ក្រសួង​មហាផ្ទៃ​គ្រោង​ចុះ​ពិនិត្យ​ជនជាតិ​ម៉ុងតាញ៉ា​​១៣​នាក់​​នៅ​រតនគិរី

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា លោក​នឹង​បញ្ជូន​ក្រុម​ការងារ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព​របស់​ជនជាតិ​ចារ៉ាយ​វៀតណាម ដែល​គេ​ហៅ​ថា ម៉ុងតាញ៉ា ១៣​នាក់ ដែល​បាន​ភៀស​ខ្លួន​មក​ពី​ខេត្ត​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ … រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ជំរំ​ជនភៀសខ្លួន​ម៉ុងតាញ៉ា របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។ នៅ​ពេល​នោះ ជនភៀសខ្លួន​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ទី​៣ រួម​មាន​ប្រទេស​កាណាដា ជា​ដើម ហើយ​ខ្លះ​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ៕

ម៉ៅ សុធានី
http://www.rfa.org/khmer/news/human-rights/montagnard-seeks-political-asylum-in-cam-11242014235323.html