ព័ត៌មាន​

ការ​វិនិយោគ​ទំហំ​ ៤០០​ លាន​ដុល្លារ​ត្រូវ​បាន​ចុះហត្ថលេខា​សម្រាប់​គម្រោង​វា​រី​អគ្គិសនី​មួយទៀត​

ក្រុមហ៊ុន​ ​ SINOMACH​ China​ Heavy​ Machinery​ Co​ Ltd​ របស់​ចិន​ ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រុមហ៊ុនអគ្គីសនី​ជាតិ​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ជួល​ និង​កិច្ចព្រមព្រៀង​ទិញ​ថាមពលអគ្គីសនី​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ ប្រតិបត្តិការ​ ចែកចាយ​ (BOT)​ នៃ​វា​រី​អគ្គិសនី​សៀង​ដាយ​ដើម្បី​ប្រើប្រាស់​ការ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50799201/400m-investment-inked-for-another-hydro-project/

អគ្គិសនី​កម្ពុជា​សម្រេច​​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​ពេលយប់

ដើម្បី​ចូលរួម​លើក​ទឹកចិត្ត​ដល់​កសិករ​ក្នុង​ការលើក​កម្ពស់​ផលិតភាព​កសិកម្ម អគ្គិសនី​កម្ពុជា​តាមរយៈ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​បាន​សម្រេច​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​កសិករ​បូមទឹក​ធ្វើ​កសិកម្ម នៅពេល​យប់​ក្នុង​អត្រា​​ ៤៨០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​។ ... ...

ឃុត សុភចរិយា
https://bit.ly/3eQ8YKP

ការវិនិយោគ​លើ​អគ្គិសនី​ពី​ខ្យល់ ​អាច​ចាប់ផ្តើម​ឆាប់ៗ

គម្រោង​វិនិយោគ​លើ​ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ដែល​មាន​អានុភាព ៨០ ​មេហ្គាវ៉ាត់​ របស់​ក្រុមហ៊ុន The Blue Circle ស្ថិតក្នុង​ខេត្ត​កំពត អាច​នឹង​លេច​រូបរាង​ឡើង​នៅពេល​ឆាប់ៗ ខណៈ​ក្រុមហ៊ុន​កំពុង​ចរចា​តម្លៃ​លក់​ថាមពល​ដែល​ផលិត​បាន​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ... ...

ហ៊ឹន ពិសី
https://bit.ly/2AfUtkW

​រោងចក្រ​ថាមពលអគ្គីសនី​ដើរ​ដោយ​ប្រេងឥន្ធនៈ​ទំហំ​ ៤០០​ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​ការ​សាងសង់​នៅ​ខែ​ក្រោយ​

ការ​សាងសង់​គម្រោង​ថាមពលអគ្គីសនី​ដើរ​ដោយ​ប្រេងឥន្ធនៈ​ធុន​ធ្ងន់​ទំហំ​ ៤០០​ មេ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​មិថុនា​នេះ​នឹង​មិន​អាច​ដំណើរការ​ទៅ​មុខ​ដូច​ការ​គ្រោងទុក​ទេ​ ដោយ​លើក​ទៅ​ខែ​ក្រោយ​។​ ... ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50726931/kandals-400mw-heavy-fuel-power-plant-to-resume-construction-next-month/

ក្រុមហ៊ុន​ថាមពល​ថៃ​ សម្រេច​បាន​កិច្ចព្រមព្រៀង​ថាមពល​សូឡា​នៅ​ប្រទេស​ កម្ពុជា

ក្រុមហ៊ុន​ថាមពល B Grimm Solar Power 1 ដែលជា​បុត្រសម្ព័ន្ធ​របស់ B Grimm Power Plc មាន​មូលដ្ឋាន​នៅ​ថៃ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​-លក់​ជាមួយ​ក្រុមហ៊ុន Ray Power លើ​គម្រោង​ដំឡើង​បន្ទះ​ថាមពល​សូឡា​ ៣០ មេហ្គាវ៉ាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៤ មករា​។ ... ...

ធូ វិរៈ
https://bit.ly/2U1OQhU

ក្រុមហ៊ុន​ Jinko Solar នឹង​ផ្គត់ផ្គង់​បន្ទះ​សូឡា​ដល់​គម្រោង​ ៣

ក្រុមហ៊ុន JinkoSolar Holding Co Ltd បាន ប្រកាសថា ខ្លួន​នឹង​ផ្គត់ផ្គង់​បន្ទះ​សូឡា (PV) សម្រាប់​គម្រោង​ ៣ នៅក្នុង​ប្រទេស​ កម្ពុជា ដោយមាន​សមត្ថភាព​រួម​ ១៥០ ​មេហ្គាវ៉ាត់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ទទួលបាន​ដោយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​។ សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ក្រុមហ៊ុន JinkoSolar ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ញូវយ៉ក​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​នេះ​បាន ...

