ព័ត៌មាន​

កម្មករ​កាត់ដេរ​រាប់រយ​នាក់​សន្លប់​នៅ​តាកែវ​

​កម្មករ​ជាង​ ១០០​ នាក់​នៅ​រោងចក្រ​កាត់ដេរ​ សំលៀក​បំពាក់​ជេ​ឌី​ តូ​យូ​ម៉ា​ ក្នុងស្រុក​បាទី​ ខេត្តតាកែវ​បាន​សន្លប់​កាលពី​ព្រឹក​ម្សិលមិញ​ខណៈ​កំពុងធ្វើការ​។​ ប៉ូ​លី​ស​សង្ស័យ​ថា​មូលហេតុ​នៃ​ការ​ដួល​សន្លប់​គឺជា​ផ្សែង​គីមី​នៅ​ក្នុង​រោងចក្រ​ ប៉ុន្តែ​សមាគម​រោងចក្រ ...

មុំ គន្ធា
http://www.khmertimeskh.com/5094481/hundreds-garment-workers-faint-takeo/

និយោជក: កុំដាក់ទណ្ឌកម្មយើង

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកទិញ​អន្ដរជាតិ​ឱ្យ​បន្ត​បញ្ជា​ទិញ​សំលៀក​បំពាក់​ និង​ផលិតផល​វាយនភ័ណ្ឌ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ថា​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​អាច​បញ្ឈប់​ការ​នាំ​ចេញ​របស់​កម្ពុជា ...

មុំ គន្ធា
http://www.khmertimeskh.com/5093735/dont-punish-us-employers/

ពិព័រណ៍​ផលិត​ភាព​​ការងារ​​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​លើ​ចុង​ស​ប្តា​ហ៍​នេះ​

​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​នឹង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​នា​ពេល​ថ្មីៗ​នេះ​ ពិព័រណ៍​​ផលិត​ភាព​​ការងារ​​​មួយ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​រាជធានី​ភ្នំពេញ​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5087884/productivity-fair-held-weekend/

ការអំពាវនាវឱ្យបញ្ចប់កិច្ចសន្យាការងាររយៈពេលខ្លី

កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រកាត់ដេរកាត់បន្ថយការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ ថ្លែងទៅកាន់កម្មករនិយោជិក និងនិយោជកជាង ១៥.០០០ នាក់ដែលតំណាងឱ្យរោងចក្រចំនួន ១០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្យារយៈពេលខ្លីគំរាមកំហែងដល់សុខភាពនិយោជិក។ ...

មុំ គន្ធា
http://www.khmertimeskh.com/5084729/call-end-short-term-work-contracts/

កិច្ច​ពិភាក្សា​ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​

​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ពិភាក្សា​ចរចារ​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ និយោជក​ សហ​ជីព​​ និង​មន្ត្រី​រដ្ឋាភិបាល​ បាន​សម្រេច​កំណត់​តួលេខ​ចំនួន​ ៣​ ដើម្បី​ដាក់​ស្នើ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កម្ម​ការ​នី​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ វាយនភ័ណ្ឌ ...

មុំ គន្ធា
http://www.khmertimeskh.com/5084546/talks-settle-wages-figures/

ឧស្សាហកម្មកាត់ដេរប្រឈមការចំណាយខ្ពស់

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងត្រូវប្រឈមការកើនឡើងថ្លៃដើមផលិតកម្មខ្ពស់ជាងមុននាឆ្នាំ២០១៨ ដោយសារការកើនឡើងថ្លៃឈ្នួលពលកម្ម និងការតម្រូវឱ្យបង់ថ្លៃធានារ៉ាប់រងសុខភាពជំនួសឱ្យកម្មករ ជាអ្វីដែលអ្នកនៅក្នុងឧស្សាហកម្មនេះបារម្ភថាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងទល់នឹងប្រទេសជិតខាង។ ...

ហ៊ គីមសាយ
http://bit.ly/2g1c9qa

អ្នកជំនាញ​បាន​អំពាវនាវ​រដ្ឋាភិបាល​ឱ្យជួយ​ជម្រុញ​កម្មករ​កាត់ដេរ​ទៅ​បោះ​ឆ្នោត​

​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​ហើយ​ រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​គម្រោង​ណាមួយ​ដើម្បី​ជួយ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​បាន​ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​។​​មនុស្ស​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​ថា​ ពួក ...

