របាយការណ៍៖ គម្រោង​វារី​អគ្គិសនី​សេសាទ​ក្រោម​២​ កំពុង​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​​

យ៉ាង​ហោច​ណាស់​ក៏​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ ៤០​គ្រឿងនិង​មាន​ឡាន​ដឹក​​ឈើ​ធំៗ បាន​ដឹ​កជញ្ជូន​ឈើ​ចូល​នៅ​ក្នុង​រោងចក្រ​អារឈើ​១០​គ្រឿង​ក្នុង​រយៈពេល​មួយ​ម៉ោង នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​តាម​បណ្តោយ​ទន្លេ​សេសាន ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​អង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ យោង​ទៅ​តាម​របាយការណ៍​ដែល​បាន​ដាក់​បង្ហាញ​រូបភាព​ដ្រូនបង្ហាញ​ឈើ​រាប់​ពាន់​ម៉ែត្រគូប​បាន​ដាក់​នៅ​តាម​មាត់​ទន្លេដែល​មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​រង់ចាំ​ដឹក​ចូល​ទៅ​ក្នុង​រោងចក្រ​អារឈើ​នោះ​បាន​ឲ្យ​ដឹង​ថាទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​រួម​គ្នា​ចំនួន​ គឺ Hidrolancang International Energy (China) ៥១​ភាគរយ Royal Group ៣១​ភារ​គរ​យ និង​ក្រុមហ៊ុន Vietnam International Joint Stock ១០​ភាគរយ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ​បាន​បំផ្លាញ​ប្រព័ន្ធ​ការពារ​បរិស្ថាន​ទាំង​ស្រុង ជា​ពិសេស​សត្វព្រៃ ព្រៃ​ឈើ ​និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fHYDmP