ធូ វិរៈ
https://bit.ly/39UkOlJ

ក្រុមហ៊ុន​ ២ ​រួមគ្នា​វិនិយោគ​ថាមពល​ធ្យូងថ្ម

ក្រុម​ហ៊ុន​ក្នុង​ស្រុក Cambodia International Investment and Development Group (CIIDG) និង​ក្រុមហ៊ុន China Huadian Hongkong Company Limited (CHDHK) បាន​ចាប់ដៃគ្នា​សាងសង់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ថ្មី​ចំនួន​ ២ ​ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ ១ ​ពាន់​លាន​ដុល្លារ​ដែល​នឹង​ផលិត​ថាមពល​អគ្គិសនី​ ៧០០ ​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ​។ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា និង​បើក​ការដ្ឋាន​សាងសង់ ...

ធូ វិរៈ
https://bit.ly/2EI1ZUs

រោងចក្រ​ថាមពល​ធ្យូងថ្ម​ខេត្ត​ព្រះសីហនុ​នឹង​ដំណើរការ​ផលិត​ថាមពល​នៅ​ខែ​នេះ​

មន្រ្តី​ថាមពល​ជាន់ខ្ពស់​ម្នាក់​បានឱ្យ​ដឹង​ថា​ រោងចក្រ​ថាមពល​ធ្យូងថ្ម​ទំហំ​ ១៣៥​ មេ​ហ្គា​វ៉ាត់​ក្នុង​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ផលិត​ថាមពល​នៅ​ខែ​នេះ​។ រោងចក្រ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ធាតុ​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ជាមួយនឹង​កង្វះ​ថាមពល ...

ជា វណ្ណៈ
https://www.khmertimeskh.com/50666710/coal-fired-power-plant-to-come-online-in-sville-this-month/

រដ្ឋាភិបាល​នឹង​ចំណាយ​ $១០០ ​លាន​ ឧបត្ថម្ភ​ធន​អគ្គិសនី

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ ១០០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២០​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ជាតិ និង​ការបែងចែក​ភាគលាភ​ប្រកប​ដោយ​សមធម៌​របស់​អង្គភាព​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ហាវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ ...

ធូ វិរៈ
https://bit.ly/2OXBijv

ក្រុមហ៊ុន​ថៃ ​វិនិយោគ​ថាមពល​សូឡា​នៅ​កម្ពុជា

ក្រុមហ៊ុន​ថៃ B. Grimm Power ទទួល​បាន​ការយល់ព្រម​លើ​គម្រោង​វិនិយោគ​ថាមពល​សូឡា​ទំហំ ៣០ ​មេហ្គាវ៉ាត់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៅ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា គម្រោង​ថាមពល​សូឡា ៣០ ​មេហ្គាវ៉ាត់​ នឹង​សាងសង់​ជើង​ទម្រ​នៅលើ​ផ្ទៃដី​ប្រហែល​ ៤០ ​ហិកតា​ នៅ ...

ធូ វិរៈ
https://bit.ly/2KGSd8F

B.Grimm​ ទិញ​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ៣០​ មេ​ហ្គា​វ៉ាត់​ដែល​កំពុង​អភិវឌ្ឍ​នៅ​កម្ពុជា​

ក្រុមហ៊ុន​ថៃ​ B. Grimm​ Power​ បាន​ពង្រីក​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅលើ​ក្រុមហ៊ុន​ PV​ នៅ​អាស៊ី​អាគ្នេយ៍​ តាមរយៈ​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ៣០​ មេ​ហ្គា​វ៉ាត់​ដែល​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ត្រូវ​បាន​គ្រោងទុក​សម្រាប់ ...

