សេចក្តីជូនដំណឹង៖ ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិព័រណ៍នេះនឹងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នគាំទ្រសហគ្រិនភាព គ្រឹះស្ថានធនាគារ ធុរកិច្ចថ្មី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ សហគ្រាស និងសិស្ស-និស្សិត ក៏ដូចជាសាធារណជនផងដែរ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
