កម្ពុជា​យល់​ព្រម​ឲ្យ​អ.ស.ប ​ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម

រដ្ឋា​ភិបាល​កម្ពុជា​យល់​ព្រម​អនុញ្ញាតិ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម។ ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ជាក់​លាក់​សម្រាប់​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ។ លោក​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​យល់​ព្រម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចុះ​ពិនិត្យ​និង​សិក្សា​ស្ថាន​ភាពជន​ជាតិ​ដើម​តំបន់​ភ្នំវៀតណាម​ចំនួន ​១៣​នាក់​ ដែល​បាន​ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោ​ន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី នេះ​បើយោង​តាម​មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​និង​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​ចុះ​ត្រួត​ពិនិត្យ​ដោយ​មាន​កិច្ច​សហការ​ពី​មន្ត្រី​កម្ពុជា។ ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/un-to-investigate-montagnards-in-remote-province/2553679.html