អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ជនជាតិ​ភាគតិច​​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត​​ដែល​មក​ដល់​ខេត្ត​រតនគិរី​​ត្រូវ​​ការ​​​ជំនួយ​​ជា​បន្ទាន់​

ពីរ​សប្ដាហ៍​បន្ទាប់ពី​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រាំនាក់ បាន​ឆ្លង​កាត់​ព្រំដែន​​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្ត​រតនគិរី ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា សេចក្ដី​រាយការណ៍​អំពី​ការ​មក​ដល់​​នៃ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​ក្មេងៗ​បីនាក់​ផង គឺ​​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ជួយ​សង្គ្រោះ​​ជា​បន្ទាន់​។ អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ចំនួន​ពីរ​នាក់ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​​​ឲ្យ​ដឹង​ថា ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​ចំនួន​ប្រាំបួន​នាក់​​បាន​មក​ដល់​​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ស្រុក​អណ្ដូង​មាស។ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាគឺ​ជាក្រុមជនជាតិ​ភាគ​តិច​ដែល​មក​ពី​​តំបន់​ខ្ពង់រាប​​ភាគកណ្ដាល​នៃ​ប្រទេស​វៀតណាម​។ …

អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/21984/