អង្គការសហប្រជាជាតិលើកឡើងថា អភិបាលខេត្តរតនគិរីមិនសហការជុំវិញ ជនជាតិដើមភាគតិចម៉ុងតាញ៉ា
មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីម្សិលមិញថា អភិបាលខេត្តរតនគិរីមិនបានសហការជាមួយការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការចរចារកច្រកសុវត្ថិភាពសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ាប្រាំនាក់ ដែលបានឆ្លងព្រំដែនពីប្រទេសវៀតណាមរយៈពេលជិតពីរសប្ដាហ៍កន្លងមកនេះ។ លោកស្រី វ៉ានហ៊ី លី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងតាមអុីម៉េលថា ការិយាល័យរបស់លោកស្រីបានព្យាយាមទាក់ទងជាមួយអភិបាលខេត្ត គឺលោក ថោង សាវុន ដើម្បីពិភាក្សាជុំវិញការអនុញ្ញាតឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ដាក់ពាក្យសុំសិទ្ធិជ្រកកោន។ …
អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/21938/