ហ៊ាន សុជាតា
http://www.voacambodia.com/a/experts-call-on-government-to-encourage-garment-workers-to-vote/3877544.html

CPP​ បាន​ស្នើ​ឱ្យ​និយោជក​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​ដើម្បី​ទៅ​បោះ​ឆ្នោត​

​លិខិត​មួយ​មក​ពី​គណបក្សកាន់អំណាច​បាន​រៀបរាប់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​លើកទឹកចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​ ម្ចាស់​សហគ្រាស​ទាំងអស់​ អនុញ្ញាត​ឱ្យ​កម្មករ​ និង​បុគ្គលិក​របស់​ពួក​គេ​ ជា​ពិសេស​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ ដោយ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក​ឱ្យ ...

មុំ គន្ធា
http://www.khmertimeskh.com/news/38711/cpp-asks-employers-to-give-workers-day-off-to-vote/

កម្មករ​រោង​ចក្រ​បើកប្រាក់​បៀ​វត្ស​​របស់​​ខ្លួន​តាម​ ធនា​គារ​​ឯកទេស​​​វីង​

កម្មករ​កម្មការិនី​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សំលៀកបំពាក់ស្បែកជើង​ដែល​មាន​ប្រមាណ​ជិត​៩០​ម៉ឺន​នាក់​នៅ​កម្ពុជា​នឹង​បើកប្រាក់​បៀវត្ស​របស់​ខ្លួន​តាមរយៈ​ធនាគារ​ឯកទេស​វីងខេមបូឌា​លីមីតធីតចាប់​ពី​ពេល​នេះ​តទៅក្រោយ​ពី​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU)​មួយ​កាល​ពី​ម្សិលមិញ ស្ដីពី ...

សុខ ចាន់
http://bit.ly/2hPIPP8

រោងចក្រពីរនៅខេត្តព្រះសីហនុត្រូវបានបិទ

រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ និង​វាយភណ្ឌ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​រាយការណ៍​ពី​ការ​ក្ស័យធន​ ហើយ​អំពាវនាវ​ឱ្យ​ក្រុម​ឥណទាន​រៀបចំ​ឯកសារ​សម្រាប់​ការ​ទូទាត់​សំណង​ជាមួយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ច័ន្ទ​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/31366/preah-sihanouk-factories-close/

រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា

ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...

ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage

ការ​ចរចា​ប្រាក់​ខែ​អប្បបរមា​កម្មករ​ចាប់​ផ្ដើម ​តែ​គ្មាន​លទ្ធផល

កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...

មុំ គន្ធា
http://bit.ly/2cC2a5w

តម្រូវការ​គ្រឿង​ម៉ាស៊ីន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កើន

ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLLIiF

សហជីព​នៅ​មិន​ទាន់​ឯកភាព​គ្នា​ ពី​ការ​ចំណាយ​ជាក់ស្ដែង​របស់​កម្មករ

ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...

សែន ដាវីត
http://bit.ly/2aZEKYW

សភា​ ស្នើ​​​អឺរ៉ុប​ បង្កើន​ទីផ្សារ​នាំចូល​អង្ករ និង​សំលៀកបំពាក់​ពី​កម្ពុជា

ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...

តាំង វីដា
http://bit.ly/2alcoYk

កម្ពុជា ស្នើ​​អង់គ្លេស រៀបចំ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើដល់ចក្រភពអង់គ្លេស ដើម្បីរៀបចំកិច្ចព្រមព្រៀងសេរីហៅកាត់ថា FTA ឬកិច្ចព្រមព្រៀងទ្វេភាគីដើម្បីរក្សា និងពង្រឹងពាណិជ្ជកម្មទ្វេភាគី និងរឹតចំណងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បន្ទាប់ពីចក្រភពអង់គ្លេស បានដើរចេញពីសហគមន៍អឺរ៉ុប (EU) ហើយការស្នើរៀបចំ FTA នេះត្រូវបានធ្វើឡើងនៅពេលដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស កាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/2ap56Sx

