏បាន​ផ្អាក​គ្រឿងចក្រ ៩ គ្រឿង និង​អ្នក​បើកបរ​ ៧ ​នាក់​មិន​ឲ្យ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ​ទៀត​។លោក សឿន សេន ប្រធាន​ការិយាល័យ​ប្រឆាំង ...

ផាក់ ស៊ាងលី
http://bit.ly/2IlL0Ia

​ត្រី​ផ្សោត​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​

​កាលពី​ថ្ងៃ​សៅរ៍​ ត្រី​ផ្សោត​ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​ជិត​ព្រំដែន​តំបន់​ ដ​ន​សា​ហុង​ របស់​ឡាវ​ដែល​អាជ្ញាធរ​ឡាវ​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​។​ សកម្មជន​បរិស្ថាន​លោក​ ជុំ​ ហួត​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ អ្នក ...

មុំ សុភ័ណ
http://www.khmertimeskh.com/50113509/irrawaddy-dolphin-found-dead-in-stung-treng/

​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ...

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists

ពិព័រណ៍​អំពី​សត្វ​ស្លាប​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​

​ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ ដើម្បី​ប្រារព្ធ​កម្មវិធី​ពិព័រណ៍​រូបថត​សត្វ​ស្លាប​លើក​ដំបូង​បង្អស់​នៅ​វត្ត​ភ្នំ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​លើកកម្ពស់​សាធារណជន​ និង​ការ​យល់​ដឹង​របស់​ប្រភេទ​សត្វ​ស្លាប​របស់​កម្ពុជា​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50112835/first-bird-photo-fair-set-for-next-week/

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

សំបុក​ត្រ​យ៉ង​ចង្កំ​ក​សត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តព្រះវិហារ​

ត្រ​យ៉ង​ចង្កំ​កស​ចំនួន​ ៦​ សំបុក​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​វាលទំនាប​ភាគ​ខាងជើង​នៃ​ខេត្តព្រះវិហារ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS)​ កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​សំបុក​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងភូមិ​ ត្មាត ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50112246/white-shouldered-ibis-nests-discovered-in-preah-vihear/

ស្រូវឡើងទឹកគឺជាជម្រើសធន់នឹងអាកាសធាតុសម្រាប់ការផលិតស្បៀងអាហារនៅកម្ពុជា

ការដាំដុះនៅក្នុងទឹកជំនន់ និងលូតលាស់ដោយគ្មានថ្នាំសំលាប់សត្វល្អិត ស្រូវឡើងទឹកផ្តល់ឱ្យកម្ពុជានូវជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការផលិតស្បៀងអាហារដែលមិនប៉ះពាល់ដល់បរិស្ថានពេលមានការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ។   ...

Pichayada Promchertchoo
https://www.channelnewsasia.com/news/asiapacific/floating-rice-cambodia-food-production-alternative-9937896

អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា

ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...

Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ការពារ​ព្រៃ​ឡង់​

ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/

​របាយការណ៍​៖​ ខ្លារខិន​នៅ​កម្ពុជា​មាន​ចំនួន​តិច​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ចំនួន​ខ្លារខិន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិនាស​ផុត​ពូជ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ៧២​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ ចំនួន​ខ្លារខិន​ដែល​នៅ​សល់ ...

មុំ គន្ធា
http://www.khmertimeskh.com/50112025/leopards-cambodia-report/

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

លោក​ ហ៊ុន​ សែន​ ថា​កំណើនប្រជាជន​ និង​ការ​ជំរុញ​របស់​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ការ​បាត់បង់​ព្រៃឈើ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មកនេះ​ គឺ​ដោយសារ​តែ​កំណើន​ឥត​ឈប់​ឈរ​ នៃ​ប្រជាជន​ ដែល​តម្រូវ​ឱ្យ​មានការ​កាប់​រុករាន​យក​ដី​ព្រៃ​ធ្វើ​កសិកម្ម​ និង​ជា​ការ​ជំរុញ​របស់​អតីត​បក្ស ...

បែន សុខហ៊ាន
http://bit.ly/2FeOvOO

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកឈើ​ចេញ​ពី​តំបន់​សង់​ទំនប់​សេសាន​ ២

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ផ្អាក​ការ​ឈូសឆាយ នៅ​ដីសម្បទាន​សេដ្ឋកិច្ច​ «​ជាបន្ទាន់​រហូត​ដល់​ការបោះឆ្នោត​ជាតិ​»​ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​រួច ខណៈ​ដែល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ចង់​ឲ្យ​បញ្ឈប់​សកម្មភាព ...

ផាក់ ស៊ាងលី
http://bit.ly/2oD9eFu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cKWWd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!