ថម ខេនីង
https://www.pv-tech.org/news/b.grimm-buys-30mw-solar-plant-under-development-in-cambodia

EDC​ បង្ហាញ​ពី​ការ​តវ៉ា​របស់​អ្នកប្រើ​ប្រាស់

នាយក​ទូទៅ​នៃ​អគ្គិសនី​កម្ពុជា​ លោក​ កែវ​ រតនៈ​ បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ថា​ នៅក្នុង​អំឡុង​ពេល​ ៧ខែ​ដំបូង​នៃ​ឆ្នាំនេះ​ អគ្គិសនី​កម្ពុជា​បាន​ទទួលការ​តវ៉ា​ចំនួន​ ២៣៧​ ករណី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កពាក់ព័ន្ធ​ទៅ​នឹង​គីឡូ​ភ្លើង​។ ... ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/edc-draws-angry-complaints

ប្រមុខ​រដ្ឋាភិបាល​កាត់ផ្តាច់​ថ្លៃ​សេវា​ប្រមូល​សំរាម​​ចេញ​ពី​អគ្គិសនី ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​តាម​សំណើ​របស់​ស្ថាប័ន​អគ្គិសនី​ដែល​នឹង​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខ​ដោយសារ​ការបញ្ចូល​គ្នា​តែមួយ​ក្នុង​វិក្កយបត្រ​នេះ​បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ ការសម្រេច​ដក​ថ្លៃ​សេវា​ប្រមូល ...

ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs

EDC ​ទទួល​បាន​ការផ្គត់ផ្គង់​ថាមពល​សូឡា ​ក្នុងតម្លៃ​ទាប

ក្រុមហ៊ុន Prime Road Alternative Company Limited បាន​ឈ្នះ​ការដេញថ្លៃ​ផ្គត់ផ្គង់​ក្នុង​តម្លៃ​ទាប​បំផុត​សម្រាប់​គម្រោង​សូឡា ៦០ ​មេហ្គាវ៉ាត់​ នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​សប្តាហ៍​មុន​។ ... ...

ធូ វិរៈ
https://bit.ly/2kC0EIr

រោងចក្រ​ថាមពល​ធ្យូងថ្ម​ $១,៣ ​ពាន់​លាន​ នឹង​ចាប់ផ្តើម​សាងសង់​ឆាប់ៗ

គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត​ ១,៣ ពាន់​លាន​ដុល្លារ ក្នុង​ខេត្ត​ព្រះសីហនុ​មិនទាន់​ត្រូវបាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការចាប់ផ្តើម​សាងសង់​នៅឡើយ​ទេ​រហូត​មក​ដល់​ពេលនេះ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ... ...

ហ៊ឹន ពិសី
https://bit.ly/2Mv8IHq

មន្ត្រី​ជាន់​ខ្ពស់​អគ្គិសនី​កម្ពុជា៖ រយៈ​ពេល ៧ ​ខែ ឆ្នាំ ២០១៩ មាន​បណ្តឹង ២៣៧ ដែល​ប្តឹង​ពី​បញ្ហា​កុងទ័រ​ភ្លើង​ដើរ​មិន​ប្រក្រតី

អគ្គនាយក​អគ្គិសនី​កម្ពុជា​ លោក​កែវ រតនៈ ​ថ្លែង​ថា ​ក្នុង​រយៈពេល ​៧ ខែ ​ឆ្នាំ ២០១៩ ​នេះ ​មាន ២៣៧ បណ្តឹង ​ដែល​បាន​ប្តឹង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​បញ្ហា​កុងទ័រ​ថាមពល​អគ្គិសនី ខណៈ​ដែល​ លោក​ឲ្យ​ដឹង​ថា​​ ប្រទេស ​កម្ពុជា ​នឹង​មាន​ការ​ប្រើប្រាស់​សូឡា ​បាន​១៥ ​ភាគរយ ​នៅ​ឆ្នាំ​ក្រោយ ...

ម៉ិច ដារ៉ា
https://bit.ly/31m2pJo

គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បួន​ត្រូវ​បាន​អនុម័ត​

ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​បួន​ដែល​នឹង​ផលិត​បាន​ ១៤០​ មេ​ហ្គា​វ៉ា​ត់​។​ ស្ថាប័ន​នេះ​បាន​កោះ​ប្រជុំ​កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ថ្មី​ និង​សំណើ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50623720/four-solar-projects-approved/

EDC: កម្ពុជា​នឹង​ផ្តោត​លើ​ការផលិត​ថាមពល​សូឡា

រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តោត​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើងវិញ ជាជាង​ការផលិត​ថាមពល​វារីអគ្គិសនី​។ នេះ​បើ​តាម​អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC)​។ វិស័យ​ឯកជន​បាន​សាទរ និង​ចាត់ទុក​ការវិនិយោគ​លើ​ថាមពល​សូឡា​ថា​នឹង​ធ្វើឲ្យ​វិស័យ​ផលិត​របស់​កម្ពុជា​មាន​ភាពប្រកួតប្រជែង​កាន់តែ​ខ្លាំង​។ ... ...

