លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ផ្ញើជូន ឯកឧត្តម Asim Iftikhar Ahmad ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកក្កដា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតផ្ញើជូន ឯកឧត្តម Asim Iftikhar Ahmad ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃប្រទេសប៉ាគីស្ថាន ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកក្កដា ឆ្នាំ២០២៥។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយមានការគិតទុកជាមុន និងចេតនាបង្កហេតុ មកលើទីតាំងរបស់កម្ពុជាតាមបណ្តោយតំបន់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ដែលស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត