សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានរួម ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកួត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២)
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យប្រជាជន ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០“។ យុទ្ធសាស្ត្រនេះ គឺជាការធ្វើបច្ចុប្បន្នកម្មលើកទី៤ ចាប់តាំងពីការដាក់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ការចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាប្រកបដោយភាពធន់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា (NBC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីណែនាំ៖ វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំថ្មីនេះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះ និងជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹងសម្រាប់សាធារណជនដែលមានការពាក់ព័ន្ធជាមួយគ្រឹះស្ថាន ហួយវ័ន ផេ ម.ក ឱ្យមកបង្ហាញអត្តសញ្ញាណ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញសាធារណជនដែលអះអាងថាជាម្ចាស់បំណុលមិនទាន់ទទួលបានការទូទាត់ពីគ្រឹះស្ថាន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដែលត្រូវបានដកហូតអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់ការជម្រះបញ្ជីរបស់គ្រឹះស្ថាន ហួយវ័ន ផេ ម.ក
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន រីចន៍ & ផាតនើរ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការបញ្ចប់កិច្ចការជម្រះបញ្ជីតាមនីតិវិធីផ្លូវច្បាប់សម្រាប់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY ...
ក្រុមហ៊ុន រីចន៍ & ផាតនើរ
សេចក្តីប្រកាសព័ត៌មានស្តីពីការដកហូតអាជ្ញាប័ណ្ណ និងការបញ្ចប់ការជម្រះបញ្ជីរបស់គ្រឹះស្ថាន ហួយវ័ន ផេ ម.ក
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណតាំងពីខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ចប់ដំណើរការជម្រះបញ្ជីរំលាយ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹង៖ ធនាគារជាតិនៃកម្ពុជាព្រមានអំពីសកម្មភាពបោកប្រាស់ និងការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ធនាគារ
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ដើម្បីក្រើនរំឭកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពបោកប្រាស់ដែលកំពុងកើនឡើង។ ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ជនល្មើសកំពុងប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំរបស់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា ងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលកម្ពុជាបញ្ចេញមូលនិធិពិសេសតាមររយៈ ARDB ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចេញមូលនិធិក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ។ ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃស្រូវអង្ករលើទីផ្សារ ...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
សេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាទាក់ទងនឹងការព្រួយបារម្ភរបស់អតិថិជនចំពោះធនាគារ ព្រីនស៍ ម.ក.
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនអំពីការចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសពត៌មាន៖ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការលើកទី២ របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ” ក្រោមអធិបតីភាពដ៏ ...
ផ្សារមូលបត្រកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងស្ថាប័នសមាជិកទាំងអស់ ប្តេជ្ញាអនុវត្តវិធានការសង្គ្រោះបន្ទាន់ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិត យោធិនរបួស និងពិការ និងជនស៊ីវិលដែលភៀសខ្លួនដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។ដើម្បីសម្រួលដល់ការប្តូរប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ...
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីជូនដំណឹង៖ ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាកំណែ ២.០
នៅថ្ងៃទី២ ខែឧសភា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាកំណែ ២.០។ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាកំណែ ២.០ ត្រូវបានភ្ជាប់ជាមួយនឹងធនាគារអេស៊ីលីដា ភីអិលស៊ី សម្រាប់ការទូទាត់កម្រៃសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ តទៅ។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីប្រកាសព័ត៌មានស្ដីពី “ការដាក់ដំណើរជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)”
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពី ការដាក់ដំណើរការជាផ្លូវនូវប្រតិបត្តិការដែលមានកិច្ចធានា ២.0 (Secured Transactions Filing Office-SETFO 2.0) តាមរយ:កិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាតាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចឃ្យូអរកូត)
នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាតាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក
នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ យោងតាមសេចក្ដីប្រកាស គ្រប់គ្រឺះស្ថានធនាគារនិង ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាផ្សព្វផ្សាយស្តីពី "នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)" សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាផ្សព្វផ្សាយស្តីពី “នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (E-Filling)” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរក ...
និយ័តករគណនេយ្យ និងសវនកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ...
ធនាគារជាតិ នៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន «របាយការណ៍ឯករាជ្យបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»
នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីរបាយការណ៍ឯករាជ្យបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅលើបណ្តាញសង្គមផ្លូវការបស់ខ្លួន។យោងតាមសេចក្តី ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាព ...