ILO: កម្មករ​កាត់ដេរ​ប្រឈម​ការ​បាត់បង់​ការងារ

អ្នកជំនាញឧស្សាហកម្មក្នុងស្រុកកាលពីម្សិលមិញបានឆ្លើយតបទៅនឹងរបាយការណ៍ថ្មីមួយដែលព្រមានថាភាគច្រើននៃកម្មករក្នុងវិស័យវាយនភ័ណ្ឌរបស់កម្ពុជាអាចបាត់បង់កាងាររបស់ពួកគេក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខដោយសារស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាតក្កកម្មនឹងជំនួសកម្លាំងពលកម្មដែលមានជំនាញទាប។ ...

ហ៊ គឹមសាយ and ចេង សុខហ័ង
http://bit.ly/29ukQjZ

អាមេរិក​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​ថ្មី​ពី​កម្ពុជា

ទំហំទឹកប្រាក់នៃការនាំចេញទំនិញប្រើប្រាស់ផ្ទាល់ខ្លួនពីកម្ពុជាទៅអាមេរិកនឹងកើនឡើងបួនដងក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះបន្ទាប់ពីកម្ពុជាទទួលបានការលើកលែងពន្ធពីអាមេរិក។ នេះបើតាមមន្ត្រី និងអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/29Esa1E

សហជីព​​គាំទ្រ​រដ្ឋាភិបាល ថ្កោល​ទោស​ និងស្នើ​ឲ្យ​ចាត់​វិធាន​ការលោក ជា មុនី

ក្រុមសហជីពឯករាជ្យនិងគាំទ្ររដ្ឋាភិបាលបានថ្កោលទោសដល់លោកជាមុនីប្រធានសហជីពសេរីកម្មករដែលបានប្រកាសថាលោកអាចនឹងអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ធ្វើកូដកម្មក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។ ...

មុំ គន្ធា
http://bit.ly/1Wtlt3t

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ កម្ពុជា​ (GMAC)​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​

សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) បានឱ្យដឹងថាកម្រិតផលិតភាពមានការធ្លាក់ចុះទន្ទឹមនឹងមានកំណើននូវតម្លៃហេដ្ឋារចនាសម្ព័ន្ធកើនឡើងក្នុងវិស័យវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ...

ប៊ុន សៀងគង់ និង Yesenia Amaro
http://www.phnompenhpost.com/national/garment-factory-owners-warn-falling-productivity

សំពាធ​កើនឡើង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​

ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។   ...

May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/

ក្រសួង​ប្រកាស​ជ្រើសរើស​បវរកញ្ញា​កម្មការិនី

ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឲ្យ​កម្មករ-កម្មការិនី​ចូលរួម​ ក្នុង​កម្មវិធី​សម្រស់​ឯក​វាយនភ័ណ្ឌ​ឆ្នាំ​ ២០១៦ ក្នុង​គោលបំណង​លើក​កម្ពស់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ ...

សែន ដាវីត
http://bit.ly/1RvUQTy

ច្បាប់សហជីព​​​ដ៏ចម្រូងចម្រាស​​​កំណត់​​​សម្រាប់​​​ពិនិត្យ​​​​​​ឡើងវិញ​​​ជាចុងក្រោយ

ប្រធាន​​​គណៈកម្មការ​​​នីតិកម្ម​​​នៃ​​​រដ្ឋសភា​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​ ...

ហ្សមប៊រ ភីធឺរ៍ និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/30485/

ការ​ស្រាវជ្រាវ​៖​ រោងចក្រ​​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ក​ម្មា​ការិនី​

​បើ​ទោះបីជា​មាន​ចំនួន​ក​ម្មា​ការិនី​ដ៏​ច្រើន​លើសលុប​ក្តី​ ​រោងចក្រ​កាត់ដេរ​ជា​ច្រើន​ក្នុង​ខេត្ត កំពង់ស្ពឺ​បានបរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខមាលភាព​មាតា​និង​ទារក​ដែល ​ជា​តម្រូវការ នៃ​បុគ្គលិក​របស់​ពួក​គេ​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល ...

Taylor O'Connell
https://www.cambodiadaily.com/news/factories-failing-women-study-108780/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

s83Vt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!