សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​ពី​មហាសមុទ្រ​ លើក​ទី​៣​ នៅ​ទីក្រុង​នី​ស​ ប្រទេស​បារាំង​

​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​ពី​មហាសមុទ្រ​ លើក​ទី​៣​ នៅ​ទីក្រុង​នី​ស​ ប្រទេស​បារាំង​។​

​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ទូទៅ​ សម្តេច​ធិ​បតី​ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​កម្ពុជា​ចំពោះ​ការ​កើនឡើង​ការ​គំរាមកំហែង​ដល់​មហាសមុទ្រ​ពិភពលោក​ រួម​មាន​ ការ​កើនឡើង​កម្រិត​ទឹកសមុទ្រ​ ការ​ហូរ​ច្រោះ​តាម​ឆ្នេរសមុទ្រ​ដោយ​ឥត​ឈប់​ឈរ​ និង​ការ​រីក​រាលដាល​នៃ​ការ​បំពុល​ប្លា​ស្ទីក​ ការ​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស​នៃ​ជីវចម្រុះ​សមុទ្រ​ និង​ការ​ទាញ​យក​ប្រយោជន៍​ហួសហេតុ​ពី​ធនធាន​សមុទ្រ​ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​មាន​សកម្ម​ភា​ប​ឆាប់រហ័ស​ និង​បន្ទាន់​ រួម​ជាមួយ​កិច្ច​សហប្រតិបត្តិការ​ឥត​ងាក​រ៉េ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf