សេចក្តីប្រកាស
សេចក្តីជូនដំណឹង៖ ការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល។បុគ្គលដែលទទួលបានជោគជ័យក្នុងការសាកល្បងបច្ចេកវិទ្យាព័ត៌មាន គំរូអាជីវកម្ម ផលិតផល ឬសេវាកម្មដែលពាក់ព័ន្ធនឹងទ្រព្យឌីជីថលក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មទ្រព្យឌីជីថលមក ន.ម.ក. ស្របតាមប្រកាសនេះ។ ...
និយ័តករមូលបត្រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ អនុស្សរណៈនៃការយោគយល់ស្តីពី "ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា"
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកការផ្សព្វផ្សាយចំណេះដឹង និងជំនាញបច្ចេកវិទ្យាថ្មីៗ និងកសាងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថលនៅកម្ពុជាឪ្យកាន់តែមានភាពរស់រវើក។ ...
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
សេចក្ដីប្រកាសព័ត៌មានស្ដីពី ពិធីដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាមួយនឹងតំណាងនៃក្រសួង ស្ថាប័នគោលចំនួន៣ គឺក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារ និង ...
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល”
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល ...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”
សេចក្តីជូនដំណឹង៖ ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិព័រណ៍នេះនឹងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នគាំទ្រសហគ្រិនភាព គ្រឹះស្ថានធនាគារ ធុរកិច្ចថ្មី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ សហគ្រាស និងសិស្ស-និស្សិត ក៏ដូចជាសាធារណជនផងដែរ។ ...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"




