សេចក្តីប្រកាស

សេច​ក្តី​ថ្លែង​ការ​ ស្តី​ពី​ ការ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​កា​រវិ​វត្ត​នៃ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ នៅ​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគជ័យ​ទបង្ហាញស្ដីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួង​ការ​ បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សេចក្តី​ថ្លែង​ការ​ស្តី​ពី​ ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​ជំទាវ​ អ៊ា​ត​ សោភា​ រដ្ឋមន្ត្រី​ស្តីទី​ នៃ​ក្រសួង​ការ​ បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួប​ជាមួយ​សមាជិក​អង្គទូត ...

ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​

​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ទាហាន​ប៉ា​រ៉ា​ និង​កងកម្លាំង​តាម​ព្រំដែន​របស់​ប្រទេស​ថៃ​ ដែល​បាន​បន្ត​រាយ​បន្លា​លួស​ ប្រើប្រាស់​អាវុធ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គឃ្លើន​ និង​បង្កហេតុ​ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ សុំ​ការ​គាំទ្រ​ពី​ ប្រធាន​អាស៊ាន​ និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី​ ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​ថៃ​ឲ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​ជូន​ ឯកឧត្តម​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ពិភពលោក ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សង្គម​ស៊ី​វិល​ និង​ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​ការ​វាយតម្លៃ​រហ័ស​លើ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៥​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ប៉ា​ដិ​ក​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ...

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

នៅថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បើដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុមគូឡាឡាំពួរ​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពទៅតាមព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pN89B
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!