៩ខែ មានសំណុំរឿងបទល្មើសព្រៃឈើ ចំនួន១១៦៦ ករណី
រយៈពេល ៩ខែដើមឆ្នាំ២០១៦ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃ សរុបចំនួន ១១៦៦ករណី ដែលក្នុងនោះ សំណុំរឿងចំនួន ៨៧៣ករណីបានបញ្ជូនទៅតុលាការ និងរកចំណូលពីវិស័យព្រៃឈើ និងវិស័យជលផល បានប្រមាណជាង ៤.៥លានដុល្លារអាមេរិក។ យោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៦ នេះ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃ សរុបចំនួន ១១៦៦ករណី ដែលក្នុងនោះ សំណុំរឿងចំនួន ៨៧៣ករណីបានបញ្ជូនទៅតុលាការ និងពិន័យអន្តរការណ៍ចំនួន ២៩៣ករណី។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2eQjG6t