ធូ វិរៈ
https://bit.ly/2XEQSCY

នាយក​រដ្ឋមន្ត្រី​ចុះ​កិច្ច​ព្រមព្រៀង ​ទិញ​ម៉ាស៊ីន​ភ្លើង​ពី​ហ្វាំងឡង់​

​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ម៉ាស៊ីន​ភ្លើង​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​រហូត​ដល់ ​២០០ ​មេហ្គាវ៉ាត់​ពី​ប្រទេស ​ហ្វាំងឡង់។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​លោក ​ហ៊ុន​ សែន​។ លោក​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​ថា ​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​ភ្លើង ...

ធូ វិរៈ
https://bit.ly/2XlnlOo

EDC និង​ក្រុមហ៊ុន​ចិន ​ចុះ​កិច្ច​ព្រមព្រៀង​សង់​រោងចក្រ​អគ្គិសនី

​អគ្គិសនី​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន ​២ ​​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ ​(HFO) និង​​ឧស្ម័ន ​(LNG) ​តម្លៃ​ ៣៨០ ​លាន​ដុល្លារ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​អគ្គិសនី​អះអាង​ថា ​ទីក្រុង​​ភ្នំពេញ ...

ហ៊ឹន ពិសី
https://bit.ly/2ZgvmWf

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​មិន​ខ្វះ​អគ្គិសនី​​ទេ ​នៅ​ឆ្នាំ​ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​ថា ​នៅ​ឆ្នាំ ​២០២០ ​កម្ពុជា​នឹង​មិន​ប្រឈម​កង្វះ​ការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​ទៀត​ទេ ខណៈ​កម្ពុជា​បាន​ត្រៀម​ម៉ាស៊ីន​ភ្លើង​ធំៗ​ចំនួន​ ២ ​ដែល​មាន​អានុភាព​​ផលិត​ថាមពល​សរុប​ ៤០០ ​មេហ្គាវ៉ាត់​ ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​អាច ...

ហ៊ឹន ពិសី
https://bit.ly/2WK5S5U

កម្ពុជា ​ជា​ប្រទេស​​​មាន​​ការ​តភ្ជាប់​​អគ្គិសនី​​​លឿន​បំផុត

កម្ពុជា​ត្រូវ​បាន​ចាត់​ជា​ប្រទេស​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ទាក់ទង​នឹង​ចំនួន​ប្រជាជន​​​មាន​លទ្ធភាព​តភ្ជាប់​បណ្តាញ​អគ្គិសនី ហើយ​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​៤​ ដែល​មាន​អត្រា​កំណើន​លឿន​​ប្រចាំ​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ ២០១០ មក។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តីពី ...

ហ៊ គឹមសាយ
https://bit.ly/2I6UpEm

​រាជរដ្ឋាភិបាល​នឹង​ទិញ​ថាមពល​អគ្គិសនី​ពី​ក្រុមហ៊ុន​នានា​

​ដើម្បី​ទប់ស្កាត់​ការ​ដាច់​ចរន្តអគ្គិសនី​ នៅ​ទូ​ទាំង​ប្រទេស​ រាជរដ្ឋាភិបាល​គ្រោង​នឹង​ទិញ​ថាមពល​ពី​វិស័យ​ឯកជន​ ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​។​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​កាត់​ផ្ដាច់​អគ្គិសនី​ជា​ប្រចាំ​ថ្ងៃ​ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​ស្ងួត​។​ ទំនប់​វា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50589834/govt-to-buy-power-from-companies/

កម្ពុជា​នឹង​ទិញ​ថាមពល​អគ្គិសនី​ចំនួន​ ២០០​ មេ​ហ្គា​វ៉ា​ត់​ពី​ឡាវ​

​ប្រទេស​កម្ពុជា​នឹង​ទិញ​ថាមពល​អគ្គិសនី​ ចំនួន​ ២០០​ មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​ ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ នៅ​ក្នុង​ប្រទេស​។​ អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ទិញ​ថាមពល​អគ្គិសនី​ចំនួន​ ២០០​ មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​ ចាប់ពី ...

ជា វណ្ណៈ
https://www.khmertimeskh.com/50589805/cambodia-to-buy-200-megawatts-from-laos/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VpfpS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!