​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គឃ្លើន​ និង​បង្កហេតុ​ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​ យោង​តាម​របាយការណ៍​ដែល​អាច​ទុកចិត្ត​បាន​ ទាហាន​ថៃ​ដែល​ប្រដាប់​ដោយ​ខែល​ការពារ​ ដំបង​ និង​អាវុធ​ បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​គ្រាប់កាំភ្លើង​ជ័រ​ ព្រមទាំង​ប្រើ​ឧបករណ៍​បំពង​សម្លេង​ហ្វ្រេ​កង់​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ត្រចៀក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ភូមិ​ព្រៃ​ចាន់​។​ សកម្មភាព​ទាំងនេះ​ បាន​បណ្តាល​ឱ្យ​មាន​របួស​ដល់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​ រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ​ នៅ​ក្នុងអំឡុងពេល​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​ការពារ​ផ្ទះសម្បែង​ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​សន្តិវិធី​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf