សេចក្តីប្រកាស

សេចក្តីថ្លែងការណ៍​ស្តីពីការឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​បណ្តាញសារព័ត៌មាន​ទាក់ទង​នឹង​កា​រវិ​វត្ត​ថ្មីៗ​ជុំវិញ​បញ្ហា​ព្រំដែន

​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពីការឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​បណ្តាញសារព័ត៌មាន​ទាក់ទង​នឹង​កា​រវិ​វត្ត​ថ្មីៗ​ជុំវិញ​បញ្ហា​ព្រំដែន​។​​សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មានស្តីពីការបដិសេធ​ការលុបចោល MoU ឆ្នាំ២០០០

នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៦​ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានស្តីពីការបដិសេធ​ការលុបចោល MoU ឆ្នាំ២០០០។​សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ MOU​ ឆ្នាំ​២០០០​ គឺជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​មាន​សុពលភាព​ និង​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​គណៈកម្មការ​ JBC​។​ សេចក្តីប្រកាសនេះក៏ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ក្នុងអំឡុងពេលពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។សេចក្តីប្រកាសនេះបានបង្ហាញថា មានពលរដ្ឋភៀសសឹក៣៨នាក់បន្ថែមបានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈដែលជាង៩៤% នៃពលរដ្ឋសរុបបានត្រឡប់វិញ ហើយនៅសល់៣៦.២៨២នាក់មិនទាន់អាចត្រឡប់បាន។  ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២០នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀត។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួនក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​

​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ទាហាន​ប៉ា​រ៉ា​ និង​កងកម្លាំង​តាម​ព្រំដែន​របស់​ប្រទេស​ថៃ​ ដែល​បាន​បន្ត​រាយ​បន្លា​លួស​ ប្រើប្រាស់​អាវុធ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គឃ្លើន​ និង​បង្កហេតុ​ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ សុំ​ការ​គាំទ្រ​ពី​ ប្រធាន​អាស៊ាន​ និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី​ ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​ថៃ​ឲ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​ជូន​ ឯកឧត្តម​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ពិភពលោក ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សង្គម​ស៊ី​វិល​ និង​ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​ការ​វាយតម្លៃ​រហ័ស​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ប៉ា​ដិ​ក​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ...

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

នៅថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បើដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបន្តទន្ទ្រានដោយកងទ័ពថៃចូលក្នុងតំបន់ព្រំដែន។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុមគូឡាឡាំពួរ​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពទៅតាមព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព។នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការដោយការសម្របសម្រួលជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។ ...

អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំសង្ខេបព័ត៌មានអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំសង្ខេបព័ត៌មានអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំសង្ខេបព័ត៌មាន ជូនដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី។អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់ចំនួន ៤លើក។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានស្តីពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា។គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា។កម្ពុជាសូមបញ្ជាក់ជាថ្មីថា ការចោទប្រកាន់ទាំងនេះគឺជាការប្រឌិតឡើង ដោយគ្មានភ័ស្តុងតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ ...

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ ...

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក។វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ សូមអំពាវនាវ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសេចក្តីប្រកាសព័ត៌មាន ដោយមានចំណុចដូចបានលើកឡើងក្នុងការធ្វើបច្ចុប្បន្នភាព។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ចទៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធាន តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលមានចំនួន ២៦រូប។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YHA96
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!