ព័ត៌មាន
ពលរដ្ឋនៅជាប់បឹងតាមោកធ្វើពិធីដាក់បណ្តាសារចំពោះអ្នកដែលមានបំណងយកដីធ្លីរបស់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីនៅបន្តអូសបន្លាយ ដោយនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ...
ពលរដ្ឋបឹងតាមោកបោះតង់យាមមិនឱ្យអាជ្ញាធរចាក់ដីលុបកន្លែងអាស្រ័យផល ខណៈវិវាទដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...
ពលរដ្ឋ២៥០គ្រួសារនៅជាប់បឹងតាមោកប្តឹងទៅទូតអាមេរិកជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ
ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំអន្តរាគមន៍ករណីជម្លោះដីធ្លីរបស់ពួកគេ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរកម្ពុជា។ ...
រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោកទំហំ៦៧ហិកតាឱ្យទៅនាយកក្រុមហ៊ុនអចលនវត្ថុមួយ
រដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយបានកាត់ផ្ទៃដីបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទំហំ៦៧ហិកតា ឱ្យទៅអ្នកជំនួញមួយរូបដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/10/18/orkide-director-gets-67-hectares-on-boeng-tamok/
ពលរដ្ឋ ២៥០គ្រួសារនៅជាប់បឹងតាមោក ប្តឹងទៅUNឱ្យជួយឃ្លាំមើលជម្លោះដីធ្លីពួកគាត់
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បាននាំគ្នាដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) ដើម្បីស្នើ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/03/thousands-of-mobilised-russians-sent-home-unfit-for-military-duty-2/
អ្នកស្រុកបារម្ភខ្លាចបាត់បង់ទាំងអស់ព្រោះផ្នែកបឹងតាមោកក្លាយជាដីអភិវឌ្ឍន៍
អាជ្ញាធរកម្ពុជាគិតត្រឹមខែធ្នូ ឆ្នាំ២០២១ បានផ្តល់គម្រោងអភិវឌ្ឍន៍បឹងតាមោកជាង ២,០០០ លើផ្ទៃដី ៣ ២៣៩,៧ ហិកតាដែលឆ្លើយតបនឹងសំណើចំនួន ៤៣ ពីស្ថាប័នសាធារណៈ និងឯកជនដែលធ្វើឲ្យអនាគតបឹងមិនច្បាស់លាស់។ ...
Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land
រដ្ឋាភិបាលបញ្ជាក់ពីការបែងចែកបឹងតាមោក
បន្ទាប់ពីរដ្ឋាភិបាលបានប្រគល់ដីបឹងតាមោកបន្ថែមចំនួន ៣៦ ហិកតា ជូនកងយោធពលខេមរភូមិន្ទ នៅក្នុងអនុក្រឹត្យចុះថ្ងៃទី ២៦ ខែសីហា សំណួរត្រូវបានចោទសួរថា តើត្រូវបានប្រគល់ជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន និង សៅ សុខា ដែលមានឈ្មោះ ...
យិន សឿម
https://www.khmertimeskh.com/50962314/govt-clarifies-division-of-tamouk-lake/
រដ្ឋាភិបាលប្រគល់ផ្ទៃដីបឹងតាមោក ២០ ហិកតាទៀត
រដ្ឋាភិបាលបានប្រគល់ផ្ទៃដីបឹងតាមោក ២០ ហិកតាទៀត សម្រាប់ការអភិវឌ្ឍអគារឯកជន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ...
យីន សឿម
https://www.khmertimeskh.com/50920929/government-cedes-another-20-hectares-of-ta-mouk-lake/
អ្នកនេសាទមានការព្រួយបារម្ភចំពោះអនាគតរបស់ពួកគេនៅពេលបឹងត្រូវបានចាក់បំពេញ
អស់រយៈពេលជិត ៤០ ឆ្នាំមកហើយដែលលោកអ៊ឹងជឿន អាយុ ៦៣ ឆ្នាំជាអ្នកនេសាទនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញបានពឹងផ្អែកលើការនេសាទនៅបឹងតាមោក ដើម្បីរកស៊ី និងចិញ្ចឹមគ្រួសារ។ ...
មួង ឈានណារិទ្ធ
https://www.khmertimeskh.com/50804750/fishermen-worried-for-their-future-as-lake-getting-filled/
ដីទំហំ ២០ ហិកតាពីបឹងតាមោកសំរាប់សាខាមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋាភិបាលបានបម្រុងទុកកន្លែង ២០ ហិកតាសម្រាប់សាងសង់សាខាពេទ្យកាល់ម៉ែតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ...
ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50800479/20ha-of-land-from-tamouk-lake-for-calmette-hospital-branch/
សហគមន៍ពីរនៅភ្នំពេញបារម្ភពីការបាត់ដីនិងការលុបបឹង
ប្រជាសហគមន៍នៅរាជធានីភ្នំពេញ ដែលបារម្ភពីការបណ្តេញចេញដោយសារតែគម្រោងអភិវឌ្ឍន៍ផ្តល់ដីឲ្យក្រុមហ៊ុនឯកជន កាលពីម្សិលមិញបានដាក់ញត្តិទៅអាជ្ញាធរដើម្បីរកអន្តរាគមន៍។ ពលរដ្ឋ ២០ នាក់តំណាងឲ្យមនុស្ស ២៦០ គ្រួសារដែលរស់នៅក្បែរ បឹងតាមោក សង្កាត់ពញាពន់ ខណ្ឌសែនសុខ បានដាក់ញត្តិទៅសាលារាជធានី ...
សែន ដាវីត
http://bit.ly/1pSJFbZ
