សេចក្តីព្រាងច្បាប់កៅស៊ូអាចបញ្ចប់នៅចុងឆ្នាំនេះ
ក្រសួងកសិកម្ម នឹងពន្យារពេលការត្រួតពិនិត្យបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ នៅពេលតម្លៃកៅស៊ូធ្លាក់ចុះដោយលើកឡើងថា នៅពេលដែលច្បាប់នេះត្រូវបានអនុម័តនោះនឹងតម្រូវឲ្យក្រុមហ៊ុនផលិតកៅស៊ូអនុវត្តតាមស្តង់ដារឧស្សាហកម្មកាន់តែខ្ពស់។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីព្រាងច្បាប់ ដែលមានបំណងលើកកម្ពស់ស្តង់ដារឧស្សាហកម្មតាំងពីការជ្រើសរើសពូជកៅស៊ូ រហូតដល់ការហាមឃាត់នាំចេញកៅស៊ូធម្មជាតិឆៅដើម្បីជំរុញការវិនិយោគក្នុងការកែច្នៃកៅស៊ូដើម្បីធ្វើឲ្យឧស្សាហកម្មនេះ រីកចម្រើន ត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ដើម្បីបញ្ជូនទៅគណៈរដ្ឋមន្ត្រីនិងរដ្ឋសភាអនុម័ត កាលពីឆ្នាំ ២០១៤។ …
ចាន់ មុយហុង
http://bit.ly/1N985sQ