ម៉ុងតាញ៉ា​ថ្មី​១១​នាក់​សុំ​សិទ្ធិ​ជាជន​ភៀស​ខ្លួន រីឯ​៨​នាក់​ស្លាប់

ជនជាតិ​ដើម​ភាគ​តិច ចារ៉ាយ​ វៀតណាម ១១ នាក់​ថ្មី​ទៀត​បាន​ឆ្លង​ដែន​មក​សុំ​សិទ្ធិ​​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ហើយ​ប្រាំ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​សហគមន៍​អះអាង​ថា​ត្រូវ​គេ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹក​ក្នុង​ស្រុក​ អូរយ៉ាដាវ។ បុរស​ ១០ នាក់​ និង​ស្រ្តី​ម្នាក់​ជា​ជនជាតិ​ភាគ​តិច​ចារ៉ាយ​វៀតណាម​ឬ​ម៉ុងតាញ៉ា បាន​ឆ្លង​ដែន​ចូល​មក​ខេត្ត​រតនគិរី​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ដែល​ធ្វើ​ឲ្យ​ចំនួន​ពួកគេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​សរុប​ឡើង​ដល់​ ២៣ ​នាក់។ នេះបើ​តាម​អ្នក​ភូមិ​ចារ៉ាយ​ក្នុង​ខេត្ត​រតនគិរី​ដែល​ជួយ​ទំនុក​បម្រុង​ជន​ម៉ុងតាញ៉ា​បាន​អះអាង។ …

ផាក់ ស៊ាងលី
http://bit.ly/1Gj83Pr