សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ពិព័រណ៍​ធុរកិច្ច​ឌី​ជី​ថ​ល​ ២០២៣​ “​ធុរកិច្ច​ថ្មី​ នវានុវត្តន៍​ និង​បច្ចេកវិទ្យា​ ក្នុង​បរិបទ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​”

ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣,​ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ បាន​រៀបចំ​ពិព័រណ៍​ធុរកិច្ច​ឌី​ជី​ថ​ល​ ២០២៣​ ក្រោម​មូលបទ​ “​ធុរកិច្ច​ថ្មី​ នវានុវត្តន៍​ និង​បច្ចេកវិទ្យា​ ក្នុង​បរិបទ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​”​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ រាជធានី​ភ្នំពេញ​។​ ពិព័រណ៍​នេះ​មានការ​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​,​ ស្ថាប័ន​គាំទ្រ​សហគ្រិនភាព​,​ គ្រឹះស្ថាន​ធនាគារ​,​ ធុរកិច្ច​ថ្មី​,​ គ្រឹះស្ថាន​អប់រំ​,​ ដៃគូ​អភិវឌ្ឍន៍​,​ សហគ្រាស​,​ សិស្ស​-​និស្សិត​ ក៏​ដូច​ជា​សាធារណជន​សរុប​ចំនួន​ ១០២០​ រូប​។​ ពិព័រណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​គោលបំណង​ចម្បង​ចំនួន​៥​ គឺ​ ១​ )​ ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​សហគ្រាស​ និង​លើកកម្ពស់​សហគ្រិនភាព​ និង​ធុរកិច្ច​ថ្មី​,​ ២)​ បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ធុរកិច្ច​ថ្មី​ដល់​តួអង្គ​ពាក់ព័ន្ធ​ ជា​ពិសេស​ទៅ​ដល់​យុវជន​ដែល​មាន​បំណង​ចង់​បង្កើត​ធុរកិច្ច​ថ្មី​,​ ៣)​ ផ្សព្វផ្សាយ​អំពី​នីតិវិធី​ចុះបញ្ជី​អាជីវកម្ម​,​ នីតិវិធី​ស្នើ​សុំ​អាជ្ញា​បណ្ណ​ជំនាញ​ និង​សេវា​គាំទ្រ​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​បង្កើត​ធុរកិច្ច​ថ្មី​,​ ៤)​ ពង្រីក​បណ្ដាញ​គាំទ្រ​ និង​កៀរគរ​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​ និង​ ៥)​ ផ្សារ​ភ្ជាប់​សហគ្រិន​ និង​នវានុវត្តន៍​ជាមួយ​អ្នកជំនាញ​តាម​វិស័យ​នីមួយៗ​។​ …

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​

ទាញយក៖ pdf